en     km
en     km

វិស័យ​អាកាស​ចរ​ស៊ី​វិល​កម្ពុជា​ជួយ​បង្កើន​សេដ្ឋកិច្ច​២,៧​ពាន់​លាន​ដុល្លារ​និង​១,៧​លាន​ការងារ​

Share

​ភ្នំពេញ​៖​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ សៀមរាប​និង​ខេត្ត​ព្រះ​សីហ​នុ​ដឹក​អ្នកដំណើរ​កើនឡើង​រហូត​ដល់​៨​លាន​នាក់​និង​ដឹក​ទំនិញ​៦​ម៉ឺន​តោន​ដែល​នាំ​ឲ្យ​ទទួល​ចំណូល​ប្រមា​ណ​ ២,៧​ ពាន់​លាន​ដុល្លារ​និង​ជួយ​បង្កើត​១,៧​លាន​ការងារ​។​នេះ​បើ​តាម​របាយការណ៍​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​របស់​អាកាស​ចរ​ស៊ី​វិល​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧​។​

                                    អាកាសយានអន្តរជាតិភ្នំពញ។ប្រភពរូប៖facebook international airport

​បើ​តាម​សេចក្តីជូនដំណឹង​របស់​អាកាស​ចរ​ស៊ី​វិល​កម្ពុជា​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​នេះ​ បញ្ជាក់​ថា​វិស័យ​អាកាស​ចរ​ស៊ី​វិល​កម្ពុជា​បាន​ជួយ​បង្កើត​ការងារ​ដោយ​ផ្ទាល់​និង​ប្រយោល​ចំនួន​១,៧​លាន​ការងារ​ស្មើនឹង​២០​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​និង​បង្កើន​សេដ្ឋកិច្ច​ប្រមាណ​២,៧​ពាន់​លាន​ដុល្លារ​ស្មើនឹង​១៧​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​។​

​ក្រុមហ៊ុន​អាកា​សយនដ្ឋាន​កម្ពុជា​បាន​វិនិយោគ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​បង្កើន​សមត្ថភាព​ទ្វេ​ដង​ នៃ​ទំហំ​ស្ថានីយ៍​អ្នកដំណើរ​របស់​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ អាការ​យន្ត​ដ្ឋា​ន​ អន្តរជាតិ​សៀមរាប​ដោយ​ទទួល​បាន​អ្នកដំណើរ​១០​លាន​នាក់​។​

​ក្រុមហ៊ុន​អាកា​សយនដ្ឋាន​កម្ពុជា​បាន​ពង្រីក​ស្ថានីយ៍​អ្នកដំណើរ​ចំណត​អាកាសយាន​ចំនួន​៦​នៅ​អាកាស យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​និង​សៀមរាប​ចំនួន​៥​និង​ពង្រីក​ទំហំ​ផ្លូវ​រត់​និង​ពង្រីក​តំបន់​សុវត្ថិភាព​។​

​ក្នុង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​សាធារណរដ្ឋ​កូរ៉េ​និង​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​បាន​ទទួល​ជំនួយ​ឥត​សំណង​នៃ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​នៅ​កម្ពុជា​ក្នុង​ទំហំ​ប្រាក់​១០,១០​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​គម្រោង​នេះ​អនុវត្ត​រយៈពេល​៤​ឆ្នាំ​ចាប់ពី​២០១៤​ដល់​ឆ្នាំ​២០១៧​។​

​បច្ចុប្បន្ន​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​នៅ​ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​១០​ កំពុង​ប្រតិបត្តិការ​ហោះហើរ​ដឹក​ជញ្ជូន​អ្នក​ ដំណើរ​និង​ទំនិញ​ចេញចូល​ទាំង​ក្នុង​ ស្រុក​និង​ក្រៅ​ស្រុក​។​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ចំនួន​៤០​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា​។​

​កម្ពុជា​នឹង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​ចំនួន​៣​នៅ​ខេត្តកណ្តាល​នៅ​ក្នុង​ក្រុង​តា​ខ្មៅ​ អាកាសយានដ្ឋាន​សៀមរាប​និង​ខេត្តកោះកុង​៕

Share

Image
Image
Image