en     km
en     km

អ្នកស្រី​ អ៊ឹម​ សោភា​ ៖​ បុរស​ត្រូវ​បើក​ចិត្ដ​ឲ្យ​ទូលាយ​ទទួលយក​យោបល់​របស់​ស្ដ្រី​ក្នុង​ការ​អភិវឌ្ឍ​ ភូមិ​-​ឃុំ​ (​បទ​សម្ភាសន៍​)

Share

​ភ្នំពេញ​៖​ ស្ថិត​ក្នុង​ជីវិត​ជា​ស្ដ្រី​មេម៉ាយ​ជាង​ ១០​ឆ្នាំ​ ក្រោយ​បែកបាក់​គ្រួសារ​ បន្សល់​ទុក​នៅ​កុមារ​កំព្រា​ឪពុក​ចំនួន​ពីរ​នាក់​។​ អ្នកស្រី​ អ៊ឹម​ សោភា​ ដែល​មាន​កម្រិតវប្បធម៌​តិចតួច​ បាន​ប្ដេជ្ញា​ចិត្ដ​ថា​ នឹង​ជួយ​ស្ដ្រី​ក្នុង​សហគមន៍​ខ្លួន​មិន​ឲ្យ​ជួប​រឿង​អភ័ព្វ​ដូច​អ្នកស្រី​ឡើយ​។

em-sophea
អ្នកស្រី​ អ៊ឹម​ សោភា

​អ្នកស្រី​ អ៊ឹម​ សោភា​ បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សារិកាកែវ​ ស្រុក​ល្វាឯម​ ខេត្ដកណ្ដាល​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​ពិតជា​មានការ​លំបាក​ក្នុង​ការ​តស៊ូ​មតិ​ជាមួយ​ក្រុម​បុរស​ក្នុង​ការ​ប្រជុំ​ពិភាក្សា​ផ្សេងៗ​ ព្រោះ​បេក្ខភាព​សមាជិក​ក្រុមប្រឹក្សា​-​ឃុំ​ ដែល​ជា​ស្ដ្រី​មាន​តែ​ពីរ​រូប​ប៉ុណ្ណោះ​។​

​ចំណុច​នេះ​អ្នកស្រី​ស្នើ​ឲ្យ​បុរស​បើក​ចិត្ត​ ផ្ដល់​សិទ្ធិ​ដល់​ស្ដ្រី​ក្នុង​ការ​បញ្ចេញមតិ​ឲ្យ​បាន​ស្មើភាព​គ្នា​។​ អ្នកស្រី​បាន​អះអាង​ថា​ នៅ​ថ្ងៃ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ​ អ្នកស្រី​នឹង​ឈរ ឈ្មោះ​ជា​បន្ដ​ទៀត​ ដោយ​សង្ឃឹមថា​ នឹង​ទទួល​បាន​តំណែង​ជា​មេឃុំ​ស្ដ្រី​ដើម្បី​អាច​បំពេញការងារ​បាន​កាន់តែ​ច្រើន​ដើម្បី​ជួយ​ស្ដ្រី​៕

Share

Image
Image
Image