en     km
en     km

ភូមាលើកលែងទោសទណ្ឌិត៨៥០០នាក់ក្នុងនោះមានអ្នកទោសនយោបាយជិត៤០នាក់

Share

ប្រធានាធិបតីថ្មីនៃប្រទេសភូមា Win Myint បានលើកលែងទោសទណ្ឌិតជាង៨៥០០នៅទូទាំងប្រទេស ដើម្បីអបសាទរបុណ្យចូលឆ្នាំ ដែលក្នុងនោះមានអ្នកទោសនយោបាយ ៣៦នាក់។ តាមគេហទំព័រ Star Online  ក្នុងចំណោមអ្នកទោសទាំងនោះ ក៏មាន ជនបរទេស៥១នាក់ដែរ។

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យប្រធានាធិបតីបាននិយាយថា អ្នកទោសដែលត្រូវបានដោះលែង គឺភាគច្រើនពួកគេ បានកែប្រែនិងលុតដំខ្លួនបានល្អ ហើយអ្នកខ្លះមានបញ្ហាសុខភាព តែសម្រាប់អ្នកទោសនយោបាយវិញ គឺជាឆន្ទៈរបស់រដ្ឋាភិបាល ដែលសន្យាកាត់បន្ថយអោយនៅតិចបំផុត។ 

ចំណែករដ្ឋាភិបាលរបស់អ្នកប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រីអង់សានសូជី កំពុងតែពិចារណាដោះលែងអ្នកទោសជាង ៣០០នាក់ទៀត ក្នុងនោះមានអ្នកទោសនយោបាយ ៨រូបដែលជាទណ្ឌិត បន្សល់ទុកដោយរបបយោធា៕   

 

Share

Image
Image
Image