en     km
en     km

អង្គការតម្លាភាពគ្រោងរៀបចំការបោះជំរំភាពជាអ្នកដឹកនាំស្រ្តី និងយុវជនឆ្នាំ២០១៩នៅខេត្តរតនគីរី

Share

ភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជា(TI) នឹងរៀបចំការបោះជំរំភាពជាអ្នកដឹកនាំស្រ្តី និងយុវជន ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ ពង្រឹងសមត្ថភាពស្រ្តី និងយុវជនដើម្បីតម្លាភាព និងគណនេយ្យភាព នៅខេត្តរតនគីរីរយៈពេល ៥ថ្ងៃពី។

ការបោះជំរំពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ មីនាឆ្នាំ២០១៩នេះ មានគោលបំណងសំខាន់ដើម្បីអបអរសាទរទិវានារីអន្តរជាតិ បង្កើតបរិយាកាសឱ្យយុវជនសិក្សា និងពិភាក្សាអំពីបញ្ហាអភិបាលកិច្ច និងដើម្បីលើកកម្ពស់ចំណេះដឹងរបស់យុវជន និងស្រ្តីទៅលើសារៈសំខាន់នៃការចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ។

កម្មវិធីនេះមានការចូលរួមពីគណៈអភិបាលខេត្តរតនគីរី មន្រ្តីរដ្ឋាភិបាល​ពិសេសគឺលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាជាអ្នកដឹកនាំកម្មវិធីបោះជំរំនេះ។

ជាមួយគ្នានេះផងដែរ ដំណើរការនៃការបោះជំរំនេះ ក៏មានបទបង្ហាញមួយចំនួនពីមន្រ្តីក្រសួងមហាផ្ទៃពីអភិបាលកិច្ចល្អ ការចែករំលែករបស់ក្រុមវាគ្មិនលើប្រធានបទស្រ្តីក្នុងប្រទេសកម្ពុជាផងដែរ។

ជាពិសេសជាងនេះ កម្មវិធីនឹងរៀបចំឱ្យយុវជនចូលរួមបានពិភាក្សាជាមួយវាគ្មិន ការចែករំលែករបស់យុវជនពីបង្ហាញនានា ជាមួយនិងការលេងល្បែងកំសាន្តមួយចំនួន និងចុងបញ្ចប់ពិធីបិទកម្មវិធី និងចែកវិញ្ញាបនបត្រ៕

Share

Image
Image
Image