en     km
en     km

ប្រធានាធិបតីថ្មីភូមាប្រាប់ពីពិភពលោកឱ្យយល់ពីផលលំបាកនៃការដឹកនាំប្រទេស

Share

ប្រធានាធិបតីថ្មីនៃប្រទេសភូមា លោក Win Myint ដែលបានស្បថចូលកាន់តំណែង នៅថ្ងៃនេះ បាន ថ្លែងដោយទទូចសុំពិភពលោកឱ្យយល់ពីផលលំបាកនៃការដឹកនាំប្រទេសដែលត្រូវបានរិះគន់ធ្ងន់ៗពីសហគមន៍អន្តរជាតិករណីពលរដ្ឋសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា។

ថ្លែងនៅក្នុងពិធីស្បថចូលកាន់តំណែង នៅព្រឹកថ្ងៃសុក្រទី៣០មីនានេះ នៅចំពោះមុខសមាជិកសភា  លោកWin Myint បានថ្លែងថា ប្រទេសភូមាកំពុងរងការរិះគន់ជាខ្លាំងពីសហគមន៍អន្តរជាតិករណីសហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ា ដែលលោកថា ពិភពលោកអាចយល់ខុសរឿងនេះ ។

លោកWin Myint មិនបានពន្យល់លម្អិតទេ តែទំនងលោកចង់បកស្រាយពីការបង្រ្កាបដោយពួកយោធាទៅលើសហគមន៍អន្តោប្រវេសន៍នេះនាំឱ្យមានការថ្កោលទោសជាខ្លាំងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ តែលោកសន្យាធ្វើអោយស្ថានភាព របស់សហគមន៍នេះបានល្អប្រសើរវិញ។

លោក Win Myint បានចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការនេះ ដោយជំនួសលោកទីនខ្យាវ បានលាលែងដោយសារសុខភាព។

ពួកយោធាបានបង្ក្រាបទៅលើ សហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ាដោយបណ្ដាលឱ្យមានជនភៀសខ្លួន ៧៥០ពាន់នាក់ទៅនៅប្រទេសបង់ក្លាដេស។ សហគមន៍អន្តរជាតិចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិដ៏ធ្ងន់ធ្ងរ។តែពួកយោធាត្រូវបានចោទក្នុងករណីនេះ៕

Share

Image
Image
Image