en     km
en     km

អេរ៉ង់ថ្កោលទោសអាមេរិកករណីដាក់ទណ្ឌកម្មលើខ្លួន

Share

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេរ៉ង់ Javad Zarif បានថ្កោលទោសសហរដ្ឋអាមេរិកដែលលាចេញពីភាគីនៃកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ ហើយរៀបចំដាក់ទណ្ឌកម្មលើទីក្រុង តេអេរ៉ង់។

តាមបណ្ដាញផ្សាយព័ត៌មានBBC ប្រតិកម្មរបស់អេរ៉ងធ្វើឡើង  បន្ទាប់ពីលោករដ្ឋមន្ត្រីអាមេរិក Mike Pompeo បាននិយាយថា ករណីកិច្ចព្រមព្រៀងនេះ គឺអាមេរិកប្រៀបបានអ្នកទោសម្នាក់នៃនយោបាយបរាជ័យ ហើយធ្វើអោយខ្លួនឈើចាប់។

សហរដ្ឋអាមេរិកបានសម្រេចផ្អាកការដាក់ទណ្ឌកម្មលើប្រទេសអេរ៉ង់នៅឆ្នាំ ២០១៥ ក្រោមរដ្ឋការរបស់លោករបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បន្ទាប់ពីក្រុងវ៉ាស៊ិនតោនចុះកិច្ចព្រមព្រៀង នៃកម្មវិធីអាវុធនុយក្លេអ៊ែរ របស់អេរ៉ង់ ហើយកិច្ចព្រមព្រៀងនេះ ក៏មានសហភាពអឺរ៉ុបផងដែរ។ សម្រាប់ លោក ដូណាល់ត្រាំ មិនអោយតម្លៃកិច្ចព្រមព្រៀងនេះ។

បើតាមBBC អាមេរិកដាក់លក្ខខណ្ឌអោយ អេរ៉ង់ ដកទ័ព និងលែងគាំទ្ររបបប្រធានាធិបតីស៊ីរីរបស់ លោក បាល់សាល អាល់អាសាដ៕

 

Share

Image
Image
Image