en     km
en     km

ទីក្រុង​តូ​ក្យូ​បោះ​ឆ្នោត​ជ្រើសរើស​អភិបាលក្រុង​ថ្មី​ បន្ទាប់​ពី​មានរឿង​អាស្រូវ​

Share

ភ្នំពេញ៖ ប្រទេស​ជប៉ុន​បាន​បោះ​ឆ្នោត​ជ្រើសរើស​រដ្ឋាភិបាលក្រុង​ថ្មី​ បន្ទាប់​ពី​ទីក្រុង​តូ​ក្យូ​មានរឿង​អាស្រូវ​ផ្នែក​ហិរញ្ញវត្ថុ​ ដោយ​បង្ខំ​ឲ្យ​មន្ត្រី ជាន់ខ្ពស់​រដ្ឋាភិបាល​ពីរ​រូប​លាលែង​ពី​តំណែង​។​

រូបបេក្ខាភាពទាំ២១រូប ។
រូបបេក្ខាភាពទាំ២១រូប ។

​ក្នុង​ព្រឹត្តិការណ៍​នេះ​ មាន​បេក្ខភាព​ ២១​ នាក់​ ដែល​ឈរឈ្មោះ​ប្រកួតប្រជែង​ការ​ដឹកនាំ​រាជធានី​ធំៗ​ និង​តំណែង​អភិបាលក្រុង។​ យ៉ាងណា​ ក្រុម​អ្នកវិភាគ​ជឿ​ថា​ អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ Yuriko​ Koike​ និង​មន្ត្រី​នយោបាយ​លោក​ Hiroya​ រួម​ទាំង​អ្នកកាសែត​ លោក​ Shuntaro​ Masuda​ Torigoe​ និង​ជាប់​បេក្ខភាព​ឈរ​នៅ​លំដាប់​ជួរ​មុខ​គេ​។​ ហើយ​អ្នក​ឈ្នះ​ នឹង​ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​ ២០២០​ នៅ​ទីក្រុង​តូ​ក្យូ​។​

​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ​ ត្រូវ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ឡើង​បន្ទាប់​អតីត​អភិបាលក្រុង​លោក​ យូ​អ៊ី​ឈី​ ម៉ា​ស៊ូ​ហ្សូ​ បាន​លាឈប់​កាលពី​ខែ​មុន​។​

​លោក​ ម៉ា​ស៊ូ​ហ្សូ​ បាន​ប្រឈម​មុខ​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង​ លើ​ការ​ចោទប្រកាន់​ថា​ បាន​ប្រើប្រាស់​មូលនិធិ​រដ្ឋ​ ដើម្បី​បង់ប្រាក់​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ សិល្បៈ​ និង​ថ្លៃ​សៀវភៅ​រឿង​កំប្លែង​សម្រាប់​កូន​របស់​លោក​។​

លោក​ ម៉ា​ស៊ូ​ហ្សូ​ ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​បាន​សន្យា​ថា​ រដ្ឋបាល​នឹង​មិន​ឲ្យ​មានរឿង​អាស្រូវ​ ហើយ​ក៏​មិន​ប្រឆាំង​ច្បាប់​នោះ​ទេ​ ប៉ុន្តែ​បាន​សារភាព​ថា​ ការ​ចំណាយ​របស់​លោក​ គឺជា​ការ​ចាយវាយ​ដែល​ខ្ជះខ្ជាយ​របស់​លោក​។​

លោក​ Naoki​ Inose​ អតីត​ចៅហ្វាយខេត្ត​ បាន​លាលែង​ពី​ដំណែង​ក្នុង​រឿងអាស្រូវ​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ​ ២០១៣​ បន្ទាប់​ពី​ទីក្រុង​តូ​ក្យូ​ ឈ្នះ​ការ​បោះ​ឆ្នោត​ទទួល​សិទ្ធិ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​។​

ចាប់តាំងពី​ពេល​នោះ​មក​ ទីក្រុង​តូ​ក្យូ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​សម្រាប់​រដូវក្តៅ​ឆ្នាំ​ ២០២០​ ដែល​ត្រូវ​បាន​ទទួល​រង​គ្រោះ​ដោយ​រឿងអាស្រូវ​លើក​ការ​ចំណាយ​ប្រាក់​ច្រើន​ពេក​ ធ្វើ​ឲ្យ​ផ្នែក​រដ្ឋបាល​ពន្យារពេល​សាងសង់​សំណង់​។​

តំណាង​រដ្ឋាភិបាល​ថ្មី​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Rio​ ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ចុងឆ្នាំ​ ២០១៦​ ក្នុង​ខែ​ សីហា​ ដើម្បី​ទទួល​បាន​ទង់ជាតិ​កីឡា​អូ​ឡាំ​ពិ​ក​ធ្វើ​ជា​ម្ចាស់ផ្ទះ​បន្ទាប់​៕

ប្រភព៖BBC​

Share

Image
Image
Image