តំណាងរដ្ឋាភិបាលចិន និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា ដែលនិរទេសនៅសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍មកថា បានជួបពិភាក្សា គ្នា ដោយផ្ដោតទៅលើ បំណុលនិងសុវត្ថិភាព ការវិនិយោគរបស់ចិន នៅវេណេហ្សូអេឡា កំពុងប្រឈមនឹងគ្រោះថ្នាក់ខណៈរបបលោកប្រធានាធិបតីនូកូឡាស់ម៉ាឌូរ៉ូស្ថិតលើផ្លូវទៅរកការដួលរំលំ។
តាមសារព័ត៌មានមរុស្ស៊ី Sputnik និង សារព៏ត៌មានFox Business របស់អាមេរិក ជំនួបនេះ ធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១២កុម្ភៈនេះ ។
សារព័ត៌មានទាំងពីរនេះ បានចុះផ្សាយថា ប្រេស៊ិត របស់លោកជួយហ្គាយដូ មេបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា នៅសហរដ្ឋអាមេរិកគឺលោក Carlos Vecchio បានដឹកនាំ ប្រតិភូរបស់លោក ជាច្រើន នាក់ ជួប មន្ត្រីការបរទេសចិន។
របបម៉ាឌូរ៉ូ ធ្លាក់ក្នុងបំណុលរបស់ចិននិង រុស្ស៊ី ប្រមាណជា ១០០ពាន់លានដុល្លារ។ ប៉ុន្ដែបំណុលចិនធំជាងរុស្ស៊ីជាងពីរដង គឺមានប្រមាណជា៧០លានដុល្លារ។ ម្ចាស់បំណុលទាំងពីរនេះ គឺជាខ្នងបង្អែកដ៏រឹងមាំជាច្រើនទសវត្សមកហើយនៃរបបលោកម៉ាឌូរ៉ូ ។
ប្រទេសមហាអំណាចសេដ្ឋកិច្ចធំលេខពីរនេះ មិនត្រឹមតែជាម្ចាស់បំណុលដ៏ធំរបស់របបម៉ាឌូរ៉ូប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាអ្នក ទិញប្រេងឆៅ ពីវេណេហ្សូអេឡា លំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក គឺមួយថ្ងៃ ៣សែនបួនម៉ឺនធុង។ ទំហំពាណិជ្ជកម្មប្រេង ជាមួយវេណេហ្សូអេឡា គឺជាការ ដោះដូរ និង ផ្ទេរសងប្រាក់បំណុល ទៅឱ្យចិន។ នេះបើតាមបណ្ដាញផ្សាយព័ត៌មាន CNBC។
ជំហររបស់ចិនចំពោះរបបលោកម៉ាឌូរ៉ូ ត្រូវបានមើលឃើញថា បានទន់ភ្លន់ និងធ្លាក់ការគាំទ្រ គឺបន្ទាប់ពីលោកជួនហ្ហាយដូ ប្រាប់ក្រុងប៉េកាំងអោយដកខ្លួនពីលោកម៉ាឌូរ៉ូ ជាបន្ទាន់បើពុំនោះ នឹងធ្វើអោយមានហានិភ័យដល់ការវិនិយោគនិងបំណុលរបស់ចិនដែលលោកជួយហ្គាដូរថា លោកម៉ាឌូរ៉ូជាប្រធានាធិបតីមិនស្របច្បាប់។ ដោយឡែករុស្ស៊ីហាក់ប្រែប្រួល បន្តិចដែរ តែនៅគាំទ្រ លោកម៉ាឌូរ៉ូ។ រដ្ឋមន្ត្រីការបរទេសប្រទេសនេះ គឺលោក Sergei Lavrov បានប្រាប់អាមេរិក កុំឱ្យធ្វើអន្តរាគមន៍កងទ័ព ហើយថាក្រុងម៉ូស្គូ កំពុងរកដំណោះស្រាយ ដោយសន្តិវិធី។ តែអ្នកសង្កេតការណ៍ យល់ថា ចិនកំពុងដើរចេញពីជំហររួមរបស់ខ្លួនហើយជាមួយរុស្ស៊ី ដោយសារមិនមានទំនុកចិត្តច្រើន អំពីស្ថិរភាពនៃរបបវេណេហ្សូអេឡាក្រោមការដឹកនាំរបស់លោកម៉ាឌូរ៉ូ ដែលកំពុងប្រឈមនឹងការបណ្ដេញពីអំណាចយ៉ាងខ្លាំងរបស់ពលរដ្ឋប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ៕