en     km
en     km

វេណេហ្សូអេឡា៖មន្ត្រីជាន់ខ្ពស់ចាប់ផ្ដើមនាំគ្រួសារចាកចេញ​ពីប្រ​ទេសខណៈអាមេរិកត្រៀម​ទ័ពបញ្ចប់របបម៉ាឌូរ៉ូ

Share

ប្រជាជនវេណេហ្សូអេឡា កំពុងស្ថិតក្នុងស្ថានភាពអរផង ភ័យផង ដោយអ្នកខ្លះគិតថា អាមេរិក និង​សម្ព័ន្ធមិត្តអាចនឹងធ្វើអន្តរាគមន៍យោងធា ដើម្បីបញ្ចប់របបលោក ម៉ាឌូរ៉ូ នៅវេណេ​ហ្សូអេឡានាពេលឆាប់ៗនេះ។

សារព័ត៌មានបរទេសDaily Mail បានចុះផ្សាយថា ពួកមន្ត្រីខ្លះដែលកំពុងធ្វើ​ទស្សន​កិ​ច្ចនៅ​តួកគី បានសម្រេចមិនវិលចូលប្រទេសវិញទេនៅពេលនេះ ហើយថា អ្នកមានប្រាក់​ស្ដុកស្ដម្ភខ្លះបាននាំគ្រួសារទៅប្រទេសជិតខាង និងខ្លះទៀតទៅប្រទេសចិន។

សារព័ត៌មានរបស់គេហទំព័រ ahual news.com ចុះផ្សាយថា មន្ត្រីជាន់ខ្ពស់របស់ប្រធានា​ធិបតី​ នី​កូឡាស់ ម៉ាឌូរ៉ូ ដូចជារដ្ឋមន្ត្រីឧស្សាហកម្ម ដែលទៅទស្សនកិច្ចនៅតួកគី បានសម្រេច​មិនវិញ​វិលនោះទេ។ លោក ជួនហ្គាយដូ មេដឹកនាំបក្សប្រឆាំង បានសរសេរនៅលើទំព័រFacebookថា ពួកគេបាន​នាំ​​ទាំងគ្រួសារទៅទៀតផង។

លោក ជួនហ្គាយដូ ដែលបានមកជួបប្រជុំជាមួយមេដឹកនាំនៃក្រុមសម្ព័ន្ធLima មាន​សមាជិក ​១៤ ​ប្រទេស នឹងត្រឡប់ទៅ វេណេហ្សូអេឡាវិញនៅសប្ដាហ៍ក្រោយ។ ក្នុងប្រទេស កូឡំប៊ី លោក ជួនហ្គាយដូ កំពុងមានវត្តមាន​ជាមួយនឹងអនុប្រធានាធិបតីអាមេរិក Mike Pence។ លោក Mike Pence បានអះអាងថា អាមេរិក បានគាំទ្រលោក ជួនហ្គាយដូ ១០០% ជាប្រធានាធិបតីបណ្ដោះអាសន្ន។ ទាំងលោក Mike Pence និងលោក ជួនហ្គាយដូ បានសន្យាដាក់សម្ពាធឱ្យកាន់តែខ្លាំងលើលោក ម៉ាឌូរ៉ូ ។

​លោក Mike Pence បានប្រាប់ថា ជម្រើសកងទ័ពនឹងសម្រេចឆាប់ៗនេះហើយ៕

 

Share

Image
Image
Image