en     km
en     km

ចិនមានផែនការរឹបអូសទ្រព្យសម្បត្តិប្រទេសUgandaដោយសារមិនអាចដោះបំណុលរាប់ពាន់លានដុល្លារ

Share

រដ្ឋាភិបាលនៃប្រទេស Uganda ពេលនេះកំពុងប្រឈមនឹងការបាត់បង់នូវទ្រព្យសម្បត្តិជាតិធំៗដោយសារតែខ្លួនកំពុងលង់ជំពាក់បំណុលរដ្ឋាភិបាលចិនដែលមិនអាចបង់សងវិញបាន។

យ៉ាងណា មន្ត្រីរដ្ឋាភិបាល Uganda អះអាងថា ស្ថានភាពបំណុលបរទេសនៃប្រទេសលោក មិនមានហានិភ័យធ្ងន់ធ្ងរទេ។ តែបែបនេះក្ដី សារព័ត៌មាន African Stand បានចុះផ្សាយ​ថា​មិនមានតែ ប្រទេសUgandaមួយទេ ប្រឈមនឹងការរឹបអូសទ្រព្យ​សម្បតិ្តដោយសារលង់​ខ្លួន​ក្នុង​បំណុលចិនគឺមានប្រទេសច្រើនទៀតនៃទ្វីបអាហ្វ្រិក។

កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល !

 

រដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុនៃប្រទេសUganda លោកMatia Kasaija ប្រាប់សារព័ត៌មាន African Stand ថាប្រទេសរបស់លោកនៅបន្តស្ដារប្រាក់បំណុលបាននៅឡើយទេគឺមានន័យថា មិន​ទាន់ដល់អស្ថិរភាពសេដ្ឋកិច្ចឡើយ។ តាមសារព័ត៌មាន African Stand ប្រទេស Uganda ជាប់​បំណុលចិនប្រហែល៣ពាន់លានដុល្លារអាមេរិក។

សារព័ត៌មានដដែលបានបន្តថា មានប្រទេសច្រើនទៀតកំពុងលង់ខ្លួននឹងបំណុល​ចិន​ពាន់​លានដុល្លារ។ ដោយសារដូចនេះ  កំពង់ផែសមុទ្រនៃប្រទេស កេនយ៉ាគឺកំពង់ផែប៊ុមបាសា

កំពុងប្រឈមនឹងការរឹបអុស ដោយក្រុងប៉េកាំង ​ ប្រសិនបើ ប្រទេសនេះគ្មានលទ្ធភាព បង់​សងការប្រាក់និងប្រាក់ដើមទៅតាមពេលវេលាកំណត់មួយ។

សារព័ត៌មានអន្ដរជាតិដដែលនោះចុះផ្សាយទៀតថា បើពិនិត្យលើស្ថានភាពប្រទេសក្រីក្រដែលជំពាក់បំណុលចិន ត្រូវបានគេសង្កេតថា តួនាទីរបស់រដ្ឋាភិបាលចិនប្រៀបបានជាបងធំហើយ ចិនមិនតែប៉ុណ្ណោះចិនបន្ដបញ្ចូនកម្មកររបស់ពួកគេមកទាញយកអត្ថប្រយោជន៍បរិស្ថាន ដូចរ៉ែ មាស ទង់ដែង ត្បូង ប្រាក់ ពេជ្រ យកទៅប្រទេសខ្លួន ហើយបន្ដបណ្ដុះឱ្យអ្នកនយោបាយក្នុងប្រទេសប្រព្រឹត្តអំពើពុករលួយដើម្បីងាយខ្លួនគ្រងគ្រប់។​

កាលពីឆ្នាំ២០១៧ សារព័ត៌មានអាមេរិក​ the New York Times ហៅករណីមួយនៅសូម៉ាលីថាជាឧទាហរណ៍មួយ ដែលចិនប្រើប្រាស់បំណុលនិងជំនួយវាយកឥទ្ធិពលក្នុងពិភពលោក ។

តាមការកត់សម្គាល់ បំណុលជាតិ ប្រទេស Uganda គឺចាប់ពីខែមិថុនាឆ្នាំ 2017 ដល់ឆ្នាំ 2018 បានកើនឡើងពី 9,1 ពាន់លានដុល្លារទៅ 11,1 ពាន់លានដុល្លារ។ របាយការណ៍សម្ងាត់មួយដោយមិនបញ្ជាក់ឈ្មោះប្រទេសចិន បានព្រមានអំពីបំណុលធំៗកំពុងគម្រាមទ្រព្យសម្បតិនិង អធិបតេយ្យ ប្រទេស Uganda ។​ ថែមទៅទៀតនោះ របាយការណ៍នោះសរសេរថា នៅក្នុងប្រាក់កម្ចីខ្លះគឺ Uganda បានយល់ព្រមលះបង់អធិបតេយ្យភាពលើទ្រព្យសម្បត្តិប្រសិនបើខ្លួនបានប្រាក់កម្ចី។  ​ ចិនគឺជាប្រទេសផ្តល់ប្រាក់កម្ចីធំបំផុតរបស់ប្រទេស Uganda ដែលមានប្រមាណ 3 ពាន់លានដុល្លារក្នុងគម្រោងដំបូង គឺជាប្រាក់កម្ចីក្នុងគម្រោងអភិវឌ្ឍន៍ប្រទេស ហើយប្រាក់កម្ចីនេះ តាមរយៈធនាគាររដ្ឋនៃប្រទេសចិន។​

