en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ណែនាំ​សមត្ថកិច្ច​ ទប់ស្កាត់​គ្រឿងញៀន​ តែ​មិន​អនុវត្ត​ទោស​ប្រហារជីវិត​

Share

​ភ្នំពេញ៖ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​0៦​ តុលា​ នេះ​ បាន​ណែនាំ​ទៅ​សមត្ថកិច្ច​ជំនាញ​គ្រប់​ជាន់ថ្នាក់​ឱ្យ​ទប់ស្កាត់​គ្រឿងញៀន​ដែល​សម្ដេច​ថា​ កំពុង​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

hunsen6ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ដ្រី​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​សាកល​វិទ្យា​ ល័យ​ភូមិន្ទ​នីតិសាស្ដ្រ​ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​ នៅ​មជ្ឈមណ្ឌល​ពា​និ​ជ្ជ​កម្ម​កោះ​ពេជ្រ​ នៅ​ព្រឹក​ថ្ងៃនេះ​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ ប្រទេស​ណា​ក៏​មាន​បញ្ហា​រឿង​គ្រឿងញៀន​នេះ​ដែរ​ ប៉ុន្ដែ​ វា​មាន​តិច​មាន​ច្រើន​។​ ប៉ុន្ដែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ សម្ដេច​ ហាក់ដូចជា​ទទួលស្គាល់​ថា​ ហី្វ​លី​ពី​ន​ មាន​ស្ថានភាព​គ្រឿងញៀន​ធ្ងន់ធ្ងរ​ជាងគេ​ ដែល​ចាំបាច់​ធ្វើ​អោយ​ប្រធានាធិបតី​ មាន​វិធានការ​ក្ដៅ​ដូចនេះ​។​

​តែ​យ៉ាងណា​ក៏​ដោយ​ សម្ដេច​ ហ៊ុន​ សែន​ អះអាង​ថា​ កម្ពុជា​មិន​អាច​ប្រើប្រាស់​ទោស​ប្រហារជីវិត​លើ​ជន​ឧក្រឹដ្ឋ​នោះ​ទេ​ គឺ​ត្រឹមតែ​ដាក់ទោស​មួយ​ជីវិត​ គឺ​ គ្រប់គ្រាន់​ហើយ​។​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​សរសើរ​ ដល់​អាណាព្យាបាល​ មាតា​ បិតា​ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ ដែល​បាន​អប់រំ​កូន​បាន​ល្អ​ មិន​អោយ​ប្រព្រឹត្ត​ការ​សេព​គ្រឿងញៀន​ ជាដើម​។​

​កម្ពុជា​មិនមែន​ជា​ប្រទេស​ដាំ​អាភៀន​  ឬ​ក៏​ផលិត​ថ្នាំ​ញៀន​ ដូច​ប្រទេស​ភូមា​ ថៃ​ ឡាវ​ នោះ​ទេ​ តែ​កម្ពុជា​ជា​ប្រភព​ឆ្លងកាត់​ ចែកចាយ​ និង​ប្រើប្រាស់​មួយ​ដែរ​៕

Share

Image
Image
Image