en     km
en     km

ភរិយាមេបក្សប្រឆាំង ជួនហ្គៃដូ ប្រាប់ត្រាំថាពលរដ្ឋវេណេហ្សូអេឡានឹងបញ្ច​ប់របប​ផ្ដាច់​ការឆាប់ៗនេះ

Share

ភរិយា​របស់​មេបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡាគឺអ្នកស្រី Fabiana Rosales បាន ប្រាប់​​ប្រធានាធិបតីអាមេរិកដូណាល់ត្រាំថាពលរដ្ឋវេណេហ្សូអេឡាត្រូវតែបញ្ចប់របប ផ្ដាច់ការ​នីកូ​ឡាស់ម៉ាឌូរ៉ូអោយបានឆាប់បំផុតហើយត្រូវតស៊ូរហូតដំណាក់កាលចុងក្រោយ។

សារព័ត៌មានThe New York Times បានចុះផ្សាយថា អ្នកស្រី Rosales បានបញ្ជាក់ដូចនេះ ធ្វើឡើងនៅក្នុងជំនួប ពិសេសមួយជា ប្រធានាធិបតីអាមេរិក នៅក្នុងសេតវិមាន កាលពីថ្ងៃពុធទី២៧មីនា ។

អ្នកស្រីបាននិយាយដូចនេះ ថា៖«ទោះស្លាប់ក៏ដោយគឺយើងត្រូវតស៊ូហើយចុងបញ្ចប់យើង​ទេជាអ្នកឈ្នះ»។

លោក ជួនហ្គៃដូ ត្រូវប្រទេសជាង៥០ទទួលស្គាល់ជាប្រធានាធិបតីស្របច្បាប់នៃ​ប្រជាជនវេ​ណេហ្សូអេឡាក្នុងនោះមានអាមេរិកនិងសហភាពអឺរ៉ុបផងដែរបន្ទាប់ពីលោកបានក្លាយជា ប្រធាន​រដ្ឋសភា ប្រចាំឆ្នាំ២០១៩។

នៅក្នុងជំនួបនៅសេតវិមាន លោកត្រាំ បានស្វាគមន៍អ្នកស្រី ភរិយាលោកជួនហ្គៃដូ នៅ​ការិ​យាល័យរាង​ពងក្រពើ។​នៅចំពោះមុខភរិយាមេបក្សប្រឆាំងដ៏ល្បីនេះ លោកត្រាំ​បានសន្យា​គាប​សង្កត់ របបលោកម៉ាឌូរ៉ូរហូតដល់ត្រូវបានផ្ដួលរំលំ។ លោកត្រាំ ជម្រើស លើតុ​ មិន​មែន​មានតែមានការចរចា គឺមានទាំងអន្តរាគមន៍ខាងកងទ័ពផងដែរ។ សម្រាប់អ្នកស្រីRosales ចង់​ឃើញអាមេរិកជួយបញ្ចប់របបម៉ាឌូរ៉ូអោយបានឆាប់បំផុត៕

 

Share

Image
Image
Image