en     km
en     km

លោក​ ត្រាំ​ នឹង​ចេញ​ច្បាប់​មិន​ឱ្យ​បុរស​ចរិត​ស្រី​ធ្វើ​កងទ័ព​

Share

វ៉ាស៊ិនតោន៖ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសកាលពីថ្ងៃពុធ ទី២៦ កក្កដា ថា លោកនឹងមិនឲ្យបុរសចរិតស្រីធ្វើកងទ័ពបានទេ ដែលការប្រកាសនេះគឺជាការរុះរើចោលច្បាប់ទាំងឡាយរបស់អាមេរិកដែលមានពីមុនមក។


ការប្រកាសរបស់លោក ដូណាល់ត្រាំ បានធ្វើឡើងនៅលើបណ្ដាញ Twitter របស់លោកដោយលោកបាសរសេរថា កងទ័ពត្រូវតែមានជំហរហ្មត់ចត់ ក្នុងការប្រយុទ្ធដើម្បីទទួលមកនូវជ័យជំនះ បើកងទ័ពមានចរិតស្រី គឺមិនអាចធ្វើឲ្យការប្រយុទ្ធរបស់ខ្លួនខ្លាំងក្លានោះទេ។ លោកថា លោកនឹងពិនិត្យមើលច្បាប់ស្ដីពីការជ្រើសរើសកងទ័ពឡើងវិញ។

យ៉ាងណាក៏ដោយលោក ដួណាល់ត្រាំ បានប្រកាសដូចនេះដោយសារតែលោកទទួលបានការផ្ដល់ ឱវាទ ជាច្រើនពីក្រុមប្រឹក្សាសន្ដិសុខជាតិរបស់លោក គឺបន្ទាប់ពីបុរសមួយចំនួនដែលចូលទៅបម្រើកងទ័ព ហើយត្រូវ ឆែកពិនិត្យសុខភាព និងអាកប្បកិរិយា ឃើញថា ពួកគេមានចរិត មិនអាចជាយុទ្ធជនដ៏ក្លាហានបានទេ៕ CNA

Share

Image
Image
Image