en     km
en     km

មាន​បេ​ក្ខ​នារី​មួយ​រូប​គត់​ជាប់​វគ្គ​ជម្រុះ​ សម្រាប់​តំណែង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​

Share

NEC-cover
​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ ឱ្យ​ដឹង​ថា​ មាន​ស្ត្រី​មួយ​រូប​ បាន​ជាប់​វគ្គ​ជម្រុះ​ សម្រាប់​តំណែង​អគ្គលេខាធិការ​រង​
គ​.​ជ​.​ប​។​ ស្ត្រី​រូប​នេះ​បញ្ជាក់​ថា​ គាត់​មាន​សង្ឃឹម​ ៨០%​ ថា​នឹង​បាន​ជាប់​ជា​តំណែង​អគ្គលេខាធិការ​រង​នៃ​ គ​.​ជ​.​ប​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ប្រសិនបើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​គិតគូរ​ពី​ការ​លើក​ស្ទួយ​សមភាព​យេ​ន​ឌ័​រ​។​

យោងសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ នៅ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ ឱ្យ​ដឹង​ថា​ អ្នក​ដែល​បាន​ជាប់​វគ្គ​ជម្រុះ​សម្រាប់​តំណែង​អគ្គលេខាធិការ​ គ​.​ជ​.​ប​ មាន​ ៣​រូប​ និង​តំណែង​អគ្គលេខាធិការ​រង​មាន​១២​រូប​ ដោយ​ក្នុង​អ្នក​ជាប់​តំណែង​អគ្គលេខាធិការ​រង​ទាំងនោះ​ មាន​មួយ​រូប​ជា​បេ​ក្ខ​នារី​។​

​បេ​ក្ខ​នារី​ ដែល​បាន​ជាប់​វគ្គ​ជម្រុះ​សម្រាប់​តំណែង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ រូប​នោះ​ មានឈ្មោះ​ថា​ លឹ​ម​ ច័ន្ទ​លី​ដា​ ដែល​សព្វថ្ងៃ​អ្នកស្រី​បម្រើ​ការ​នៅ​ក្រុមប្រឹក្សា​គណៈមេធាវី​។​

អ្នកស្រី​ លឹ​ម​ ច័ន្ទ​លី​ដា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ ដោយ​ក្តី​រីករាយ​ថា​ អ្នកស្រី​សប្បាយ​ដែល​បាន​ជាប់​ជា​អគ្គលេខាធិការ​រង​នៅ​វគ្គ​ជម្រុះ​នេះ​ ហើយ​អ្នកស្រី​មាន​សង្ឃឹម​រហូត​ដល់​ ៨០%​ ថា​នឹង​បាន​ជាប់​តំណែង​អគ្គលេខាធិការ​រង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត​ ប្រ​សិន​ គ​.​ជ​.​ប​ ពិតជា​បាន​គិតគូរ​ពី​ការ​លើក​ស្ទួយ​ដល់​សមភាព​យេ​ន​ឌ័​រ​មែន​នោះ​។​

អ្នកស្រី​ លឹ​ម​ ច័ន្ទ​លី​ដា​ បន្ត​ថា​ ប្រ​សិន​មាន​សមាសភាព​ស្ត្រី​ក្នុង​តំណែង​អគ្គលេខាធិការ​ និង​តំណែង​អគ្គលេខាធិការ​រង​ច្រើន​ នោះ​នឹង​បង្ក​ភាព​ងាយ​ស្រួយ​ និង​ជំរុញ​ដល់​ស្ត្រី​ហ៊ាន​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ ឬ​ជា​សមាជិក​រដ្ឋសភា​ ព្រឹទ្ធសភា​បាន​ច្រើន​ផង​ដែរ​។

អ្នកស្រី​ លឹ​ម​ ច័ន្ទ​លី​ដា​៖​ «​នាង​ខ្ញុំ​គិត​ថា​ បើសិនជា​ស្ត្រី​បាន​កាន់​តំណែង​នៅ​ គ​.​ជ​.​ប​ ច្រើន​នោះ​ ស្ត្រី​ហ្នឹង​គិតគូរ​ពី​ស្ត្រី​គ្នា​ឯង​ដែល​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឈរឈ្មោះ​ជា​ក្រុម​ព្រឹក្សា​ ឬ​ក៏​ជា​សមាជិក​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​ក្នុង​ជួរ​រដ្ឋាភិបាល​»​។​អ្នកស្រី​ លឹ​ម​ ច័ន្ទ​លី​ដា​ បាន​បញ្ជាក់​បន្ថែម​ថា​ គាត់​មាន​បទ​ពិសោធ​ការងារ​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​រយៈពេល​ ១២​ឆ្នាំ​ មិនមែន​ ៥​ឆ្នាំ​ ដូច​ព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​នោះ​ទេ​។​

