ប្រទេសវេណេហ្សូអេឡា រងភាពអាម៉ាស់ជាខ្លាំង នៅឯមហាសនិ្នបាតអង្គការសហប្រជាជាតិលើកទី៧៤ ដែលទើបបានបញ្ចប់នៅ ថ្ងៃទី៣០កញ្ញា។ ភាពអាម៉ាស់នេះ របស់ប្រទេសដែលមានមេដឹកនាំផ្ដាច់ការកាន់អំណាចគឺប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ ដោយសារតែមិនអាច បញ្ចុះបញ្ជូល គណៈប្រតិភូប្រទេសដទៃមកគាំទ្រខ្លួន ដែលសុំអោយថ្កោល អាមេរិក ចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសវេណេហ្សូអេឡា។ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស គឺមិនត្រឹមតែ បរាជ័យដ៏អាម៉ាស់នេះ គឺ គណៈប្រតិភូ ប្រទេសជាច្រើនបានដើរចេញពីកិច្ចប្រជុំនេះផងដោយពួកគេ មិនអង្គុយស្ដាប់តំណាងប្រទេសវេណេហ្សូអេឡាឡើងមកធ្វើការវាយប្រហារអាមេរិកនោះទេ ទោះជាប្រទេសនេះបាននាំស្នាមេដៃពលរដ្ឋ ចំនួន ៣ លាននាក់ទៅសុំអោយមហាសន្និបាតជួយថ្កោលទោសអាមេរិកក៏ដោយ។
តើកត្តាអ្វីខ្លះនាំអោយរបបលោកម៉ាឌូរ៉ូ ជួបភាពអាម៉ាស់ខ្លាំងដូចនេះ?
សូមស្ដាប់ការបកស្រាយរបស់លោកនួន បូរិនតាមរយៈការចោទសួរ លោកសោមលាភដូចតទៅ៖