en     km
en     km

បាក់ស្រុតស្ពានឆ្លងទន្លេសេកុងដោយសារទឹកហូរច្រោះ

Share

ភ្នំពេញ៖ ស្ពានឆ្លងទន្លេសេកុងជាប់ព្រំដែនកម្ពុជា ឡាវ ទើបនឹងសាងសង់រួចរាល់​ដោយកង​កម្លំាង​​វិស្វកម្មរងការ​​បាក់ស្រុតគ្រឹះក្បាលស្ពានដោយសារទឹក​ជំនន់ហូរច្រោះខ្លំាង កាលពីថ្ងៃទី ១ កញ្ញា។ អាជ្ញាធរកំពុងសិក្សា ដើម្បីជួលជុលឡើងវិញ។

 

ស្ពានឆ្លងទន្លេសេកុងនៅត្រង់ចំណុចបង្កោលលេខ ៧៨ ជាប់ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅក្នុងឃុំសន្តិភាព ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។

 

ស្ពានឆ្លងទន្លេសេកុងមានប្រវែងជិត៣០០ម៉ែត្រដែលទើបនឹងសាងសងរួចរាល់តែពុំទាន់សម្ភោធដាក់ឱ្យប្រើប្រាស់ រងការបាក់ស្រុតក្បាលស្ពានដោយសារទឹកជំនន់ហូរច្រោះ។ ស្ពានឆ្លង​ទន្លេ​សេកុងនៅត្រង់ចំណុចបង្កោលលេខ ៧៨ ជាប់ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅក្នុងឃុំសន្តិភាព ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។

លោក ម៉ែន គង់ អ្នកនំាពាក្យសាលាខេត្តស្ទឹងត្រែងឱ្យដឹងថា ស្ពានឆ្លងទន្លេរសេកុង​ឬហៅ​ស្ពាន​អូរគូក មានប្រវែង២៦០ម៉ែត្រ ត្រូវបានទឹកជំនន់ហូរច្រោះបាក់ក្បាលស្ពានរក​ការខូច​ខាតពុំអាចធ្វើ​ដំណើរ​ឆ្លងកាត់បានទេ ចាប់តំាងពីថ្ងៃទី ១ ខែ កញ្ញា ឆ្នំា ២០១៨។ លោក ម៉ែន គង់ បញ្ជាក់ថា កងកម្លំាងវិស្វកម្មនៃកងកម្លំាងខេមរភូមិន្ទកំពុងសិក្សាអំពីផលប៉ះពាល់ ដើម្បី​ជួសជុល​ឡើង​វិញ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកឱ្យដឹងថា ខេត្តស្ទឹងត្រែងស្ថិតក្នុង​ខេត្តមួយ​ចំនួនទៀតនឹង​មានភ្លៀងធ្លាក់ខ្លំាងរហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ។

លោក ម៉ែន គង់ អ្នកនំាពាក្យសាលាខេត្តស្ទឹងត្រែងអំពាវនាវឱ្យប្រជាពលរដ្ឋសុំឱ្យធ្វើដំណើរ​តាមទូកមួយរយៈ​សិនរហូត​ដល់​ជួសជុល​និ​ងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

 

 

Share

Image
Image
Image