en     km
en     km

អាជ្ញាធរអះអាងថាកំពុងព្យាបាលនារីដែលតាំងខ្លួនថាជាកូនពៅនាយករដ្ឋមន្ត្រី

Share

នារីអាយុ២៩ឆ្នាំម្នាក់ និងជាម្ដាយរបស់កូន៣នាក់ ដែលអះអាងថា ខ្លួនជាកូនពៅរបស់នាយករដ្ឋមន្ត្រី កំពុងទទួលការព្យាបាលលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោយពីទទួលបានការថែទាំមួយរយ:ដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនិតីសម្បទា។

កញ្ញា អ៊ុក រមនា ជូនសេចក្ដីរាយការណ៍។

————–

ក្រោយពីទទួលដំណឹងថាមានស្ត្រីម្នាក់អះអាងថាខ្លួនជាកូនស្រីពៅរបស់នាយករដ្ឋមន្ត្រី, នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១, ក្រុមការងារអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ ព្រមទាំងរដ្ឋបាលសង្កាត់អូរឫស្សី៣ បានចុះស្រាវជ្រាវ និងបានហៅយុវនារីរូបនោះមកសួរនាំ ដោយយោងទៅលើសំណេររបស់នាងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន។

លោក សៅ ដារុំ ដែលជាចៅសង្កាត់រងទីមួយនៃសង្កាត់អូឬស្សីទីបី នៅថ្ងៃដដែល បានអោយដឹងថា ស្ត្រីរូបនោះអាយុប្រមាណ ២៩ឆ្នាំ មានទីលំនៅ រស់នៅផ្ទះជួល ក្នុងសង្កាត់អូឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយសព្វថ្ងៃ អ្នកនាងរស់នៅជាមួយកូនបីនាក់ ក្នុងជីវភាពមិនសូវធូធារ។

លោកបន្តថា ករណីដែលអាជ្ញាធរឈានដល់ការសួរនាំ និងដាក់ការសង្ស័យថា នាងមានបញ្ហាសា្មរតី សតិបញ្ញា គឺដោយសារតែនាង តែងតែធ្វើសកម្មភាព Comment បែបនេះជាច្រើនលើកច្រើនសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី។

យុវនារីរូបនេះ ធ្លាប់ទទួលបានការថែទាំជាហូហែរមកហើយដែរ នៅឯមន្ទីរសង្គមកិច្ច ដែលជាមណ្ឌលអប់រំថែទាំអ្នកមានវិបល្លាស ស្មារតីមិនសូវល្អ ហើយនៅថ្ងៃដដែល អាជ្ញាធរក៏សម្រេចបញ្ជូននាងទៅមណ្ឌលថែទាំនេះម្ដងទៀត។ លោក សៅ ដារុំ ពន្យល់បន្ថែម៖

ក្រោយពីទទួលបានការអប់រំ សម្រាក និងថែទាំបានមួយរយ:នៅឯមន្ទីរសង្គមកិច្ច ស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញបន្តទៀត។ នេះបើតាមការបញ្ជាក់ពីលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទារាជធានីភ្នំពេញ។

ទោះជាយ៉ាងលោកស្រីមិនបានបញ្ជាក់ថាពីអាការ: មិនប្រក្រតីណាមួយ របស់យុវនារីរូបនោះទេ លោកស្រីថា វាជារឿងរបស់បុគ្គលដូច្នេះមិនអាចលាតត្រដាង ដោយគ្មានការអនុញ្ញាតឡើយ។

បើតាមលោកចៅសង្កាត់រងទីមួយដដែល បន្ថែមថា យុវនារីរូបនេះទំនងមិនមានការដាក់ទោសទណ្ឌអ្វីនោះទេ អ្វីដែលសំខាន់គឺចង់ព្យាបាល អោយជាសះស្បើយតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ឆ្លើយតបបញ្ហានេះ នាយករដ្ឋមន្ត្រីបានច្រានចោលការអះអាងរបស់នាង និងបានណែនាំអោយស្ត្រីរូបនោះបញ្ឈប់រាល់សកម្មភាព ដើម្បីចៀសវាងការយល់ច្រលំបន្តទៀត៕

Share

Image
Image
Image