en     km
en     km

គ​.​ជ​.​ប​ប្រកាស​ចុះបញ្ជី​គណបក្ស​នយោបាយ​និង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​

Share

ភ្នំពេញ​៖ ​គ​.​ជ​.​ប ​នឹង​ចាប់ផ្តើម​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​និង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៦​ នៅ​ចុង​ខែមេសា​ ឆ្នាំ​២០១៨​។​


​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧​ ខែមីនា​នេះ​ បញ្ជាក់​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ នឹង​ ទទួល​ពាក្យ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​ ៣០​ ខែមេសា​ ឆ្នាំ​ ២០១៨​ រហូត​ដល់​ថ្ងៃ​ទី​ ១៤​ ខែឧសភា​ ឆ្នាំ​ ២០១៨​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​និង​បេក្ខជន​ឈរ​ ឈ្មោះ​បោះ​ឆ្នោត​ធ្វើ​ឡើង​នៅ​គ​.​ជ​.​ប​។​គណបក្ស​នយោបាយ​អាច​មក​យកពាក្យ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ឬ​ទាញ​យក​ពី​គេហទំព័រ​គ​.​ជ​.​ប​ www.necelect.org.kh​ និង​ដាក់​ពាក្យសុំ​ចុះបញ្ជី​ឈរ​ ឈ្មោះ​បោះ​ឆ្នោត​នៅ​ទីស្តីការ​គ​.​ជ​.​ប​។​

​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​ ៦​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​២០១៨​។​រហូត​មក​ដល់​ពេល​នេះ​គណបក្ស​នយោបាយ​ប្រមាណ​៤០​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​។​

​ជាមួយ​គ្នា​នេះ​គ​.​ជ​.​ប​ប្រកាស​ដាក់​និង​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ចាប់ពី​ថ្ងៃ​ទី​ ២៩​ ខែ​ មិថុនា​ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​ ២០១៨​។​ដោយឡែក​ការ​ដាក់​និង​ ទទួល​ពាក្យ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ​ ចាប់ពី​ថ្ងៃ​ទី​ ២៣​ ខែមេសា​ និង​បិទ​ បញ្ជ​ប់​ នៅ​ថ្ងៃ​ ទី​១៨​ ខែកក្កដា​ និង​ការ​ទទួល​ពាក្យ​ចុះ​ឈ្មោះ​អ្នក​អង្កេត​ការណ៍​អន្តរជាតិ​ចាប់ពី​ថ្ងៃ​ទី​២៣​ ខែ​ មេ​សា​ រហូត​ដល់​ថ្ងៃ​ទី​២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨៕

Share

Image
Image
Image