en     km
en     km

អង្គការ JICA ​៖ កម្ពុជាខ្វះបច្ចេកទេសគ្រប់គ្រងប្រព័ន្ធទឹកបង្កបញ្ហាកង្វះទឹកនៅរដូវប្រាំង

Share

ក្រុងភ្នំពេញ៖ មន្រ្តីអង្គការJICA រកឃើញថា កម្ពុជាជាប្រទេសសំបូរដោយប្រព័ន្ធធារាសាស្រ្ត តែកម្ពុជាខ្វះខាននូវបចេ្ចកទេសគ្រប់គ្រងប្រព័ន្ធទឹកដែលបញ្ហានេះ បង្កឱ្យកម្ពុជាងាយជួបគ្រោះរាំងស្ងួតនារដូវប្រាំង។ ការរកឃើញនេះត្រូវបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាននៅស្ថានទូតជប៉ុនកាលពីថ្ងៃទី០៨ខែធ្នូក្រោមប្រធានបទ ស្តីពីសកម្មភាពលើការសម្របសម្រួលក្នុងការគ្រប់គ្រងធនធានទឹកនៅតាមបណ្តាស្ទឹងនៃប្រទេសកម្ពុជា។

លោក សេរី វឌ្ឍនៈរាយការណ៍៖​

នៅក្នុងពិធីនោះ លោក Manabu Masuoទីប្រឹក្សានៃ អង្គការ JICA លើគម្រោងការប្រើប្រាស់ធនធាន ទឹកនៅតាមអាងស្ទឹង បានលើកឡើងថា កម្ពុជាជាប្រទេសដែលសក្តានុពលប្រភពទឹកច្រើន ប៉ុន្តែកម្ពុជានៅខ្វះបច្ចេកទេសច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធធនធានទឹក ដែលជាមូលហេតុធ្វើឲ្យកម្ពុជាខ្វះខាតទឹកនៅរដូវប្រាំង បង្កជាគ្រោះរាំងស្ងួត។ លោកបន្តថា អង្គការJICA បានជួសជុលប្រព័ន្ធធារាសាស្រ្តមួយចំនួនក្នុងខេត្តនៃប្រទេសកម្ពុជា និងបានបង្រៀនដល់ប្រជាជនឲ្យចេះគ្រប់គ្រងប្រព័ន្ធទឹកទាំងនោះ ដើម្បីអាចរក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង។

លោក Manabu Masuo៖

ស្របពេលនេះ​ដែរ ប្រធានក្រុមនៃក្រុមការងារក្របខណ្ឌស្ថាប័ន គម្រោងប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹងនៃក្រសួងធនធានទឹក និង ឧតុនិយម ក៏យល់ស្របនិងការលើកឡើងរបស់ លោក Manabu Masuo ផងដែរ។ លោកពន្យល់ដូចគ្នាថា កម្ពុជាជាប្រទេសដែលមានបឹងធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទំហំ ២៧០០ គីឡូម៉ែត្រ ប៉ុន្តែជាបញ្ហា កម្ពុជាពុំមានបចេ្ចកទេសក្នុងការគ្រប់គ្រង និងចែកចាយទឹកដែលធ្វើឲ្យកម្ពុជាជួបបញ្ហាខ្វះទឹក ឬ គ្រោះរាំងស្ងួតនៅរដូវប្រាំង។

លោក តាំង សុផាត ៖

សូមបញ្ជាក់ថា អង្គការ JICA បានបង្កើតគម្រោងនេះ ក្នុងគោលបំណងជួយកម្ពុជាចេញសម្របសម្រួលផ្នែកប្រព័ន្ធធារាសាស្រ្ត និងចេះបង្កើតសហគមន៍គ្រប់គ្រងធនធានទឹក។គម្រោងនេះបានបណ្តុះបណ្តាលឲ្យប្រជាជនកម្ពុជាអាចធ្វើការគ្រប់គ្រងធនធានទឹក ដើម្បីធ្វើការបង្កើននូវផលិតភាពកសិកម្មបានល្អប្រសើរ។អង្គការ JICA បានបង្កើតគម្រោងនេះ ចាប់តាំងពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៤ ហើយគម្រោងនេះមានរយៈពេល ៥ ឆ្នាំ នឹងបញ្ចប់នៅឆ្នាំ ២០១៩ ខាងមុខនេះ។ គម្រោងនេះនឹងធ្វើសកម្មភាពលើបឹង និងស្ទឹងចំនួន៦ រួមមាន
អាងស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង អាងស្ទឹងម៉ោងឫស្សី ខេត្តពោធិសាត់ អាងស្ទឹងបរិបូណ៍ស្ថិតនៅព្រំប្រទល់ខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ស្ទឹងព្រែកត្នោតនៅខេត្តកណ្តាល និងស្ទឹងស្លាគូរក្នុងខេត្តតាកែវ៕

 

 

Share

Image
Image
Image