en     km
en     km

ប្រធានាធិបតីហ្សិមបាវ៉េលើកលែងទោសទណ្ឌិតជាស្រ្ដីចំនួន ៣ពាន់នាក់

Share

ប្រធានាធិបតីហ្សិមបាវ៉េលោក Emmerson Mnangagwa ដែលចូលកាន់តំណែងជំនួស លោក ម៉ូហ្គាបេ បានចុះហត្ថលេខាលើកឯកសារមួយ ដោយលើកលែងទោសស្រ្ដីជាប់ពន្ធនាគារទាំងអស់ចំនួន ៣ពាន់នាក់នៅទូទាំងប្រទេសដែលជាផ្នែកមួយដ៏ធំនៃការលើកលែងទោសស្រ្ដីទាំងនោះជាលើកដំបូង។

តាមទីភ្នាក់ងារសារពត៌មាន AFP ការលើកលែងទោសនេះសំដៅតែទៅលើស្រ្ដី និងកុមារតូចៗដែលមិនមានទោសរហូតអស់មួយជីវិត។

ស្របពេលនេះដែរ លោកប្រធានាធិបតី Mnangagwa ក៏បានលើកលែងដល់អ្នកទោសទាំងឡាយណាដែលមានជំងឺធ្ងន់ធ្ងរ។

យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសហ្សិមបាវ៉េ លោកប្រធានាធិបតីមានសិទ្ធិធ្វើការលើកលែងទោសទណ្ឌិត ដោយយោងលើស្ថានការណ៍ជាក់ស្ដែង។

គិតចាប់តាំងពីលោក Mnangagwa ឡើងកាន់តំណែងជំនួសលោកមូហ្គាបេ កាលពីចុងឆ្នាំ២០១៧ អ្នកទោស ១ម៉ឺន ៧ពាន់នាក់ហើយត្រូវបានលើកលែងទោស។

សេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីបានប្រកាសថា អ្នកទោសទាំងឡាណាដែលប្រឈមមុខនិងទោសប្រហារជីវិតនឹងត្រូវបានបន្ធូរបន្ថយទោសត្រឹមអស់មួយជីវិត។

នៅប្រទេសហ្សិមបាវ៉េអ្នកទោសដែលប្រឈមមុខនិងទោសប្រហារជីវិត គឺ សំដៅទៅលើអ្នកទោសទាំងឡាយណាដែលប្រព្រឹត្តិឧក្រិដ្ឋកម្មធ្ងន់ធ្ងរដូចជា ចាប់រំលោភហើយសម្លាប់ ប្លន់ហើយសម្លាប់មនុស្ស៕

Share

Image
Image
Image