en     km
en     km

ប្រធានាធិបតីត្រាំរងការគាបសង្កត់ឱ្យនាំទ័ពលុកលុយវេណេហ្សូអេឡាដើម្បីបញ្ចប់របបម៉ាឌូរ៉ូ

Share

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកជាច្រើនរូបក្នុងនោះមានលោក Lindsey Graham បានដាក់ការគាប សង្កត់លើលោកដូណាត្រាំថាត្រូវនាំទ័ពចូលលុកលុយប្រទេសវេណេសូអេឡាដើម្បីទំលាក់លោកម៉ាឌូរ៉ូពីអំណាចហើយបញ្ចប់របបផ្ដាច់ការនេះតែម្ដង។

តាមសារព័ត៌មាន រុស្ស៊ីSputnik ក្រុមសមាជិកព្រឹទ្ធសភាចង់អាមេរិកចូលលុកលុយប្រទេសវេណហ្សេអេឡា គឺដូចការចូលលុកលុយប្រទេស Grenada នៅឆ្នាំ១៩៨៣ដែល​បញ្ជាផ្ទាល់​ដោយអតីត​ប្រធានាធិបតីRonald Reagan។

សមាជិកព្រឹទ្ធសភារូប​នេះបានបញ្ជាក់ដូច​នេះថា​នៅទសវត្ស១៩៨០ការ​ប្រឈមមួយដោយសារតែប្រទេស​គុយបាអន្ដរាគមន៍កង​ទ័ពក្នុងប្រទេសGrenada តែពេលនោះ​ប្រធានា​ធិបតី​ Reagan បានសំរេច​ធ្វើអន្ដរាគមន៍ផ្នែកកងទ័ព​ដោយបញ្ចប់អំណាចយោធារបស់​គុយបានៅក្នុង​ប្រទេសនេះ​ហើយធ្វើ​ឲ្យប្រទេសនេះចាកផុតពីការ​ចង់បានរបស់គុយបាជារដ្ឋរបស់ខ្លួន។

មាជិកព្រឹទ្ធិសភារូបនេះបានបន្ដទៀតថាលោកត្រាំត្រូវដាក់ប្រទេសគុយបានិងរបបលោកម៉ាឌូរូក្នុងបញ្ជីដែលត្រូវអាមេរិកបញ្ចប់របបរបស់ប្រទេសទាំងពីរនេះដែលនេះជាសារដ៏ច្បាស់លាស់មួយទៅកាន់ជនផ្ដាច់ការនៃប្រទេសទាំងពីរនេះ។

ជាមួយគ្នានេះសមាជិកព្រឹទ្ធិសភាម្នាក់ទៀតរបស់អាមេរិកគឺលោកMaco Robie ក៏បានប្រាប់លោកត្រាំ​ថា​មិនត្រូវទុកលោកម៉ាឌូរ៉ូបន្ដកាន់អំណាចហើយ​ធ្វើឲ្យពលរដ្ឋ​វេណេសូ​អេឡា​បន្ដឈឺចាប់យូរអង្វែង​ទៀតនោះទេ។សហរដ្ឋអាមេរិក​បានប្រកាសដាក់​ទណ្ឌកម្មគឺទាំងទណ្ឌកម្ម​ប្រេងការបិទកម្មវិធីស្បៀង​អាហារនិងបង្កក់ទ្រព្យសម្បត្តិពួកមន្ដ្រីរបស់លោកម៉ាឌូរ៉ូនិងក្រុមហ៊ុនមួយចំនួនដែលមានទំនាក់ទំនងនិងលោកម៉ាឌូរ៉ូរួចជាស្រេចហើយ។

ទណ្ឌកម្មទាំងនេះត្រូវបានមើលឃើញថាគឺជាការដាក់សម្ពាធដើម្បីឲ្យសេដ្ឋកិច្ចនៃប្រទេសវេណេសូអេឡាដួលរលំ។ត្រាំបានប្រកាសថាលោកជួនកៃដូរជាមេបក្សប្រឆាំងនៃប្រទេសវេណេសូអេឡាដែលចាំបាច់ត្រូវ កាន់តំណែងជំនួសលោកម៉ាឌូរ៉ូក្នុងអន្ដរកាលនេះ។

យ៉ាងណាក៏ដោយលោកម៉ាឌូរ៉ូបានប្រកាសប្រាប់កងទ័ពរបស់លោកដែលនៅមានភក្ដីភាពនិងលោកឲ្យកាន់អាវុធគ្រប់ពេលវេលាដើម្បីត្រៀមទប់ទល់ការឈ្លានពានពីសំណាក់កងទ័ពអាមេរិក។

សូមរំលឹកថាកាលពីឆ្នាំ១៩៨៣​ដែលសហរដ្ឋអាមេរិក​ចូល​ទៅ​​លុកលុយប្រទេសGrenada ដើម្បីដេញកងទ័ពគុយបាចេញពីប្រទេសនោះគឺអាមេរិកប្រើទ័ព៨ពាន់​នាក់ហើយមានរយះពេលតែ១សប្ដាហ៍ប៉ុណ្ណោះ៕

 

Share

Image
Image
Image