en     km
en     km

ទស្សន ​៖​ ការ​ក្រាញ​អំណាចរបស់​ជន​ផ្ដាច់​ការ​នៅ​ Gambia​ បង្ក​សង្គ្រាម​តែ​សម្រាប់​កម្ពុជា​គួរតែ​ជៀសវាង​ (​មាន​សំឡេង​)

Share

ភ្នំពេញ​៖​ គឺជា​រឿង​មិន​ច​ម្លែ​ង​អ្វី​ទេ​ចំពោះ​ ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ពិតប្រាកដ​ គេ​គោរព​រដ្ឋធម្មនុញ្ញ​ ដែល​មានការ​កំណត់​អាណត្តិ​មេដឹកនាំ​របស់​ខ្លួន​ច្បាស់លាស់​ ដោយ​មិន​បណ្ដោយ​ឱ្យ​មាន​ ការ​កាន់​អំណាច​លើស​ដែន​កំណត់​ឡើយ​។​

 

rot-kros
រថពាសដែករបស់ប្រទេសហ្សេនេហ្គាល់ លើទឹកដីប្រទេសហ្គាំប៊ី

​ដោយឡែក​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ ក្លែងក្លាយ​ គេ​តែង​សង្កេត​ឃើញ​មេដឹកនាំ​ប្រទេស​នោះ​ ព្យាយាម​ ក្រាញ​អំណាច​ ក្រោម​លេស​ថា​ រដ្ឋធម្មនុញ្ញ​មិន​បាន​កំណត់​ពេលវេលា​ចុះ​ចេញពី​តំណែង​។​

​ប្រទេស​នោះ​ ទោះជា​មានការ​បោះ​ឆ្នោត​ ក៏​ដោយ​តែ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​ មិន​មាន​តម្លាភាព​ មិន​មាន​ភាព​សេរី​ភាព ពោល​គឺ​បន្លំ​សន្លឹក​ឆ្នោត​ បន្លំ​តួលេខ​បោះ​ឆ្នោត​ នាំ​ឱ្យ​មេដឹកនាំ​នោះ​បន្ត​កាន់​អំណាច​បាន​ទៀត​។​ ជាក់ស្ដែង​នៅ​ពេល​ដំណាលគ្នា​នេះ​ មាន​ប្រទេស​២​ ដែល​ធ្វើ​ឱ្យ​មានការ​ចាប់ អារ ម្មណ៍​យ៉ាង​ខ្លាំង​ គឺ​មួយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិត​និង​មួយទៀត​ជា​ប្រទេស​ប្រជាធិបតេយ្យ​ក្លែងក្លាយ​។​ នៅ​ថ្ងៃ​ទី​២០​ មក​រា​ នេះ​ ប្រទេស​អា​មេ​រិ​ក​មាន​ ព្រឹត្តិការណ៍​នៃ​ការ​ផ្ទេរអំណាច​ មួយ​នៅ​សេ​វិមាន​ឬ​គេ​ហៅ​ថា​ វិមាន​ប្រធានាធិបតី​ ដែល​ស្ថ​តិ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។​ ព្រឹត្តិការណ៍​នេះ​ គឺ​ប្រធានា ធិបតី​ អស់​អាណត្តិ​ លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ធ្វើ​ពិធី​ផ្ទេរតំណែង​ឱ្យ​លោក​ ដូ​ណា​ល់​ ត្រាំ​ ដែល​ជា​បេក្ខជន​ឈ្នះ​ឆ្នោត​ តំណែង​ប្រធានាធិបតី​។​

donal-trup
លោក ដូណាល់ត្រាំ ប្រធានាធិបតីថ្មីរបស់អាមេរិក

​ចំណែក​នៅ​ប្រទេស​ Gambia​ លោក​ Yayah​ Jammeh​ ដែល​គេ​ថា​ ជា​ជន​ផ្ដាច់​ការ​ មិន​ត្រឹមតែ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​នោះ​ទេ​ គឺ​លោក​ថែម​ទាំង​បង្ក​សង្គ្រាម​ទៀត​ផង​។​ ជាក់​ស្ដែ​ងលោក​បាន​បង្កើត​ទ័ព​ដោយ​ខ្លួនឯង​ជាង​ ២០០០​នាក់​ ដើម្បី​ទប់ទល់​នឹង​កងទ័ព​សហភាព​អា​ហ្រិ្វ​ក​ ដែល​ចូល​មក​បណ្ដេញ​លោក​ចេញពី​អំណាច​ ខណៈ​លោក​ចាញ់ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​១ ​ធ្នូ​ ឆ្នាំ​២០១៦​។​ អ្នកនយោបាយ​និង​អ្នកវិភាគ​ នៅ​កម្ពុជា​ យល់​ថា​ ព្រឹត្តិការណ៍​កើត​មាននៅ​ប្រទេស​ទាំង​២​នេះ​ គឺជា​ការ​បង្ហាញ​មួយ​ថ្មី​ទៀត​ ដល់​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

