នាងកញ្ញា លោក លោកស្រី ! ខណៈនេះ នៅអាមេរិកកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ នៃការបែកបាក់កម្លាំងជាតិ ព្រោះលទ្ធផលនៃការបោះឆ្នោតសម្រាប់ប្រធានាធិបតី នៅមិនទាន់ដល់ការបិទបញ្ចប់ ទោះជាគេអាចដឹងថា បេក្ខជនណាអាច ចូលទៅកាន់សេតវិមានក៏ដោយ។ យ៉ាងណា ការផ្ទុះបាតុកម្ម ទាមទារអោយបិទការរាប់សន្លឹកឆ្នោត នៅតាមរដ្ឋប្រទាញប្រទង់គ្នាបានកើតមានជាច្រើនរដ្ឋ ។ ទាំងម្ចាស់សេតវិមានដូណាល់ត្រាំ និងអ្នកត្រៀមចូលទៅគឺចូបៃដិន នៅបន្តអះអាងថា ពួកគាត់ សុទ្ធតែត្រៀមឈ្នះដូចគ្នា ។សម្រាប់លោកត្រាំដែលភាគច្រើន អាចនឹងបាត់បង់តំណែងប្រធានាធិបតីបានពោលពាក្យថារាប់សន្លឹកឆ្នោតអោយមានតម្លាភាព ។ចំណែកលោកចូបៃដិន សូមអោយរាប់សន្លឹកឆ្នោត ដើម្បីរាល់គ្នា គឺមិនមែនដើម្បីបក្សនោះទេ ។ តែបែបណា ពិភពលោក ក៏កំពុងសំឡឹងទៅរកការវិវត្តិនយោបាយចុងក្រោយរបស់ប្រទេសមហាអំណាចមួយនេះ។
ដើម្បីជ្រាប ! សូមស្ដាប់សម្របសម្រួលរបស់កញ្ញាអុករមនា និងការបកស្រាយរបស់លោកនួនបូរិន ដែលមានដូចតទៅ៖