en     km
en     km

លើកលែងការបង្ហាញកាតចាក់វ៉ាក់សាំងចំពោះសិស្សអាយុក្រោម ១៨ឆ្នាំក្នុងរាជធានីភ្នំពេញ

Share

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានចេញសេចក្ដីសម្រេចមួយស្ដីពី ការលើកលែងនូវកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងចំពោះកុមារ និងយុវវ័យអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១៨ ឆ្នាំរាល់ពេលចេញ – ចូល គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក៏ដូចជាបណ្ណាល័យបណ្ណាគារអាហារដ្ឋាន តូប អាហារ និងតូបភេសជ្ជៈ ដែលមាន ទីតាំងស្ថិតក្នុងគ្រឹះស្ថានសិក្សានីមួយៗ ក្នុងរាជធានីភ្នំពេញ។

សេចក្ដីសម្រេចនេះ ធ្វើឡើងក្រោយពីមានការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃជាប់ជាប្រចាំពីសំណាក់រដ្ឋបាលរាជធានីភ្នំពេញ និងសង្កេតឃើញថា កុមារ និង យុវវ័យមានអាយុ ក្រោម ១៨ ឆ្នាំ មិនមែនជា ក្រុមហានិភ័យ ដែលមានការចម្លងសកម្ម ប៉ុន្តែជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៥ ខែតុលា បានដាក់ចេញនូវសេចក្តីណែនាំស្តីពីការបង្ហាញកាត ឬ បណ្ណ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ ១៩ រាល់ពេលចេញ – ចូល គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានាក្នុងរាជធានីភ្នំពេញដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

Share

Image
Image
Image