en     km
en     km

អគ្គិសនី​កម្ពុជា​ ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តាម​តំបន់​មួយ​ចំនួន​

Share

cover-EDC
អគ្គិសនី​កម្ពុជា​ (EDC)​ ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ នៅ​តាម​តំបន់​មួយ​ចំ​នួ​នចាប់ពី​ថ្ងៃ​ទី​២៤​ ដល់​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៦​។​ បើ​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គិស​នី​កម្ពុជា​ ចុះ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​   ការ​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយ​ចំនួន​ទៅ​តាម​ពេលវេលា​ និង​ទី​កន្លែង​ដូច​ខាងក្រោម​៖

ក​.​ ថ្ងៃ​ព្រហស្បតិ៍​ ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​ ៨​ ព្រឹក​ ដល់​ម៉ោង​ ៤​ រសៀល​ និង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​៖
១.​ តំបន់​ភ្លើង​លេខ​ ប​.​ត​ ២៣៨​ ស្ថិត​នៅ​ក្នុង​សង្កាត់​វឌ្ឍនភាព​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​។​
២.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ឬ​ស្សី​  ភូមិ​ព្រែក​ទាល់​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​,​ ភូមិ​ចំរើន​ផល​ ភូមិ​សន្សំ​កុសល​  ក្នុង​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​។​
៣.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​អណ្ដូង​ ភូមិ​អូរ​អណ្ដូង​១​ ក្នុង​សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ ច្បារ​អំពៅ​។​
៤.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​តា​ខ្មៅ​ សង្កាត់​កំពង់​សំណាញ់​ ក្នុង​ក្រុង​តា​ខ្មៅ​,​ ឃុំ​ស្វាយ​រលំ​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​។​

ខ​.​ ថ្ងៃ​សុក្រ​ ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​ ៨​ ព្រឹក​ ដល់​ម៉ោង​ ៤​ រសៀល​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​៖
១.​ តំបន់​ភ្លើង​លេខ​ ប​.​ត​ ២៣៨​ ស្ថិត​នៅ​ក្នុង​សង្កាត់​វឌ្ឍនភាព​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​។​
២.​ តំបន់​ភ្លើង​លេខ​ ប​.​ត​ ៣៧៥​ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម​ ក្នុង​សង្កាត់​ទន្លេ​        បា​សាក់​ ខណ្ឌចំការមន​។​
៣.​ តំបន់​ភ្លើង​លេខ​ ប​.​ត​ ៩៤៩​ ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​។​
៤.​ តំបន់​ភ្លើង​មួយ​ចំនួន​ ដែល​ស្ថិត​នៅ​ឃុំ​ស្វាយ​រលំ​ ក្នុងស្រុក​ស្អាង​ ខេត្តកណ្ដាល​។​

​គ​.​ ថ្ងៃ​សៅរ៍​ ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​ ៨​ ព្រឹក​ ដល់​ម៉ោង​ ៤​ រសៀល​ នឹង​ផ្អាក​ការ​ ផ្គត់ផ្គង់​អគ្គិសនី​៖
១.​ តំបន់​ភ្លើង​មួយ​ចំនួន​ ដែល​ស្ថិត​នៅ​ភូមិ​រោងចក្រ​ ភូមិ​ច្រេស​ ភូមិ​ដំណាក់​ ភូមិ​ថ្មី​ ក្នុង​សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​
២.​ តំបន់​ភ្លើង​មួយ​ចំនួន​ទៀត​ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ល្វា​ ភូមិ​ព្រៃ​សណ្ដែក​ ភូមិ​ចោម​ចៅ​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

ឃ​.​ ថ្ងៃអាទិត្យ​ ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​ ៧​ ព្រឹក​ ដល់​ម៉ោង​ ៥​ ល្ងាច​ នឹង​ផ្អាក​ការ​ផ្គត់​ ផ្គង់​អគ្គិសនី​៖
១.​ តំបន់​ភ្លើង​លេខ​ ប​.​ត​ ៤២៣​  ប​.​ត​ ៧៣៧​ ស្ថិត​នៅ​ភូមិ​ឃ្មួ​ញ​ ក្នុង​សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​។​
២.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ទំនប់​ ភូមិ​បា​យ៉ាប​ ភូមិ​ពោងពាយ​ ក្នុង​សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​,​ ភូមិ​ទួល​គោក​ ភូមិ​ទួល​សង្កែ​ ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​ កែវ​។​
៣.​ តំបន់​ភ្លើង​មួយ​ចំនួន​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៣៧១​ ចាប់ពី​ភូមិ​ត្នោត​ជ្រុំ​ ក្នុង​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រហូត​ដល់​ភូមិ​ម័​ល​ ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​។​
៤.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​ ភូមិ​ត្រពាំង​ពោធិ៍​ ភូមិ​ជម្ពូ​វ័ន​ ភូមិ​ព្រៃ​ជី​សាក់​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
៥.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៥​ ចាប់ពី​ភូមិ​ផ្សារ​លិច​ ក្នុង​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ រហូត​ដល់​ឃុំ​ព្រែក​តា​ទែន​ ក្នុងស្រុក​ពញាឮ​  ខេត្តកណ្ដាល​។​
៦.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៤៨​ ចាប់ពី​ស្រុក​ខ្សាច់​ កណ្ដាល​ ក្នុង​ខេត្តកណ្ដាល​ រហូត​ដល់​ស្រុក​ពារាំង​ ក្នុង​ខេត្តព្រៃវែង​ រួម​ទាំង​តំបន់​ភ្លើង​មួយ​ ចំនួន​ដែល​ស្ថិត​នៅ​កោះ​ឧកញ៉ា​តី​ ក្នុងស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​៕

Share

Image
Image
Image