en     km
en     km

គ​.​ជ​.​ប​ ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ជាង​ ៨​ ពាន់​នាក់​

Share

​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ តាម​រយៈ​សេច ក្ដីជូន ដំណឹង​បញ្ជាក់​ថា​ គ​.​ជ​.​ប​ ត្រូវការ​ជ្រើសរើស​សមាសភាព​គណៈកម្មការ​ឃុំ​ សង្កាត់​ ជាម​ន្ដ្រី​ជាប់ កិច្ចសន្យា​រយៈ ពេល​ខ្លី​ចំនួន​ ៨២៣០​នាក់​ និង​ជំនួយការ​គណៈកម្មការ​ឃុំ​ សង្កាត់​ រៀបចំ​ការ​បោះ​ឆ្នោត​ ចំនួន​ ៣៣នាក់​ សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​២០១៧​ គណៈកម្មាធិការ​រាជធានី​ ខេត្ដ​រៀបចំ​ការ​បោះ​ឆ្នោត​ ទាំង​២៥​ ទូ​ទាំង​ប្រទេស​ ។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប

​តាម​សេចក្ដីជូនដំណឹង​របស់​ គ​.​ជ​.​ប​ ដែល​ផ្សព្វផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ បន្ថែម​ឲ្យ​ដឹង​ថា​ តួនាទី​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​តម្រូវ​រួម​មាន​៖​ ប្រធាន​ទទួល​បន្ទុក​ដឹកនាំ​ការងារ​រួម​ និង​ការងារ​ហិរញ្ញវត្ថុ​ ០១​រូប​។​ អនុប្រធាន​ជួយ​ធ្វើការ​ប្រធាន​ និង​ទទួល​បន្ទុក​ផ្នែក​ប្រតិបត្ដិការ​ ០១នាក់​។​ សមាជិក​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល​ និង​លេខាធិការ​ ០១​នាក់​។​ សមាជិក​ទទួល​បន្ទុក​ផ្នែក​បណ្ដុះបណ្ដាល​ អប់រំ​អ្នកបោះឆ្នោត​ និង​ព័ត៌មាន​សាធារណៈ​ ០១​នាក់​។​ សមាជិក​ទទួល​បន្ទុក​ផ្នែក​សេវាកម្ម​ច្បាប់​ វិវាទកម្ម​ និង​ការងារ​សន្ដិសុខ​បោះ​ឆ្នោត​ ០១នាក់​។​ ក្រៅពី​នេះ​ក៏​មាន​ ជំនួយការ​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការ​ការ​បោះ​ឆ្នោត​ចំនួន​ ៣៣​ ឃុំ​ សង្កាត់​ ក្នុង​មួយ​ឃុំ​ សង្កាត់​ ០១​នាក់​។​

​ចំពោះ​ពាក្យសុំ​បម្រើ​ការងារ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នឹង​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​គណៈកម្មការ​រាជធានី​-​ខេត្ដ​ រៀបចំ​ការ​បោះ​ឆ្នោត​និង​ទីកន្លែង​សាធារណៈ​ក្នុង​ឃុំ​-​សង្កាត់​ ទូ​ទាំង​ប្រទេស​ ចាប់ពី​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ នេះ​តទៅ​។​ ដោយឡែក​កាលបរិច្ឆេទ​ទទួល​ពាក្យសុំ​បម្រើ​ការងារ​ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ៧៖០០​ ព្រឹក​ រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ១៧៖៣០​នាទី​ រសៀល​៕

Share

Image
Image
Image