jamesh
លោក ចាមេស ប្រធានាធិបតីចាញ់ឆ្នោតនៅហ្គាំប៊ី

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា​ ការ​ផ្ទេរអំណាច​នៅ​សហរដ្ឋអាមេរិក​គឺជា​រឿង​ដែល​ពិភពលោក​គួរ​យក​គំរូ​តាម​ ដើម្បី​ឲ្យ​ប្រទេស​មានការ​ផ្លាស់​ប្ដូរ​និង​អភិវឌ្ឍន៍​ប្រកបដោយ​ភាព​រីក​ចម្រើន​។​ ចំណែក​ប្រទេស​ ហ្គាំ​ប៊ី​ លោក​គិត​ថា​ ជា​គំរូ​អាក្រក់​ដែល​ពិភពលោក​មិន​ត្រូវ​យក​គំរូ​តាម​នោះ​ទេ​ ព្រោះ​វា​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​ប្រទេស​ជាតិ​ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ភ័យ​ខ្លាច​។​ លោក​ យឹ​ម​ សុវណ្ណ​ ៖«​មេដឹកនាំ​គេ​បាន​ផ្ដល់​គំរូ​ល្អ​ដល់​សង្គម​ប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក​ ដូច្នេះ​នៅ​ពេល​ខាង​មុខ​ហ្នឹង​មេដឹកនាំ​នយោបាយ​ខ្មែរ​យើង​ គួរ​ជ្រើសរើស​គំរូ​ល្អ​ដែល​គេ​ផ្ដល់​ ស្ដី​ពី​ការ​ផ្ទេរអំណាច​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ​ ឲ្យ​មាន​សន្ដិវិធី​ចៀសវាង​ឲ្យ​មាន​អំពើ​ហិង្សា​និង​សង្គ្រាម​»​។​

yim-sovan
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ

​ជុំវិញ​រឿង​នេះ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​មាន​ប្រសាសន៍​ថា​ ជា​ការ​ពិត​បញ្ហា​នៅ​ប្រទេស​ហ្គាំ​ប៊ី​ ឬ​ប្រទេស​ដទៃ​ទៀត​គឺជា​រឿ​ដែល​ត្រូវ​សិក្សា​និង​ដោះស្រាយ​។​

​លោក​ ឈឹ​ម​ ផល​វរុណ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ កន្លង​មក​ប្រទេស​ ហ្គាំ​ប៊ី​ គឺជា​ប្រទេស​មួយ​ មិន​ទាន់​មាន​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ដែល​ពិភពលោក​ទទួលស្គាល់​ពេញលេញ​នោះ​ទេ​ ទើប​បណ្ដាល​ឲ្យ​កើត​មាន​ ករណី​ជម្លោះ​ក្រោយ​ការ​បោះ​ឆ្នោត​។​ លោក​បន្ថែម​ថា​ ករណី​នេះ​គឺជា​រឿង​ដែល​ត្រូវ​តែ​សិក្សា​និង​ដោះស្រាយ​។​

​ចំណែក​ប្រទេស​សហរដ្ឋអាមេរិក​ ដែល​មានការ​ផ្ទេរអំណាច​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​២០​ មក​រា​ នេះ​ លោក​មើលឃើញ​ថា​ ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ​ ហាក់​មាន​ប្រជាធិបតេយ្យ​តែ​សំបក​ក្រៅ​។​

​លោក​ ឈឹ​ម​ ផល​វរុណ​ ៖«​ការ​បោះ​ឆ្នោត​ដែល​លោក​ត្រាំ​ឈ្នះ​ឆ្នោត​ យើង​ឃើញ​ថា​ សង្គម​សហរដ្ឋអា មេរិក​ មានការ​បែកខ្ញែក​ជា​ពីរ​ដោយ​មាន​អ្នកនយោបាយ​អុជអាល​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​លោក​ត្រាំ​ដែល​មិន​ធ្លាប់​មាន​ទេ​កាលពី​ពេល​កន្លង​មក​ ឯ​នៅ​ហ្គាំ​ប៊ី​មិន​ទាន់​ត្រូវ​បាន​គេ​ទទួលស្គាល់​និង​ឲ្យ​តម្លៃ​ខ្ពស់​ថា​ ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ​ដូច្នេះ​ការ​ជួប​បញ្ហា​នៅ​ហ្គាំ​ប៊ី​គឺជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​រៀនសូត្រ​និង​ដោះស្រាយ​បញ្ហា​»​។​

