en     km
en     km

នាទីសុខភាព

Post List #4

ពលរដ្ឋកម្ពុជាជិត១ម៉ឺន៤ពាន់នាក់ស្លាប់ដោយសារជំងឺមហារីកក្នុងមួយឆ្នាំ ដោយមានម្នាក់ស្លាប់រៀងរាល់៤០នាទីម្ដង

ពលរដ្ឋកម្ពុជាជិត១ម៉ឺន៤ពាន់នាក់ស្លាប់ដោយសារជំងឺមហារីកក្នុងមួយឆ្នាំ ដោយមានម្នាក់ស្លាប់រៀងរាល់៤០នាទីម្ដង

គីម ចាន់ចាវMay 5, 20253 min read

​​ ពលរដ្ឋ​កម្ពុជាជិត​១ម៉ឺន៤ពាន់នាក់​ស្លាប់​ដោយ​សារ​ជំងឺ​មហារីកក្នុង​មួយឆ្នាំ ដោយ​ក្នុង​នោះមានមនុស្ស​ម្នាក់​ស្លាប់​រៀងរាល់​៤០នាទី​ម្ដង។ រដ្ឋមន្ត្រីសុខាភិបាលព្រមានថា ​អត្រា​មរណដោយ​សារ​ជំងឺ​មហារីក​នេះ​មាន​កម្រិត​ខ្ពស់​ដល់​ទៅ​៧០% ដែល​ទាមទារ​ឱ្យ​មាន​វិធាន​ការ​ដោះស្រាយ​។ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយ នៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ករណី។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋជិត​១ម៉ឺន៤ពាន់នាក់​ស្លាប់បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។ លោកថ្លែងបែបនេះក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជា​ផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។ «អត្រាមរណៈដែលបង្កឡើងដោយជំងឺមហារីក៖ មនុស្សស្លាប់ជិត ១៤ ០០០នាក់ ក្នុងមួយឆ្នាំ ស្មើនឹងអត្រាខ្ពស់លើស ៧០% ពីព្រោះអត្រាជាមធ្យមនៅលើពិភពលោកគឺ ៤៨%។ អត្រាមរណៈដោយសារជំងឺមហារីកនេះ…

វិបត្តិនៃការហូបអាហារលើអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល៖ តើត្រូវពិសារអាហារ និងទឹកយ៉ាងដូចម្តេច?

វិបត្តិនៃការហូបអាហារលើអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល៖ តើត្រូវពិសារអាហារ និងទឹកយ៉ាងដូចម្តេច?

គីម ចាន់ចាវApr 30, 20252 min read

ប្រភពរូបភាពពីមន្ទីរពេទ្យកាល់ម៉ែត  ជាទូទៅអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល តែងតែមានវិបត្តិនៃការហូបអាហារ (ឈ្លក់)។ ការឈ្លក់អាហារ គឺនៅពេលលេបចូលទៅ ធ្វើឲ្យអាហារ ឬទឹកធ្លាក់ចូលក្នុងបំពង់ខ្យល់ ដោយសារការខ្សោយសាច់ដុំបិទមិនជិតនៃរន្ធបំពង់ខ្យល់នៅចំហៀងខាងណាមួយ។ នៅពេលមានកាកសំណល់ធ្លាក់ចូលតាមបំពង់ខ្យល់ទៅដល់សួត វាធ្វើឲ្យមានការរលាកសួត ឬអាចស្លាប់បាននៅពេលឈ្លក់អាហារធ្ងន់ធ្ងរ។ អ្នកជំនាញខាងចលនាបង្ហាត់បង្រៀនការលេបអាហារ និងទឹកឲ្យមានសុវត្ថិភាព ចំពោះអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល នៃមន្ទីរពេទ្យកាល់ម៉ែត បានផ្តល់ចំណេះដឹងសំខាន់ៗដូចខាងក្រោម៖ ១) យើងត្រូវធ្វើតេស្តឲ្យអ្នកជំងឺផឹកទឹក៩០ម.ល បើសិនគាត់ឈ្លក់ ចាំបាច់ត្រូវដាក់សុងក្រពះដើម្បីផ្ដល់អាហារជូនគាត់ ប្រភពរូបភាពពីមន្ទីរពេទ្យកាល់ម៉ែត ២) ធ្វើលំហាត់ចលនានៅមាត់ ដូចជាបូញមាត់ទៅមុខ ទាញមកក្រោយវិញ ខ្ជឹបមាត់ ហាមាត់…

នាទីសុខភាព៖បន្ទោរបង់មកមានឈាមក្រហម សុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតមែនទេ?

នាទីសុខភាព៖បន្ទោរបង់មកមានឈាមក្រហម សុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតមែនទេ?

