en     km
en     km

ការ​ចល័ត​កងទ័ព​ចំ​ថ្ងៃ​ទិវា​ជ័យ​ជំនះ​៧​មក​រា​ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​កងទ័ព​ (​បទ​សម្ភាសន៍)

Share

ភ្នំពេញ​៖​ សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ គណៈកម្មការ​រៀបចំ​កីឡា​ កង​យោធពលខេមរភូមិន្ទ​នឹង​ចល័ត​រថពាសដែក​២​គ្រឿង​និង​រថយន្ត​យោធា​ ១៥​គ្រឿង​ មក​កាន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ​ ហើយ​ត្រឡប់​ទៅ​វិញ​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៧​ ដើម្បី​អបអរសាទរ​ទិវា​ ៧​មក​រា​ លើក​ទី​៣៨​។​

​តាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំ​ពេញការ​ចល័ត​នេះ​ គឺ​ដើម្បី​ដាក់​តាំងពិព័រណ៍​យុទ្ធភណ្ឌ​ ក្នុង​កម្មវិធី​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​ ដែល​ត្រូវ​ផ្លូវ​ឆ្លងកាត់​រួម​មាន​ ផ្លូវជាតិ​លេខ​៣​ ផ្លូវ​វេ​ង​ស្រេង​ ផ្លូវ​មុនី​រ៉េ​ត​ និង​ផ្លូវ​សុធារស​។​

​ប៉ុន្តែ​រូបភាព​នៃ​ការ​ចល័ត​កងទ័ព​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​បញ្ហា​សង្គម​ ចាត់ទុកជា​ការ​គំរាមកំហែង​ មួយ​ដល់​សេចក្តីសុខ​ និង​សន្តិភាព​របស់​ពលរដ្ឋ​។​ ជុំវិញ​រឿង​នេះ​ លោក​ ឈុំ​ សុ​ជាតិ​ អ្នក​ពាក្យ​ក្រសួងការពារជាតិ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ដ្រី​ថា​ ការ​ចល័ត​កងទ័ព​នៅ​ពេល​នេះ​ គឺ​គ្រាន់តែ​ជា​ការ​ធ្វើ​លំ​ហាត់​យោធា​ ហើយ​ ជា​ការ​តាំង​ពិ​ព័ណ៌​កងទ័ព​មួយ​ដើម្បី​បង្ហាញ​ពី​ភាព​រីក​ចំរើន​របស់​កងទ័ព​តែ​ប៉ុណ្ណោះ​។​ លោក​ថា​មិនមែន​ជា​ការ​គំរាមកំហែង​អ្វី​ទេ​។

​ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ និង​លោក​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ដូច​តទៅ​៖


militery-truck
ការចល័តរថយន្ត​យោធា នាពេលកន្លងមក។

 

Share

Image
Image
Image