en     km
en     km

សង្គមស៊ីវិល ក្រុមហ៊ុន និង ស្ថាប័នរដ្ឋ ធ្វើយុទ្ធនាការអំពីការគោរពច្បាប់ចរាចរណ៍មុនចូលឆ្នាំមកដល់

Share

ពលរដ្ឋថាយុទ្ធនាការសុវត្ថិភាពចរាចរណ៍មុនចូលឆ្នាំខ្មែរ ជម្រុញការប្ដេជ្ញាចិត្តខ្ពស់អនុវត្តច្បាប់ ចរាចរណ៍បានត្រឹមត្រូវ។ អំឡុង ថ្ងៃទី១០ ដល់ទី ១២ មេសា អង្គការសង្គមស៊ីវិល ក្រុមហ៊ុននានា បញ្ចេញសកម្មភាពរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈយុទ្ធនាការសុវត្ថិភាពចរាចរណ៍ មុនចូលឆ្នាំថ្មីនៅទីតាំងសំខាន់ៗ។

រាយការណ៍ដោយ ឆោម ពៅនិកា

ព្រឹកថ្ងៃពុធ ទី ១០ មេសានេះ កំណាត់ផ្លូវមុខចំណតរថយន្ដក្រុងផ្សារធំថ្មី មានការដាក់ពង្រាយ កងនគរបាលចរាចរណ៍ មន្រ្ដីអង្គការសង្គមស៊ីវិល បុគ្គលិកក្រុមហ៊ុនមួយចំនួនមកពីស្ថាប័នផ្សេង គ្នាចំនួន១៩។ ស្ថាប័នទាំងនោះ មានដូចជា ក្រុមហ៊ុនប្រេងឥន្ធនៈ Total TELA  ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត FORTE  EZECOM  អង្គការ AIP API ក៏ដូចជា វិទ្យុស្រ្ដីនៃមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា រួមនឹង នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ ក្រសួងសាធារណៈការ និង ដឹកជញ្ចូន បានបើកយុទ្ធនាការ ចុះជួបប្រជាពលរដ្ឋផ្ទាល់ ដោយផ្ដោតសំខាន់លើ អ្នកបើកបរ សំដៅបញ្រ្ជាបការយល់ដឹងអំពីច្បាប់​ចរាចរណ៍ផ្លូវគោកដល់ពួកគាត់។

នគរបាលមានសមត្ថកិច្ចចុះចែកខិត្តប័ណ្ណចរាចរណ៍អប់រំស្មារតី

ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ គឺបើតាមលិខិតណែនាំផ្សាយ ចេញដោយគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  ត្រូវបានចែកជូនដល់អ្នកដំណើរទាំងឡាយឱ្យដឹងអំពី ស្ថានភាពរបស់ទោចក្រយានយន្ដ យានយន្ដគ្រប់ប្រភេទ និង ការពង្រឹងស្មារតីជានិច្ចចំពោះ អ្នកប្រើប្រាស់ផ្លូវ។ ការគោរពភ្លើងសញ្ញា ល្បឿនចរាចរណ៍ ការជៀសវាងការពិសាគ្រឿងស្រវឹង ការប្រើ ប្រាស់ទូរស័ព្ទពេលបើកបរ បំពាក់សម្ភារៈសុវត្ថិភាពមានដូចជាមួក ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ នឹងការ បើកបរប្រកបដោយការប្រុងប្រយ័ត្នខ្ពស់អាចកាត់បន្ថយនូវថ្នាក់ចរាចរណ៍បានមុន។

ស្របទៅនឹងគោលការណ៍សុវត្ថិភាពទាំងនេះ  លោក ចាន់នី បុគ្គលិក បើកបររថយន្ដនៃ ក្រុមហ៊ុនដឹកអ្នក ដំណើរ ភ្នំពេញសូរិយា ពីភ្នំពេញទៅ ក្រុងព្រះសីហនុ បាននិយាយថា រាល់ការបើកបររបស់លោក លោកតែងធានាសុវត្ថិភាពជូនដល់អ្នកដំណើរ ដោយមានការប្ដេជ្ញាចិត្តប្រុងប្រយ័ត្ន និង អធ្យាស្រ័យខ្ពស់។

ចាន់នី—-01———

ជាមួយគ្នានេះ ស្រ្ដីម្នាក់ដែលអះអាងថាខ្លួនជាអ្នកតំណាង ក្រុមហ៊ុនភ្នំពេញ សូរិយា ដឹកអ្នកដំណើរ សម្ដែង ការពេញចិត្តចំពោះវត្តមាននៃយុទ្ធនាការនេះ បានដល់ក្រុមហ៊ុនរបស់អ្នកស្រី។

