en     km
en     km

បុណ្យអុំទូក​នឹង​មាន​ពលរដ្ឋ​ចូលរួម​ជិត​ ២​ លាន​នាក់​ ខណៈ​ដាក់​ពង្រាយ​សមត្ថកិច្ច​ជាង​ ១​ ម៉ឺន​នាក់​

Share

ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រំពឹង​ថា​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​នេះ​ នឹង​មាន​ពលរដ្ឋ​ ចូលរួម​ទស្សនា​យ៉ាងតិច​ ២​ លាន​នាក់​មក​ចូល​ទស្សនា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​នេះ​។​

ទិដ្ឋភាពប្រជាពលរដ្ឋមកកំសាន្តក្នុងឪកាសបុណ្យអុំទូក នៅមុខព្រះបរម រាជវាំង។
ទិដ្ឋភាពប្រជាពលរដ្ឋមកកំសាន្តក្នុងឪកាសបុណ្យអុំទូក នៅមុខព្រះបរម រាជវាំង។

​លោក​រដ្ឋមន្ត្រី​ ថោ​ង​ ខុន​ បាន​អះអាង​ដូចនេះ​ ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​ ខណៈ​ពិធីបុណ្យ​អុំទូក​ចាប់ផ្ដើម​ នៅ​ថ្ងៃ​ដំបូង​ នៅ​ថ្ងៃ​ ទី​១៣​ វិច្ឆិកា​នេះ​។​
​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ចំណែក​ភ្ញៀវ​អន្តរជាតិ​ជាង​ ៧​ ពាន់​នាក់​ក៏​មក​ទស្សនា​ពិធី​នេះ​ដែរ​ ។​

​ទោះ​យ៉ាងណា​ លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ចូលរួម​រៀបចំ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ បញ្ហា​អនាម័យ​បរិស្ថាន​ ការ​រុះ​រាយ​រាក់ទាក់​ ទទួលភ្ញៀវ​ទេសចរ​ឲ្យ​បាន​ល្អ​ប្រសើរ​ ទើប​ធ្វើ​ឲ្យ​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ដ៏​ធំ​មួយ​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព​ និង​ មានការ​សាមគ្គី​គ្នា​។​

ជាមួយ​គ្នា​នេះ​ដែរ​ ក្រសួងមហាផ្ទៃ​បាន​ដាក់​ពង្រាយ​កង​សន្តិសុខ​ ប៉ូលិស​ និង​កង​រាជ​អាវុធ​ សម្រាប់​ការ​ ពារ​សុវត្ថិភាព​ ពលរដ្ឋ​មក​ទស្សនា​ពិធី បុណ្យ​ ចំនួន​ ជាង​ ១​ ម៉ឺន​នាក់​ ដោយ​ដាក់​ពង្រាយ​គ្រប់​ច្រក​ចេញចូល​នៅ​រាជធានី​ផ​ភ្នំពេញ​៕

Share

Image
Image
Image