en     km
en     km

ក្រសួងសុខាភិបាលនឹងចាត់វិធានការច្បាប់លើហ្វេសបុកឈ្មោះ EcoSlim Cambodia

Share

ភ្នំពេញ៖ ក្រសួងសុខាភិបាល បិទ និងចាត់វិធានការច្បាប់ទៅលើគណនីឈ្មោះ EcoSlim Cambodia ដែលកំពុងលក់ផលិតផលសម្រកទម្ងន់ក្លែងក្លាយ។ ការបញ្ជាក់បែបនេះ ធ្វើឡើងតាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី ១៧ធ្នូ ម្សិលមិញ។

សេចក្ដីជូនដំណឹងនេះបរិយាយថា ក្រសួងបានពិនិត្យឃើញថា គណីហ្វេសប៊ុកឈ្មោះនេះ បានកំពុងលក់ និងផ្សព្វផ្សាយឱសថសម្រកទម្ងន់ឈ្មោះថា ECOSLIM ដែលបំភ្លើសអំពីសមត្ថភាពរបស់ផលិតផលឱសថនេះ។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា គណនីហ្វេសប៊ុកនេះ បានយកឈ្មោះក្រសួងផ្ទាល់មកបំភ័ន្តភ្នែកសាធារណៈជនទៀតផង។ យ៉ាងណាមិញ ផលិតផលឱសថខាងលើមិនបានពិនិត្យ និងចុះបញ្ជីកាត្រឹមត្រូវដោយក្រសួងសុខាភិបាលនោះទេ។

ក្រសួងសុខាភិបាលបានបង្ហាញជំហរតឹងរឹងថា នឹងចាត់វិធានការផ្លូវច្បាប់ តាមបញ្ញត្តិស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image