កែវ សុខាFeb 20, 20254 min read

ភ្នំពេញ៖ ការបន្ទោរបង់មកមានឈាមក្រហមមកជាមួយ មហាជនភាគច្រើនតែងគិតទៅដល់ជំងឺឫស​ដូង​បាត។ ក៏ប៉ុន្តែវាពុំមែនសុទ្ធតែបណ្តាលមកពីជំងឺឫស​ដូង​បាតទាំងអស់នោះទេ ហើយអាការៈមែននេះក៏ជាមុខសញ្ញាមួយដ៏គ្រោះថ្នាក់ដល់អាយុជីវិត ជាងជំងឺឫស​ដូង​បាតផងដែរ បើសិនមិនបានស្វែងរកការពិនិត្យព្យាបាលឱ្យទាត់ពេលវេលាទេនោះ។ តើការបន្ទោរបង់មកមានឈាមក្រហមមកជាមួយ កើតចេញមកពីបញ្ហាអ្វីខ្លះ? តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់នាទីសុខភាព ដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ។ សម្រាប់បញ្ហាសុខភាព អាការៈខ្លះដូចគ្នា ស្ថានភាពជំងឺខ្លះដូចគ្នា រោគសញ្ញាខ្លះដូចគ្នា ហើយសំណាកខ្លះក៏ដូចគ្នា តែប្រភពបញ្ហា ឬជំងឺអាចពុំដូចគ្នាទាំងអស់នោះទេ។ តួយ៉ាង បញ្ហាការបន្ទោរបង់មកមានឈាមក្រហម មហាជនភាគច្រើនតែងគិតដល់ភ្លាមថា…

មន្ទីរពេទ្យកាល់ម៉ែត៖ ការប្រើថ្នាំសន្លាក់មិនត្រឹមត្រូវបង្កឱ្យមានបញ្ហា ៥ យ៉ាងដល់រាង្គកាយ

មន្ទីរពេទ្យកាល់ម៉ែត៖ ការប្រើថ្នាំសន្លាក់មិនត្រឹមត្រូវបង្កឱ្យមានបញ្ហា ៥ យ៉ាងដល់រាង្គកាយ

កែវ សុខាNov 5, 20244 min read

ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត (Corticoïdes) រឺក៏ ស្តេរយ (Steroids) ឬថ្នាំសន្លាក់ មិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ឫដោយគ្មានវេជ្ជបញ្ជា អាចបង្កបញ្ហាមួយចំនួនដល់សុខភាពរាង្គកាយ។នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែតកាលពីពេលថ្មីៗនេះ។ ថ្នាំពេទ្យប្រភេទ កូរទីកូអ៊ីត រឺក៏ ស្តេរយ ជាថ្នាំដែលគេប្រើប្រាស់សម្រាប់ព្យាបាល បញ្ហារលាកសន្លាក់ ការឈឺសន្លាក់ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ថ្នាំទាំងនេះមានប្រភេទជាថ្នាំគ្រាប់ៈ (Cortancyl, Prednisone, Prednisolone, Dexamethaxone…) ដែលសាធារណជនចំណាំហៅថា ថ្នាំគ្រាប់ត្រសក់ ថ្នាំក្រពើហោះ នោះឯង ។ក្រៅពីថ្នាំលេប ក៏មានផងដែលថ្នាំប្រភេទចាក់(Triamcinolone methylprednisolone…)…

នាទីសុខភាព៖ ជំងឺភ្នែកឡើងបាយ អាចបញ្ចប់ការមើលឃើញរបស់អ្នក

នាទីសុខភាព៖ ជំងឺភ្នែកឡើងបាយ អាចបញ្ចប់ការមើលឃើញរបស់អ្នក

WMCMar 19, 20243 min read

ប្រភពរូបភាពពីហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត    ១) អ្វីទៅជាភ្នែកឡើងបាយ ភ្នែកឡើងបាយ គឺជាជំងឺដែលកើតនៅលើកែវភ្នែក ដែលស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែកដែលមានភាពថ្លាច្បាស់ បែរជាមានភាពស្រអាប់ រឺឡើងពណ៌ស ជាហេតុបណ្តាលអោយពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំកន្លែងចាប់រូបភាពនៅបាតភ្នែកបាន ធ្វើអោយគំហើញមានការថយចុះ។ នេះបើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉េត។ ២) អាការៈ និងរោគសញ្ញាភ្នែកឡើងបាយ រោគសញ្ញាចម្បងនៃជំងឺភ្នែកឡើងបាយ គឺការថយចុះនៃគំហើញបន្តិចម្តងៗ ហើយអ្នកជំងឺក៏អាចមានអាការៈផ្សេងៗទៀតដូចខាងក្រោមៈ – មើលឃើញរាងច្បាស់បន្តិច នៅពេលដែលស្ថិតនៅក្នុងម្លប់ ឬពេលរសៀល។…