en     km
en     km

កំណើនសេដ្ឋកិច្ច​កម្ពុជា​ បាន​ប៉ាន់​ប្រមាណថា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​ ៦,៩​%​ នៅ​ឆ្នាំ​២០១៥

Share

ភ្នំពេញ​៖ របាយការណ៍​របស់​ធនាគារពិភពលោក​ បាន​លើក​ឡើង​ថា​ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នឹង​ថយ​ចុះ​បន្តិច​មក​ត្រឹម​ ៦,៩​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ។​ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ នៅ​តែ​ត្រូវ​បាន​នាំមុខ​ ដោយ​វិស័យ​សំណង់​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​វិស័យ​ទេសចរណ៍​។​

cover_world bank meeting

​របាយការណ៍​របស់​ ធនាគារពិភពលោក​ បាន​ចេញ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ០៥​ ខែតុលា​ ឆ្នាំ​ ២០១៥​ នេះ​បាន​ឱ្យដឹង​ថា​ វិស័យ​សំណង់​ បាន​ក្លាយជា​ក្បាលម៉ាស៊ីន​ ដ៏​សំខាន់​បំផុត​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ដោយសារ​តែ​កម្ពុជា​ មាន​ស្ថិ​រ​ភាព​ន​យោ​យ​បាយ​ល្អ​ប្រសើរ​ឡើង​វិញ​ និង​តម្រូវការ​នៃ​ប្រើប្រាស់​សម្ភារៈ​សំណង់​មានការ​កើនឡើង​វិញ​។​ ក៏​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ មាន​សញ្ញាណ​មួយ​ចំនួន​នៃ​ការ​បន្ត​ធ្លាក់​ចុះ​ ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍​ និង​វិស័យ​កសិកម្ម​ ដែល​វា​ផ្អែក​ទៅ​លើ​តម្រូវការ​ពី​ខាងក្រៅ​ និង​តម្លៃ​ផលិតផល​អន្តរជាតិ​។​ ជា​លទ្ធផល​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នឹង​ថយ​ចុះ​បន្តិច​មក​ត្រឹម​ ៦,៩​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ។​

​លោក​ លី​ សូ​ដេ​ត​ អ្នក​សេដ្ឋកិច្ច​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ កំណើន​នៃ​ការ​នាំ​ចេញ​ សម្លៀក​បំពាក់​បាន​ថយ​ចុះ​ ក្នុង​កំលុង​ពេល​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ ២០១៥​ នេះ​។​ ដូច្នេះ​ ការ​កែខៃ​អត្ថប្រយោជន៍​ ប្រកួតប្រជែង​របស់​កម្ពុជា​ គឺជា​អាទិភាព​មួយ​។​

World Bank meeting​លោក​ សូ​ដេ​ត​ បាន​បន្ត​ថា​ កំណើនសេដ្ឋកិច្ច​ជា​បន្តបន្ទាប់​នៅ​ក្នុង​រយៈពេល​ពីរ​ បី​ឆ្នាំ​កន្លង​ទៅ​ បាន​ធ្វើ​ឱ្យសុខុមាលភាព​ របស់​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​កើនឡើង​ ធ្វើឱ្យយ​កម្រិតជីវភាព​របស់​ពលរដ្ឋ​កម្ពុជា​មាន​ភាពល្អ​បង្គួរ​។​ និន្នាការ​នេះ​ នឹង​បន្ត​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ និង​ឆ្នាំ​ ២០១៦​ ជា​ពិសេស​នៅ​តំបន់​ទីប្រជុំជន​ ដែល​សំបូរ​ដោយ​វិស័យ​សំណង់​ និង​វិស័យ​សេវាកម្ម​ មាន​ភាពរឹងមាំ​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​ អាក​សែ​ល​ វ៉ា​ន់​ ត្រុ​ត​សេន​ប៊ើ​គ​ អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ បាន​និយាយ​ថា​ កំណើនសេដ្ឋកិច្ច​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ នៅ​តែ​បន្ត​មាន​ភាពរឹងមាំ​ ប៉ុន្តែ​និន្នាការ​នៃ​ការ​ថយ​ចុះ​នេះ​ បាន​ប្រាប់​ដល់​អ្នក​តាក់តែង​គោលនយោបាយ​នានា​នៅ​ក្នុង​តំបន់​នេះ​ឱ្យ​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​ លើ​ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ សម្រាប់​កំណើនសេដ្ឋកិច្ច​ រយៈពេល​វែង​ និង​លើ​គ្រប់​វិស័យ​ប្រកបដោយ​ចីរភាព​។​

អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វិ​ក​រូប​នេះ​ បាន​បន្ត​ទៀត​ថា​ កំណែទម្រង់​ទាំងនេះ​ រួម​មាន​ ការ​កែ​លម្អ​លិខិត​បទដ្ឋាន​ លើ​ផ្នែក​ហិរញ្ញវត្ថុ​ ទីផ្សារ​ការងារ​និង​ផលិតផល​ ព្រមទាំង​វិធានការ​នានា​ ដែល​លើកកម្ពស់​តម្លាភាព​ និង​គណនេយ្យ​ភាព​។​ គោលនយោបាយ​ទាំងនេះ​ នឹង​ជួយ​កសាង​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​ និង​គាំទ្រ​ដល់ទី​ផ្សារ​ ហើយនឹង​ជួយ​ទ្រទ្រង់​ ដល់​កំណើនសេដ្ឋកិច្ច​ ដែល​អាច​ជួយ​ប្រជាពលរដ្ឋ​ រួច​ចាក​ផុត​ពី​ក្រីក្រ​បាន​។​

​សូម​បញ្ជាក់​ថា​ ក្នុង​របាយការណ៍​របស់​ធនាគារពិភពលោក​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ បាន​ព្យាករណ៍​ថា​ នៅ​កម្ពុជា​ទិន្នផល​កសិកម្ម​ ចុះ​ទាប​ជាង​មុន​ កំពុង​តែ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ ទោះបីជា​កំណើន​នេះ​ នៅ​រក្សា​បាន​ក្នុង​កម្រិត​ ៦,៩​ ភាគរយ​ដដែល​ក៏​ដោយ​ក្នុងឆ្នាំនេះ​៕

Share

Image
Image
Image