en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ សុំ​ឱ្យ​អន្តរជាតិ​ជួយ​គាំទ្រ​បេក្ខភាព​កម្ពុជា​នៅ​ UNSC​ តែ​អ្នកវិភាគ​ថា​ អស់​ឱកាស​ហើយ​ (​មាន​សំឡេង​)

Share

​ភ្នំពេញ​៖​ក្នុង​ជំនួប​រវាង​ មេដឹកនាំ​កម្ពុជា​ ជាមួយ​លោក​ Stefan​ Löfven​ នាយក​រដ្ឋ​ មន្ត្រី​នៃ​ប្រទេស​ស៊ុ​យ​អ៊ែត​ សម្ដេច​ ហ៊ុន​ សែន​ បាន​ស្នើ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ស៊ុ​យ​អ៊ែ​ត​ គាំទ្រ​នូវ​បេក្ខភាព​រប ស់​ប្រទេស​កម្ពុជា​ ជា​សមាជិក​មិន​អចិ​ន្រៃ្ត​យ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ​។​

hun-sen
សម្ដេច ហ៊ុន សែន ជំនួបជាមួយនាយករដ្ឋមន្រ្ដីស៊ុយអ៊ែតលោក Stefan lofven

​ជំហរ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​  ត្រូវ​បាន​អ្នកវិភាគ​ រិះគន់​ថា​ មិន​គួរ​ចង់​ប្រកួតប្រជែង​ជាមួយ​ប្រទេស​គេ​ទេ​ ព្រោះ​កម្ពុជា​ បាក់មុខ​មាត់​លើ​ឆាក​អន្តរជាតិ​យ៉ាង​ខ្លាំង​ណាស់​ទៅ​ហើយ​រឿង​រំលោភសិទ្ធិ​មនុស្ស​។

​ក្នុង​ឱកាស​ដែល​លោក​ Stefan​ Löfven​ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ ហ៊ុន​ សែន​ និង​រាជរដ្ឋាភិ បា ល​កម្ពុជា​ដែល​បាន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​លោក​ ក៏​ដូច​ជា​រដ្ឋាភិបាល​ស៊ុ​យ​អ៊ែ​ត​ ស្តី​ពី​ការ​សន្ទនា​កម្រិត​សង្គម​ និង​ Global​ Deal​ Initiative​ សម្ដេច​ ហ៊ុន​ សែន​ បាន​ស្នើ​ដល់​នាយក​រដ្ឋមន្ដ្រី​ ស៊ុ​យ​អ៊ែ​ត​ ជួយ​គាំទ្រ​បេក្ខភាព​កម្ពុជា​ ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​

​ការ​ស្នើ​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ បន្ទាប់​ពី​សម្ដេច​ស្នើ​ភាគី​ ស៊ុ​យ​អ៊ែ​ត​ ពិនិត្យ​លទ្ធភាព​ក្នុង​ការ​នាំ​អង្ករ​ពី​កម្ពុជា​ បូក​រួម​នឹង​ការ​លើកទឹកចិត្ដ​ដល់​អ្នក​វិនិយោគ​ ស៊ុ​យ​អ៊ែ​ត​ មក​ដាក់​ទុក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​សម្ដេច​ ហ៊ុន​ សែន​ ដែល​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​១៩​ មក​រា​ នេះ​។​ សម្ដេច​បាន​សរសេរ​ដូចនេះ​ថា​ ៖«​សម្តេច​តេ​ជោ​ ក៏​បាន​ស្នើ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ ស៊ុ​យ​អ៊ែ​ត​ គាំទ្រ​នូវ​បេក្ខភាព​របស់​ប្រទេស​កម្ពុជា​ ជា​សមាជិក​មិន​អចិ​ន្រៃ្ត​យ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​ អង្គការស ហប្រជាជាតិ​»​។

hun-sen-ok
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា

​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​គឺ​មាន​ចំនួន​ ១០​ប្រទេស​ ដែល​ត្រូវ​ផ្លាស់​ប្ដូរ​រៀង​រាល់​ ពីរ​ឆ្នាំ​ម្ដង​។​ ប្រទេស​ដែល​ជាប់​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ទៅ​បាន​ លុះ​ណា​ តែ​ប្រទេ ស​នោះ​ ជា​ប្រទេស​ដែល​កសាង​ខ្លួន​បាន​ល្អ​ប្រសើរ​ ពោ​ពេញ​ទៅ​ដោយ​ការ​អភិវឌ្ឍ​និង​ប្រកាន់ខ្ជាប់​យ៉ាង​ខ្លាំង​នូវ​គោ​ការណ៍​លទ្ធិប្រជាធិបតេយ្យ​ ពោល​គឺ​ការ​គោរព​សិទ្ធិ​មនុស្ស​ដោយ​ត្រឹមត្រូវ​។​

