en     km
en     km

អ្នកវិភាគ៖ជំនួបលោកកឹមសុខានិងអ្នកការទូតពង្រឹងជំហររបស់​លោក​កឹម​​​សុខាជាមួយ​លោក​សមរង្ស៊ី​

Share

ក្រោយពីលោកកឹមសុខា បានទៅជួបលោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៥ឧសភា នៅក្នុង​ពិធី​បុណ្យ សពម្ដាយក្មេងរបស់លោកហ៊ុនសែន គឺប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្រាប់តែអ្នកការទូត បរទេស នៃប្រទេសលោកសេរីបានបន្តមកជួបលោក កឹមសុខា ម្ដងទៀត នៅគេហដ្ឋានរបស់​លោក​ ។ អ្នកវិភាគនយោបាយ ម្នាក់ គឺសាស្ត្រាចារ្យ ឯមសុវ​ណ្ណារ៉ា មើលឃើញ ពីរចំនុចនៃជំនួបនេះ គឺទី១អ្នកការទូតស្វែងរកការពិត នៃជំនួបរវាងលោកកឹមសុខា និង​លោក​នាយករដ្ឋមន្ត្រី ថាតើ​បានពិភាក្សាអ្វីខ្លះ ចំពោះស្ថានភាពនយោបាយនៅកម្ពុជា និងទី២ ពង្រឹងជំហរ​របស់​លោក​កឹមសុខា ក្នុងភាព​ជាដៃគូនយោបាយជាមួយនឹងលោកសមរង្ស៊ី។ ប៉ុន្តែអ្នកវិភាគរូបនេះថា គ្មាន​បក្សឬអ្នកនយោបាយណា ផាត់លោកសមរង្ស៊ី បានទេគឺសហគមន៍​អន្តរជាតិនឹងមិនទុក​អោយ​លោកសមរង្ស៊ី ក្លាយជាអ្នកនយោបាយគ្មានទីលានប្រកួតនោះទេ។

ដើម្បីជ្រាប ! សូមស្ដាប់ ការបកស្រាយ របស់ អ្នកវិភាគ ឯមសុវ​ណ្ណារ៉ា តាមរយៈការចោទរបស់​លោកនួនបូរិន ដូច​តទៅ៖

Share

Image
Image
Image