en     km
en     km

ហ្វី​លី​ពី​ន​សង្ឃឹមថា​ចិន​មិន​ប្រឆាំង​សាលដីកា​រម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ទេ​

Share

​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ហ្វី​លី​ពិន​ ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​ទី​៣០​ មិថុនា​ បាន​បង្ហាញ​ក្ដី​សង្ឃឹម ថា​ ប្រទេស​ចិន​នឹង​មិន​ប្រឆាំង​ដាច់ខាត​ចំពោះ​សេចក្ដីសម្រេច​របស់​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ទេ​ ស្ដី​ពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

pilipen-thum
​ប្រធានាធិបតី​ លោក Rodrigoដែលទើបចូលកាន់តំណែងប្រធានាធិបតីថ្មីនៃប្រទេស ហ្វិលីពីន។
​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​នឹង​ប្រកាស​សាលដីកា​របស់​ខ្លួន​ជុំ វិញ​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​ នៅ​ថ្ងៃ​ទី​១២​ ក​ក្ដ​ដា​ ដែល​ជា​ការ​ប្ដឹង​របស់​ប្រទេស​ហ្វី​លី​ពី​ន​។​

​ប្រធានាធិបតី​ Rodrigo​ បាន​បង្ហាញ​ក្ដី​សង្ឃឹមថា​ ប្រទេស​មាន​ជំ​លោះ​ក្នុង​ដែនទឹក​សមុទ្រ​ខាងត្បូង​ ក៏​នឹង​ទទួលស្គាល់​សាលដី កា​នេះ​ដែរ​។​ លោក​ប្រកាស​ថា​ លោក​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ណាមួយ​ទេ​។​

ប្រទេស​ហ្វី​លី​ពី​ន​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​ចិន​ ទៅ​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ កាលពី​ឆ្នាំ​២០១២​ ប៉ុន្តែ​ក្រុង​ប៉េ​កាំ​ង​ប្រកាស​មិន​ចូលខ្លួន​ បើ​ទោះជា​មានការ​កោះហៅ​ពី​តុលាការអន្តរជាតិ​នេះ​ក៏​ដោយ​។​ ប្រទេស​មាន​ជំ​លោះ​ជាមួយ​ចិន​ ករណី​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ គឺ​មាន​ហ្វី​លី​ពិន​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ និង​ ព្រុយ​ណេ​៕​

Share

Image
Image
Image