កាលពីខែធ្នូឆ្នាំ 2017 រដ្ឋាភិបាលស្រីលង្កាដែលស្ថិតក្រោមការដឹកនាំរបស់បុរសខ្លាង មាហិនដារ៉េយ៉ាប៉ាសេ ធ្លាក់ក្នុងបំណុលពាន់លានដុល្លារបានសម្រេចប្រគល់កំពង់ផែ Hambantota របស់ខ្លួនទៅកាន់ប្រទេសចិនក្នុងកិច្ចសន្យាជួល រយៈពេល 99 ឆ្នាំគឺបន្ទាប់ពីបរាជ័យមិនអាច ទូទាត់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ។

ធនាគារ Exim របស់ប្រទេសចិនបានផ្តល់មូលនិធិប្រហែល 85 ភាគរយនៃគម្រោងថាមពល Uganda ចំនួនពីរគឺទំនប់ Karuma និង Isimba ។ ធនាគារនេះក៏បានផ្តល់ហិរញ្ញប្បទាននិងសាងសង់ផ្លូវHigh Way  Entebbe Express នៃទីក្រុងKampala ដែលមានតំលៃ 476 លានដុល្លារ។ ផ្លូវទំនើបនេះភ្ជាប់ព្រលានយន្តហោះរបស់ប្រទេស។  សាជីវកម្មប្រេងកាតជាតិរបស់ប្រទេសចិន  ក្រុមហ៊ុនប្រេងTotal របស់ប្រទេសបារាំង ក្រុមហ៊ុនប្រេង Tullow Oil របស់អូស្រ្តាលី​សុទ្ធតែមានក្នុងភាគហ៊ុនប្រេងជាមួយ Uganda ។​ អ្នកសេដ្ឋវិទូ អន្តរជាតិ Fred Muhumuza ព្រមានថា ចិនមាននៅក្នុងភាគហ៊ុនប្រេងនៃប្រទេស Uganda អាចនាំអោយចិន ចាប់យកជារបស់ខ្លួន ប្រសិនបើ ការទូទាត់បំណុលសងចិនមិនអាចទៀងទាត់។

មិនមានតែបណ្ដាប្រទេសនៅអាហ្រ្វិកនោះទេធ្លាក់ក្នុងបំណុលចិន ក្រោមគំរោង​អភិវឌ្ឍខ្សែ​ក្រវ៉ាត់​មួយផ្លូវមួយ (One Belt  one Road) គឺប្រទេសនៅ អាមេរិកដូចជាវេណេហ្សូអេឡា ក្រោម​​ការ​ដឹក​​នាំរបស់បុរសខ្លាំងនីគូឡាសម៉ាឌូរ៉ូ ដែលសេដ្ឋកិច្ចនិងការដឹកនាំ​កំពុងឈាន​ដល់ការ​ដួលរំលំក៏ធ្លាក់ក្នុងបំណុលចិនជាង៧០ពាន់លានដុល្លារ។ ចំណែក​ប្រទេសមួយ​ចំនួននៅអាស៊ី ដូចជាស្រីលង្កា កោះម៉ាល់ឌិវ និងប៉ាគិស្ថាន កំពុង​លង់ខ្លួនដោយ​សារបំណុល​ចិន។ ដោយ​ឡែកប្រទេសម៉ាឡេស៊ី ស្ថិតក្រោមការ​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រីណា​ជីបរ៉ាហ្សាក់​មាន​រឿង​អាសត្រូវ ពុករលួយរាប់រយលាន​ដុល្លារ ក៏បានធ្លាក់​ក្នុង​គំរោង​អភិវឌ្ឍន៍​ខ្សែក្រវ៉ាត់​មួយផ្លូវ​មួយ​របស់ចិននូវទឹកប្រាក់​ជាង២០ពាន់​លានដុល្លារ។ តែនាយករដ្ឋមន្ត្រីថ្មីរបស់​ប្រទេស​នេះ លោកមហាធា បានសម្រេចលុបចោលគំរោងនេះ ព្រោះតែមានហានិភ័យនៃប្រាក់បំណុល។ យ៉ាង​ណាមានប្រទេសមួយចំនួនទៀត​នៅអាស៊ី​កំពុង​មានមោទនភាពនៃការចាយវាយ​ប្រាក់​កម្ចី​ពីប្រទេសដែលគេ​ថាពុំសូវមាន​តម្លាភាព​នៃការគ្រប់គ្រង។ សម្រាប់ចិនបានបដិសេធ​ដាច់​ខាត ចំពោះការចោទថាចិន បង្កើត គំរោង​អភិវឌ្ឍន៍ខ្សែក្រវ៉ាត់​មួយផ្លូវមួយគឺជាការវាតទីនិយម ៕

Share

Image
Image
Image