en     km
en     km

តំបន់​សមុទ្រ​នឹង​ រង​ឥទ្ធិពល​ខ្យល់មូសុង​ចាប់ពី​ថ្ងៃ​ទី​ ០២​ សីហា​ នេះ​តទៅ​

Share

​ភ្នំពេញ​ ៖​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​សាធារណៈ​មួយ​ កាល​ថ្ងៃ​ទី​ ០១​ សីហា​ ម្សិលមិញ​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ក្រសួង​បាន​ធ្វើការ​សិក្សា​តាមដាន​ និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាស​រួច​មក​ ក្រសួង​អាច​កំណត់​បាន​ថា​ ចាប់ពី​ថ្ងៃ​ទី​ ០២​ ដល់​ថ្ងៃ​ទី​ ០៤​ សីហា​ ឆ្នាំ​ ២០១៦​ ខ្យល់មូសុង​និរតី​នឹង​មាន​ឥទ្ធិពល​ខ្លាំង​បក​មក​ប៉ះ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ ហើយ​ចាប់ពី​ថ្ងៃ​ទី​ ០៥​ ដល់​ថ្ងៃ​ទី​ ០៧​ សីហា​ ឆ្នាំ​ ២០១៦​ ជ្រលង​សម្ពាធ​ទាប​ និង​ បង្កើន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម។

​លិខិត​ដដែល​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​អាច​នឹង​ទទួល​រង​ឥទ្ធិពល​ខ្លាំង​នៅ​តាម​តំបន់​មួយ​ចំនួន​ដូច​ជា​ តំបន់​មាត់សមុទ្រ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​តិចតួច​នៅ​ថ្ងៃ​ទី​ ០១​ សីហា​ ឆ្នាំ​ ២០១៦​ ហើយ​ចាប់ពី​ថ្ងៃ​ទី​ ០២​ សីហា​ តទៅ​ដល់​ថ្ងៃ​ទី​ ០៥​ សីហា​ តទៅ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជោគ​ជាំ​លាយឡំ​ និង​ខ្យល់​បក​បោក​ខ្លាំង​នៅ​តំបន់ឆ្នេរ​ និង​ លើ​ផ្ទៃសមុទ្រ​ ។​

​ចំណែក​តំបន់​វាលទំនាប​ និង​ តំបន់​ខ្ពង់រាប​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​តិច​តូច​នៅ​ថ្ងៃ​ទី​ ០១​ សីហា​ ប៉ុន្ដែ​ចាប់ពី​ទី​ ០២​ សីហា​ ដល់​ថ្ងៃ​ទី​ ០៧​ សីហា​ ឆ្នាំ​ ២០១៦​ ភ្លៀង​នឹង​បង្កើន​ការ​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​ ។​

ជុំវិញ​ការ​រង​សម្ពាធ​អាកាសធាតុ​ពី​ខ្យល់មូសុង​មក​លើ​កម្ពុ​ជានា​ពេល​នេះ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ចេញ​សេចក្ដី​អំពាវនាវ​ដល់​ប្រជា ពលរដ្ឋ​ទាំងអស់​ ឲ្យ​បង្កើន​មានការ​ប្រុង​ប្រយ័ត្ន​ ជា​ពិសេស​គឺ​ចំពោះ​បងប្អូន​ប្រជា​នេសាទ​ និង​ អ្នក​ទេសចរណ៍​នានា​ដែល​ធ្វើ​ដំណើរ​កំសាន្ដ​តាម​តំបន់​កោះ​លើ​លំហ​សមុទ្រ​ គួរ​ចៀសវៀង​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ដើម្បី​បញ្ចៀស​ឧបទ្ទវហេតុ​ដែល​អាច​កើតឡើង​ដោយ​ប្រការ​ផ្សេងៗ​៕​

Share

Image
Image
Image