en     km
en     km

រដ្ឋាភិបាល​អា​រ៉ាប់​រួម​ ស្នើ​ឲ្យ​មាន​ពលករ​ខ្មែរ​ ទៅ​ធ្វើការ​នៅ​ទីនោះ​

Share

​ភ្នំពេញ​ ៖​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​ អចិន្ដ្រៃយ៍​ នៃ​គណៈកម្មការ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ បញ្ជាក់​ថា​ ប្រទេស​អា​រ៉ាប់​រួម​ (The​ United​ Arab​ Emirates​ )​ មាន​បំណង​ចង់​ឲ្យ​មាន​ពលករ​ខ្មែរ​ ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​របស់​ពួក​គេ​។​ លោកស្រី​បញ្ជាក់​ថា​ ប្រទេស​ប្រទេស​អា​រ៉ាប់​រួម​ បាន​ស្នើ​សុំ​ជួប​ក្រសួង​ការងារ​ដើម្បី​ពិភាក្សា​លើ​កិច្ចការ​នេះ​ នៅ​ក្នុង​ពេល​ឆាប់ៗ​។​

​ការ​បញ្ជាក់​របស់​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៨​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ​ ក្រោយ​ពី​លោកស្រី​ បាន​ចូលរួម​កិច្ចប្រជុំ​ នៃ​ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​ម៉ា​រ៉ុ​ក​។​ ប្រធានបទ​ក្នុង​កិច្ចប្រជុំ​ដែល​លោកស្រី​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទៅ​ចូលរួម​នោះ​គឺ​ ស្ដី​ពី​ “​ដំណើរ​វេទិកា​ពិភពលោក​ស្ដី​ពី​ ទេ​សន្ដរ​ប្រ​ទេ​វេស​ និង​ការ​អភិវឌ្ឍន៍​”​។​

​លោកស្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ គណៈប្រតិភូ​នៃ​ប្រទេស​អា​រ៉ាប់​រួម​ (The​ United​ Arab​ Emirates​ )​ បាន​ជួប​លោកស្រី​នៅ​ប្រទេស​ម៉ា​រ៉ុ​ក​ ដោយ​បញ្ជាក់​ថា​ រដ្ឋាភិបាល​អា​រ៉ាប់​រួម​ មាន​បំណង​ស្នើ​សុំ​ឲ្យ​មាន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សារ​អូឌីត​ ៖«​ចាស​ នៅ​ក្នុង​ពេល​ដែល​យើង​បាន​ទៅ​ចូលរួម​ជា​សមាជិក​នៅ​ក្នុង​កិច្ចប្រជុំ​ពិភពលោក​នេះ​។​ យើង​បាន​ជួប​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​អា​រ៉ាប់​រួម​ ដែល​យើង​ហៅ​ថា​ សហភាព​អា​រ៉ាប់​សារ​អូឌីត​ ដែល​បាន​ជួប​សន្ទនា​ ដោយសារ​យើង​គ្មាន​តំណាង​ខាង​ក្រសួង​ការងារ​ទៅ​ជាមួយ​ គឺ​គាត់​បាន​ជួប​សន្ទនា​ដោយ​ប្រាប់​ថា​ អា​រ៉ា​ប៊​មាន​គោលបំណង​ស្នើ​សុំ​ជា​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​គាត់​»​។​

