ទម្លាប់នៃការខិតជិតចូលគ្នារវាងអ្នកនយោបាយ ជាមួយប្រជាពលរដ្ឋ ជាពិសេសយុវជន គឺតែងតែកើតមានឡើងក្នុងកំឡុងពេលនៃការឃោសនាបោះឆ្នោតតែប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក ជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។ លោកថា អ្នកនយោបាយគួរតែយកចិត្តទុកដាក់ លើការវិនិយោគជាមួយនឹងយុវជន ដែលមានប្រមាណ៤លាននាក់ ដែលជាការវិនិយោគមួយដ៏ធំធេងដែលអាចជំរុញទៅលើកការអភិវឌ្ឍ មួយប្រកបដោយនិន្តរភាព និងនាំមកនូវសេចក្តីសុខសម្រាប់ប្រទេសជាតិ។
តើការចាប់អារម្មណ៍របស់យុវជន ចំពោះសកម្មភាពនយោបាយ មានការកើនឡើងឬធ្លាប់ចុះ? ដើម្បីជ្រាបច្បាប់ សូមស្តាប់កិច្ចសម្ភាសន៍រវាងលោកកែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្រី្ត នៃ WMC ជាមួយលោកជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដែលហៅកាត់ថា (YRDP)៖