​សំណើ​របស់​សម្ដេច​ ហ៊ុន​ សែន​ ដូចនេះ​ ត្រូវ​បាន​អ្នកវិភាគ​មើលឃើញ​ដូច​គ្នាៗ​ថា​ មិន​អាច​ទៅ​រួច​នោះ​ទេ​ ព្រោះ​កម្ពុជា​ខ្វះ​លក្ខខណ្ឌ​ជា​ច្រើន​ ដែល​មិន​អនុ​ឡោម​ទៅ​តាម​គោលការណ៍​របស់​អង្គការ​អន្ដរជាតិ​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​និង​នយោបាយ​ មាន​ប្រសាសន៍​ ថា​ ព្រោះតែ​កម្ពុជា​បច្ចុ ប្បន្ន​កំពុង​មាន​រូបភាព​មិន​ល្អជា​ច្រើន​ ជុំវិញ​ការ​រំលោភសិទ្ធិ​មនុស្ស​ ដែល​ត្រូវ​បាន​សហ​គម​អន្ដរជាតិ​ថ្កោលទោស​និង​ដឹង​លឺជា​សកល​ផង​ ហើយ​បើ​ចង់​ក្លាយជា​សមាជិក​មិន​អចិ​ន្ទ្រៃ​របស់​ក្រុមប្រឹក្សា សន្ដិ សុខ​អង្គការសហប្រជាជាតិ​ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​។​  លោក​បញ្ជាក់​ថា​ ប្រទេស​ដែល​គេ​មានកេរ្ដិ៍ ឈ្មោះល្អ​ប្រសើរ​ ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​ គេ​នឹង​មិន​ចាប់អារម្មណ៍​ពី​សំណើ​របស់​ប្រទេស​ដែល​ជាប់​ឈ្មោះ​ថា​ មានការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​គេ​នោះ​ទេ​។

kim-sok
លោក គឹម​ សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម
​លោក​ គឹ​ម​ សុខ​ ៖«​បើ​ទោះជា​គេ​មិន​ហ៊ាន​ឆ្លើយ​នៅ​ចំ​មុខ​ថា​ គេ​មិន​គាំទ្រ​ ក៏​គេ​ប្រើ​ពាក្យ​សម្ដី​ណាមួយ​ឲ្យ​ស្រួល​ស្ដាប់​ ក្នុង​ការ​ឆ្លើយ​តប​ដែរ​ ម្យ៉ាងវិញទៀត​នេះ​ជា​ជំនួប​ចំពោះ​មុខ​ គេ​មិន​អាច​ឆ្លើយ​ម៉ាំងៗ​បាន​ទេ​  ហើយ​ខ្ញុំ​គិត​ថា​ មាន​សង្ឃឹម​តិច​តូច​ ហើយ​មែនទែន​ទៅ​ស្ទើរតែ​គ្មាន​ក្ដី​សង្ឃឹម​សោះ​»​។​

​កាលពី​ឆ្នាំ​២០១២​ ប្រទេស​កម្ពុជា​ក៏​ធ្លាប់​បាន​ចូលរួម​ប្រកួត​តំណែង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុម ប្រឹក្សា សន្ដិសុខ​អង្គការសហប្រជាជាតិ​ម្ដង​ផង​ដែរ​ ក៏​ប៉ុន្ដែ​កាលនោះ​ កម្ពុជា​មិន​បាន​ជាប់​តាម​ក្ដី​រំពឹង​របស់​ខ្លួន​ឡើយ​។

​ទាក់ទិន​រឿង​នេះ​អ្នកវិភាគ​មួយ​រូប​ទៀត​បង្ហាញ​ការ​យល់​ឃើញ​ថា​ បើ​ដៃ​ម្ខាង​កំពុង​ធ្វើបាប​រាស្ដ្រ​ខ្លួនឯង​ ឲ្យ​លំបាក​វេទនា​​ស្រែកយំ​ស្ទើ​រាល់ថ្ងៃ​ ហើយ​ដៃ​ម្ខាង​ទៀត​ទៅ​សុំ​ការ​គាំទ្រ​ពី​អន្ដរជាតិ​ ប្រការ​នេះ​មិន​ថែម​ទាំង​មិន​បានការ​គាំទ្រ​ទេ​ ផ្ទុយ​ទៅ​វិញ​វា​បាន​ត្រឹមតែ​ការ​សើ​ចំអក​ពី​បរទេស​ប៉ុណ្ណោះ​។

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​តាមដាន​ពី​ការ​អភិវឌ្ឍ​សង្គម​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរ​ពិចារណា​ទ​ង្វើ​របស់​ខ្លួន​ដែល​ធ្វើ​ដាក់​ពលរដ្ឋ​ មុន​នឹង​ហ៊ាន​និយាយ​ ទៅ​កាន់​អន្ដរជាតិ​ឲ្យ​ផ្ដល់​ទំនុកចិត្ដ​និង​ដាក់​ការ​គាំទ្រ​មក​លើ​ខ្លួន​។​ ​លោក​បន្ដ​ថា​ មិនមែន​ប្រទេស​ទាំងអស់​សុទ្ធតែ​អាច​ជាប់​ ជា​ប្រទេស​មួយ​ ក្នុង​ឋានៈ​ជា​សមាជិក​ក្រុមប្រឹ ក្សាសន្ដិសុខ​មិន​អចិ​ន្ទ្រៃ​យ៍​របស់​អង្គការសហប្រជាជាតិ​បាន​ទេ​ បើ​ប្រទេស​នោះ​កំពុង​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ គាបសង្កត់​សង្គម​ស៊ី​វិល​និង​បំបិទ​សម្លេង​ក្រុមប្រឆាំង​។​

