en     km
en     km

ក្រសួងទេសចរណ៍ប្រាប់ក្រុមហ៊ុនហោះហើរក្នុងស្រុកត្រៀមបើកដំណើរការឡើងវិញ

Share

(ភ្នំពេញ)៖ ផ្អែកតាមក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែកញ្ញា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ ឱ្យត្រៀមលក្ខណៈបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញ ខណៈរដ្ឋាភិបាលកម្ពុជាក៏ត្រៀមប្រកាសបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខដែរ ប៉ុន្តែស្របតាមយន្តការ «ទេសចរណ៍សុវត្ថិភាព»

យោងតាមឯកឧត្ដម ថោង ខុន ដែលស្រង់សម្ដីនាយករដ្ឋមន្ដ្រីមកនិយាយថា ចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជានោះ នឹងតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងតំបន់ទេសចរណ៍ ឬគោលដៅទេសចរណ៍ជាក់លាក់ណាមួយដែលមានសុវត្ថិភាព ពោលគឺជាតំបន់ដែលគ្មានការរាតត្បាតពីជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ដោយមើលឃើញពីផលប៉ះពាល់នៃវិស័យទេសចរណ៍ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩» និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី។ ហើយក្រុមហ៊ុនអាកាសចរណ៍ ដែលក្រសួងឱ្យត្រៀមបើកដំណើរការក៏មានជើងហោះហើរក្នុងស្រុក ភ្នំពេញ សៀមរាប ភ្នំពេញ ព្រះសីហនុ និងមានជើងហោះហើរអន្តជាតិមានប្រទេសចិន ទីក្រុងតៃប៉ិ (តៃវ៉ាន់) ប្រទេសវៀតណាម ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ប្រទេសឥណ្ឌាជាដើម៕

Share

Image
Image
Image