en     km
en     km

ប្រធានាធិបតីចិនស៊ីជីនភីងបានចូលគាល់ព្រះមហាក្សត្រ

Share

ប្រធានាធិបតីចិនស៊ីជីនភីងដែលបានធ្វើដំណើរមកដល់កម្ពុជាហើយ នៅម៉ោងប្រមាណជិតមួយរសៀលនេះ  លោកបានចូលគាល់ព្រះមហាក្សត្រខ្មែរនៅព្រះបរមរាជវាំង នៅវេលាម៉ោង ៣រសៀលនេះ ដោយមានការក្រាលកម្រាកព្រំនិងភ្លេងត្រែកងទ័ពខណៈព្រះមហាក្សត្រ បានយាងមកទទួល ។

ប្រធានាធិបតីចិនស៊ី ជីនភីង
ប្រធានាធិបតីចិនស៊ី ជីនភីង

លោក ស៊ី ជីនភីង ដែលមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាលើកដំបូងនេះ ធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្ដមសីហមុនី ។ អំឡុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗមួយចំនួន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសរសេរនៅលើ Facebook ផ្លូវការរបស់សម្តេចថា ៖ «លោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញមកដល់ប្រទេស កម្ពុជាប្រកបដោយសុវត្ថិភាពហើយ។ ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី Xi Jinping គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការពង្រឹង និងពង្រីកមិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសយើងជាបងប្អូនទាំងពីរកម្ពុជា-ចិន»។

លោកប្រធានាធិបតីចិន ស៊ី ជីនភីង មកធ្វើទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងនាពេលនេះ មានរយៈពេល២ថ្ងៃ គឺ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ តុលា។ប្រទេសចិន និងកម្ពុជា ត្រូវបានចាត់ទុកថាមានចំណងសាមគ្គីភាព មិត្តភាព ជាប្រវត្តិសាស្រ្ត តាំងជាច្រើនចំនួន មកហើយ គឺតាំងពីសម័យសង្គមរាស្ត្រនិយមក្រោមការដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ៕


 

Share

Image
Image
Image