លោកស្រីម៉ាឡា សង្កត់ធ្ងន់ថា បច្ចេកទេសយានយន្ដមុនពេលធ្វើដំណើរជាកត្តាចម្បងមួយដែរ របស់ ក្រុមហ៊ុន ក្នុងការបម្រើសេវាកម្មដឹកជញ្ចូនប្រកបដោយសុវត្ថិភាព។

ម៉ាឡា ឃ្លីប -02

ក្រៅពីយុទ្ធនាការនៅផ្សារធំថ្មីថ្ងៃនេះ ដែលដឹកនាំដោយ ឧត្តមសេនីយ ហ៊ឹម យ៉ាននៃអគ្គស្នង ការ នគរបាលជាតិ គឺបើយោងតាមកម្មវិធីនៃ យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ មុនអំឡុង ពេលពិធីបុណ្យចូលឆ្នាំខ្មែរ ឃើញថាបានបែងចែកសកម្មភាពធំពីរ គឺធ្វើនៅតាមចំណតរថយន្ដឈ្នួល និង ជុំវិញផ្សារថ្មី  ផ្សារដើមគរ ផ្សារអូឡាំពិក និង ច្បារអំពៅ ហើយចុងក្រោយស្របនឹងបណ្ដោយផ្លូវជាតិលេខ៤ , លេខ ៦  ក្នុងរយៈពេលពីរព្រឹកបន្ដ ទៀត ក្រោមការដឹកនាំរបស់លោក រុន រ័ត្នវាសនាប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ និង លោកស្រី មឹន មាណវីរដ្ឋលេខាធិការនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន។

ទាក់ទិន នឹង យុទ្ធនាការផ្សាភ្ជាប់ការអប់រំស្មារតីមុនបើកបរនេះ លោក គឹម បញ្ញា ជាតំណាងបណ្តាញ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា បានឱ្យដឹង ថា យុទ្ធនាការនេះ ក៏មានធ្វើនៅតាមបណ្ដាខេត្តនានាផងដែរ។

លោក គឹមបញ្ញា—03

អ្នកដំណើរមួយរូប ដែលនឹងទៅលេងស្រុកកំណើតជួបជុំបងប្អូន នៅឯបាត់ដំបងនៅព្រឹកថ្ងៃទី១០មេសានេះ គឺលោក រឺទ្ធី ភិរម្យ បានហៅស កម្មភាព នគរបាលចរាចរណ៍ចុះចែកខិត្តប័ណ្ណណែនាំច្បាប់ចរាចរណ៍ផ្លូវគោក ថា ផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ ហើយ សង្ឃឹមថាការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធិភាព។

ភិរម្យ-អ្នកដំណើរទៅបាត់ដំបងគាំទ្រលើយុទ្ធនាការនេះ

ភិរម្យ—-04

រដ្ឋាភិបាលកម្ពុជា នៅតែបន្ដយកចិត្តទុកដាក់ខ្ពស់ជាខ្លាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែន តែងមានប្រសាសន៍ឱ្យមានការបើកបរអធ្យាស្រ័យគ្នា ប្រុងប្រយ័ត្ន កុំបើកជែងគ្នា និង លោកថា គ្រោះថ្នាក់ចរាចរណ៍ជាឃាតករធំបំផុត ខ្លាំងជាង ជម្ងឺអេដស៍ និង សង្គ្រាមដែលករណីនេះសឹងរាល់ថ្ងៃ។

តាមរបាយការណ៍ដែលលើកឡើងកន្លងមកដោយមន្រ្ដីជាន់ខ្ពស់នគរបាលនៃនគរបាលស្នងការជាតិ ឱ្យដឹងថា យ៉ាងហោច ណាស់ មនុស្ស ជិត ១៨០០ នាក់បាន បាត់ បង់ ជីវិត ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ លើ ដងផ្លូវក្នុង ឆ្នាំ ២០១៨ តែតួលេខនេះ បាន ថយ ចុះជិត ១០០ នាក់ បើ ធៀប នឹង ឆ្នាំ ២០១៧ ។ យ៉ាងណា មជ្ឈដ្ឋានមួយចំនួនមើលឃើញថា ស្ថានភាពចរាចរណ៍ផ្លូវគោកហាក់មានភាពប្រសើរជាងមុន តែករណីគ្រោះថ្នាក់ធំៗនៅតែគួរឱ្យព្រួយបារម្ភជាខ្លាំង៕

 

Share

Image
Image
Image