en     km
en     km

ខ្មាន់កាំភ្លើងបានចាប់ចំណាប់ខ្មាំងនៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដេស

Share

បង់ក្លាដេស៖​ មន្រ្តីប៉ូលិសនៃប្រទេសបង់ក្លាដេសនិយាយថា ក្រុមខ្មាន់កាំភ្លើងបានវាយប្រហារទៅលើ​ហាងកាហ្វេដ៏ពេញនិ​យមមួយកន្លែង ដែលនៅទីនោះសំបូរភ្ញៀវទេសចរណ៍បរទេស និងអ្នកកាទូតចូលទទួលទាន។ ហេតុការណ៍​នេះកើត​ឡើងនៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដេស ហើយខ្មាន់កាំភ្លើងបានចាប់​ចំណាប់ខ្មាំងមួយ​ចំនួនទៀត​ផង។

bung-khladas-thum
នរគបាលរងរបួសក្នុងការប្រយុទ្ធគ្នាជាមួយខ្មាន់កំភ្លើងនៅបងក្លាដេស។ រូបភាព Reuters

តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្តថា ក្រុមខ្មាន់កំាភ្លើងជិតបាន ១០ បានភ្ជង់កាំភ្លើងទៅ​លើជន​បរទេស​ចំនួន ៧​​ នាក់ធ្វើជាចំណាត់ខ្មាន់ ក្នុងហាងកាហ្វេដែលមានឈ្មោះថា Holey Artisan Bakery  ស្ថិតក្នុ​ង​ស្រុក Gulshan។

អ្នកនាំពាក្យនរគបាល បាននិយាយថា ក្នុងហេតុការណ៍នេះ មន្ត្រីនរគបាលពីរនាក់ត្រូវបានស្លាប់​ និង​ប្រហែល 30 នាក់ទៀតបានរងរបួស ក្នុងការប្រយុទ្ធគ្នាជា​មួយ​​ក្រុមខ្មាន់កាំភ្លើង។

តាមសេចក្តីថ្លែងការណ៍ចេញដោយទីភ្នាក់ងារសម្ងាត់ បានបង្ហើបព័ត៌មានថា សកម្មភាពនេះគឺបង្កឡើង​ដោយ​ក្រុមសកម្មប្រយុទ្ធ Amaq ។ ព័ត៌មានក្រៅផ្លូវការបានឱ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស​ជាង 20 នាក់ដែលមានជាតិសាសន៍ខុសគ្នា។

តែយ៉ាងណាមិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ថា ការចាប់ចំណាប់ខ្មាំងនេះក្នុងគោល​បំណង​អ្វីនោះ​ទេ។

ប្រភព  BBC

Share

Image
Image
Image