​លោក​បន្ដ​ទៀត​ថា​ កម្ពុជា​បើ​ចង់​ទទួល​តំណែង​នេះ​ រដ្ឋាភិបាល​ត្រូវ​កែប្រែ​ខ្លួន​ជា​ថ្មី​ ដោយ​បញ្ឈប់​ការ​រំ លោភសិទ្ធិ​មនុស្ស​ ការ​ធ្វើបាប​ពលរដ្ឋ​ ការ​គាប់សង្កត់​សង្គម​ស៊ី​វិល​ និង​អ្នក​សិទ្ធិ​មនុស្ស​ជា​បន្ដ​ទៀត​។​ លើ​ពី​ស​នេះ​លោក​បន្ថែម​ថា​ បើ​រដ្ឋាភិបាល​នៅ​តែ​ធ្វើ​សកម្មភាព​ដូច​សព្វថ្ងៃ​ទៅ​លើ​ពលរដ្ឋ​ដដែល​ កុំ​ថា​ឡើយ​ការ​គាំទ្រ​ពី​អន្ដរជាតិ​ សូ​ម្បី​ការ​ស្វាគមន៍​ក៏​គ្មាន​ដែរ​។​

meas-nee
លោកបណ្ឌិត មាស នី អ្នកតាមដានពីការអភិវឌ្ឍសង្គម
លោក​បណ្ឌិត​ មាស​ នី​ ៖«​វា​ជា​កិត្ដិយស់​របស់​ប្រទេ ស​យើង​របស់​រដ្ឋាភិបាល​ ប៉ុន្ដែ​បើ​ដៃ​ម្ខាង​យើង​បន្ដ​ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង​ ហើយ​ដៃ​ម្ខាង​ទៀត​យើង​ទៅ​សុំ​ការ​គាំទ្រ​ពី​អន្ដរជាតិ​ ត្រង់​ហ្នឹង​ខ្ញុំ​មើលទៅ​លទ្ធភាព​នៃ​ការ​គាំទ្រ​ពី​គេ​វា​ជា​ការ​ពិបាក​ ហើយ​មិនតែប៉ុ ណ្ណោះទេ​ វា​អាច​ត្រូវ​បាន​គេ​សើចចំអក​ថែម​ទៀត​»​។

​ជុំវិញ​រឿង​នេះ​ គ្មាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូប​ណា​លើក​ទូរស័ព្ទ​នោះ​ទេ​ នៅ​ពេល​ដែល​វិទ្យុ​ស្ដ្រី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​របស់​អ្នកវិភាគ​។​ ដោយឡែក​ លោក​ ជុំ​ ស​ន្ទ​រី​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ បាន​ត្រឹម​ស្ដាប់​ សំណួរ​របស់​អ្នក​ព័ត៌មាន​តែ​ប៉ុណ្ណោះ​ ស្រាប់តែ​បិទ​ទូរស័ព្ទ​។​   

​គួរ​ជម្រាប​ថា​ សមាជិក​របស់​អង្គការសហប្រជាជាតិ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ ទី​១​ គឺជា​សមាជិក​អចិ​ន្ទ្រៃ​យ៍​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ ដែល​មិន​កំណត់​អាណត្ដិ​នោះ​ទេ​ មាន​សមាជិក​ចំនួន​ ៥​ប្រទេស​ គឺ​ប្រទេស​បារាំង​ សហរដ្ឋអាមេរិក​ ចិន​ រុ​ស្ស៊ី​ និង​ចក្រភព​អង់គ្លេស​។​  

​ចំណែក​ទី​២​ គឺជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ ដែល​មាន​អាណត្ដិ​ ២​ឆ្នាំ​ ហើយ​មាន​ចំនួន​ ១០​ប្រទេស​ ដែល​ត្រូវ​បាន​បែងចែក​និង​ជ្រើសរើស​យក​ពី​តំបន់​ អាស៊ី​អាគ្នេយ៍​និង​អាហ្វ្រិក​ ចំនួន​ ៥​ប្រទេស​ ជ្រើ​រើស​ពី​តំបន់​អឺរ៉ុប​ខាងកើត​ ១​ប្រទេស​ ពី​អា​មេ​រិ​កឡា​ទី​ន​ ២​ប្រទេស​ និង​ ២​ប្រទេស​ចុង​ក្រោយ​ ត្រូវ​ជ្រើស​រើ​ពី​អឺរ៉ុប​ខាងលិច​ និង​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​មាន​លក្ខខណ្ឌ​សម​ស្រប​ត្រឹមត្រូវ​តាម​ការ​កំណត់​៕

Share

Image
Image
Image