ទាក់ទង​ទៅ​នឹង​លទ្ធផល​នេះ​ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ប្រាប់​ថា​ លោក​មិន​អាច​ធានា​ថា​ បេ​ក្ខ​នារី​គឺ​ អ្នកស្រី​ លឹ​ម​ ច័ន្ទ​លី​ដា​ បាន​ជាប់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ទេ​ ព្រោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ មិន​បាន​កំណត់​សមភាព​ ឬ​កូតា​ស្ត្រី​ក្នុង​តំណែង​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង​ ដោយ​ គ​.​ជ​.​ប​ ចម្រាញ់​យក​អ្នកមាន​សមត្ថភាព​ពិត​ប្រា​ដក​មក​បម្រើ​ការងារ​។​

​លោក​ ហង្ស​ ពុទ្ធា​ បន្ត​ថា​ កន្លង​មក​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ ក៏​បាន​រិះគន់​ពី​បញ្ហា​មិន​កំណត់​សមភាព​ស្ត្រី​ក្នុង​តំណែង​នេះ​ដែរ​  តែ​លោក​ ហង្ស​ ពុទ្ធា​ ពន្យល់​ថា​ គឺ​ដោយសារ​តែ​ គ​.​ជ​.​ប​ មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​មាន​រយៈពេល​តែ​មួយ​ថ្ងៃ​ ដូច្នេះ​ គ​.​ជ​.​ប​ ត្រូវ​តែ​ចម្រាញ់​យក​អ្នកមាន​សមត្ថភាព​មក​ទទួលខុសត្រូវ​ចំពោះ​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ​។​

​លោក​ ហង្ស​ ពុទ្ធា​ ៖​ «​ការ​ដែល​មិន​បាន​កំណត់​កូតា​នេះ​ ដោយសារ​ គ​.​ជ​.​ប​ ត្រូវ​ទទួលខុស​ត្រង់​ធ្ញ​ន់​ធ្ងន់​ណាស់​សម្រាប់​ប្រតិបត្តិការ​បោះ​ឆ្នោត​មួយ​ថ្ងៃ​ ប្រសិនបើជា​ គ​.​ជ​.​ប​ មិន​អនុវត្ត​បាន​ទេ​នោះ​ អាច​នឹង​សភាពការណ៍​នយោបាយ​ប្រែប្រួល​ អាច​ហ្នឹង​មាន​អ្វី​កើតឡើង​មិនល្អ​ទេ​សម្រាប់​កម្ពុជា​ អ​ញ្ចឹ​ង​បានជា​ គ​.​ជ​.​ប​ កំណត់​យក​សមត្ថភាព​ជា​ចម្បង​»​។​

សូម​ជម្រាប​ថា​ នៅ​ក្នុង​វគ្គ​ចម្រុះ​នេះ​ តំណែង​អគ្គលេខាធិការ​មាន​សមាភាព​ ៣​រូប​ គឺ​លោក​ ហេង​ មណី​ចិន្ដា​ ជា​ប្រធាន​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​ លោក​ ទេព​ នី​ថា​ បច្ចុប្បន្ន​អគ្គលេខាធិការ​ចាស់​ គ​.​ជ​.​ប​ និង​លោក​ យ៉ា​ ណា​វុ​ធ​ នាយក​អង្គការ​ខា​រ៉ា​ម​កម្ពុជា​។​ ចំណែក​ តំណែង​អគ្គលេខាធិការ​រង​ មាន​សមាភាព​ ១២​រូប​ រួម​មាន​ លោក​ នី​ ចរិយា​ លោក​ ម៉ៅ​ សុភា​រិ​ទ្ធិ​ លោក​ សំ​ សុ​គង់​ លោក​ គឹ​ម​ ឈ​ន​ លោក​ សោម​ សូ​រី​ដា​ លោក​ ម៉ុ​ក​ ដា​រ៉ា​ លោក​ តាន់​  ប៊ុ​ន​វី​រៈ​ លោក​ ណេ​ ហ្សូ​នី​ លោក​ សុ​កុ​លៈ​ ទី​ប៉ោ​ លោក​ រស់​ សួ​ លោក​ យ៉​ត​ ប៊ុ​ន​នី​ និង​អ្នកស្រី​ លឹ​ម​ ច័ន្ទ​លី​ដា​។​

បើ​តាម​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ បេក្ខជន​ដែល​ដាក់​ពាក្យ​ប្រឡង​កាន់​តំណែង​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ នេះ​  គឺ​ត្រូវ​អនុវត្ត​តាម​រយៈ​ការ​បោះ​ឆ្នោត​សម្រេច​ពី​សមាជិក​ គ​.​ជ​.​ប​ ដោយ​សំឡេង​ ៥០​ ភាគរយ​បូក​ ១​។​ នៅ​ថ្ងៃ​ទី​១៥​ មក​រា​ នេះ​ គ​.​ជ​.​ប​ នឹង​ប្រកាស​ឈ្មោះ​បេក្ខជន​ ដែល​ប្រឡង​ជាប់​តំណែង​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​។​ គួរ​បញ្ជាក់​ថា​ គ​.​ជ​.​ប​ ជ្រើសរើស​អគ្គលេខាធិការ​ ១​រូប​ និង​អគ្គលេខាធិការ​រង​ចំនួន​៤​រូប​៕

Share

Image
Image
Image