chhim-phalvarun
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​តែ​យ៉ាងណា​ អ្នកវិភាគ​បង្ហាញ​ទស្សន​ដូច​ការ​លើក​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្ទុយ​ពី​ទស្សន​របស់​គណបក្សកាន់អំណាច​ ដែល​លោក​ថា​ ថ្វីបើ​មាន​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ក៏​ពិតមែន​ ប៉ុន្ដែ​មេដឹកនាំ​ប្រទេស​នេះ​មិន​បាន​ព្យាយាម​ក្រាញ​អំណាច​ឬ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​ដោយ​ហិង្សា​ដូច​ប្រទេស​ Gambia​ នោះ​ទេ​។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​មាន​ប្រសាសន៍​ថា​ ទ​ង្វើ​នៃ​ការ​ផ្ទេរអំណាច​របស់​អា​មេ​រិ​ក​គឺជា​គំរូ​ដ៏​ល្អ​មួយ​ដែល​ប្រទេស​លើ​ពិភពលោក​ត្រូវ​តែ​ផ្ដល់​តម្លៃ​និង​យក​គំរូ​តាម​។​ ចំណែក​ទ​ង្វើ​របស់​មេដឹកនាំ​ប្រទេស​ ហ្គាំ​ប៊ី​ លោក​ថា​ ពិភពលោក​គួរ​ចៀសវាង​ឲ្យ​បាន​ ដើម្បី​បញ្ចៀស​ការ​ទាញ​ប្រទេស​ធ្លាក់​ចូល​ក្នុង​វិបត្ដិ​ណាមួយ​ដែល​នឹក​ស្មាន​មិន​ដល់​។​

​ជាមួយ​គ្នា​នេះ​លោក​សង្កត់ធ្ងន់​ថា​ ដើម្បី​ឲ្យ​ប្រទេស​មួយ​ដើរ​ត្រូវ​ផ្លូវ​ប្រជាធិបតេយ្យ​គ្មាន​មេដឹកនាំ​ផ្ដាច់​ការ​លុះត្រាតែ​អំណាច​រដ្ឋ​ទាំង​៣​ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ ត្រូវ​តែមាន​តុល្យ​ភាព​នឹង​គ្នា​។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ ៖«​ក្នុង​ប្រព័ន្ធ​ទាំង​បី​ បើ​ប្រព័ន្ធ​រដ្ឋាភិបាល​មាន​អំណាច​ខ្លាំង​គ្របដណ្ដប់​ទៅ​លើ​ប្រ ព័ន្ធ​ តុលាការ​ និង​ប្រព័ន្ធ​  នីតិប្បញ្ញត្តិ​ គឺ​គេ​នឹង​មើលឃើញ​ថា​ រដ្ឋាភិបាល​ ឬ​ប្រទេស​នោះ​ដឹកនាំ​ដោយ​អំណាច​ផ្ដាច់​ការ​ហើយ​ ទាំងនេះ​គឺ​គេ​មិន​អាច​យក​ជា​គំរូ​បាន​ទេ​ ដូច្នេះ​ដើម្បី​ឲ្យ​ប្រទេស​ឈាន​ដល់​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​គឺ​ត្រូវ​ឲ្យ​អំណាច​ទាំង​បី​ដាច់​ដោយឡែក​ពី​គ្នា​»​។

em-sovanara
លោក ឯម សុវណ្ណារ៉ា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ

​យ៉ាងណា​ជន​ផ្ដាច់​ការ​នៅ​ Gambia​ លោក​ Jammeh​ ទំនង​មិន​អាច​ ក្រាញ​អំណាច​បាន​ឡើយ​ ព្រោះ​ពេល​នេះ​ កងទ័ព​សហភាព​អា​ហ្រិ្វ​ក​ ដែល​បាន​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ​បាន​ចូលលុក​លុយ​ប្រទេស​ អាហ្វ្រិក​តូច​មួយ​នេះ​ហើយ​ ដើម្បី​ចាប់ខ្លួន​ ប្រធានាធិបតី​ចាញ់ឆ្នោត​មិន​ព្រម​ចុះ​ចេញពី​តំណែង​រូប​នេះ​ពី​វិមាន​ប្រធានាធិបតី​ ដើម្បី​ឱ្យ​មេ​បក្ស​ប្រឆាំង​លោក​ Adama​ Barrow​ ចូល​កាន់​តំណែង​ជា​មេដឹកនាំ​ឈ្នះ​ឆ្នោត​៕​

Share

Image
Image
Image