en     km
en     km

ភ្លៀងកក់ខែនឹងបន្ដធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស

Share

តាមសេចក្ដីជូនដំណឹងបន្ថែមស្ដីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងមានភ្លៀងកក់ខែបន្ដធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងដែលចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ដដែលនេះ បញ្ជាក់ថា អាកាសធាតុបែបនេះ នឹងធ្វើអោយសីតុណ្ហភាពអតិបរមាថយចុះមកនៅក្នុងរង្វង់ ៣០ ដល់ ៣១ អង្សាសេចាប់ពីពេលនេះ រហូតដល់ចុងខែមេសា៕

Share

Image
Image
Image