​អំឡុង​នៃ​ការ​ជួប​ពិភាក្សា​ជាមួយ​ គណៈប្រតិភូ​ប្រទេស​អា​រ៉ាប់​រួម​នោះ​ លោកស្រី​ ប៊ុ​ន​អេ​ង​ បាន​ប្រាប់​ឲ្យ​ភាគី​អា​រ៉ាប់​រួម​ រៀបចំ​ប្រាប់​មក​កម្ពុជា​ ឲ្យ​បាន​ជាក់លាក់​ពី​វិស័យ​ដែល​ប្រទេស​អា​រ៉ាប់​រួម​ មាន​បំណង​ទទួលយក​ពលករ​ខ្មែរ​ទៅ​ធ្វើការ​។​ ជា​ការ​ឆ្លើយ​តប​ មន្ដ្រី​របស់​ភាគី​អា​រ៉ាប់​រួម​ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​អា​រ៉ាប់​រួម​ មាន​បំណង​ទទួលយក​ពលករ​ពី​កម្ពុជា​ នៅ​លើ​ច្រើន​វិស័យ​ ហើយ​ទទួលយក​ទាំង​ពលករ​គ្មាន​ជំនាញ​ និង​មាន​ជំនាញ​ ៖«​គាត់​បាន​ប្រាប់​ថា​ វិស័យ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​អា​រ៉ាប់​គឺ​មិនមែន​យក​តែ​អ្នក​ដែល​គ្មាន​ជំនាញ​ទេ​ ចាស​ គឺ​អាច​មាន​ជា​វិស្វករ​ ជំនួយកា​រវិ​ជ្ជ​សាស្ដ្រ​ និង​ផ្នែក​ផ្សេងៗ​ទៀត​ដែល​លោក​ស្នើ​សុំ​ថា​កម្ពុជា​ គួរតែ​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​របស់​ខ្លួន​នៅ​ក្នុង​ទៅ​ធ្វើ​ការងារ​នៅ​ក្រោ​ប្រទេស​»​។​

​ជុំវិញ​រឿង​នេះ​ យោង​តាម​គេហទំព័រ​ Arabian​ Business​ បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ បញ្ជាក់​ថា​ រដ្ឋាភិបាល​អា​រ៉ាប់​រួម​ បាន​ស្នើ​សុំ​ឲ្យ​មាន​ពលករ​បរទេស​ចូល​ប្រទេស​របស់​ពួក​គេ​ មិនមែន​មាន​តែ​កម្ពុ​ជាមួយ​ទេ​ ពោល​គឺ​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ ដែល​មាន​ដូច​ជា​ Rwanda,​ Nepal​ និង​ប្រទេស​កម្ពុជា​។​

​លោក​ Nasser​ bin​ Thani​ Al​ Hamli​ រដ្ឋមន្ដ្រី​ធនធានមនុស្ស​ និង​ Emiratization​ របស់​ប្រទេស​អា​រ៉ាប់​រួម​ បាន​ប្រាប់​សារព័ត៌មាន​ថា​ ការ​ស្នើ​ឲ្យ​មាន​ពលករ​បរទេស​ពី​កម្ពុជា​ រ៉ា​វ័ន​ដា​ និង​ប្រទេស​នេ​ប៉ា​ល់​ នា​ព​លេ​នេះ​ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​នៃ​ប្រទេស​អា​រ៉ាប់​រួម​ (The​ United​ Arab​ Emirates​ )​ មាន​បំណង​ក្នុង​ការ​បង្កើន​ចំណងទាក់ទង​ក្នុង​ភាព​ជា​ដៃគូ​ទ្វេភាគី​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​។​

​តែ​យ៉ាងណា​ លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ បាន​សង្កត់ធ្ងន់​ថា​ មុន​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​ទាក់ទិន​ការ​បញ្ជូន​ពលករ​នេះ​ កម្ពុជា​ និង​រដ្ឋាភិបាល​ នៃ​ប្រទេស​អា​រ៉ាប់​រួម​ ក៏​នឹង​មាន​កិច្ចព្រមព្រៀង​ផ្សេងៗ​ ដើម្បី​ធានា​ ការពារ​ពលករ​ពេល​ខ្មែរ​ ដែល​ទៅ​ធ្វើការ​នៅ​ទីនោះ​។​ លោកស្រី​អះអាង​ថា​ ពេល​នេះ​លោកស្រី​បាន​ជម្រាប់​រឿង​នេះ​ ទៅ​ដល់​ក្រសួង​ការងារ​ហើយ​ ដើម្បី​រៀបចំ​ជួប​ពិភាក្សា​ជាមួយ​ភាគី​អា​រ៉ាប់​រួម​ នៅ​ក្នុង​ពេល​ខាង​មុខ​៕

Share

Image
Image
Image