en     km
en     km

ការរំលោភសិទ្ធិមនុស្សនៃប្រទេសអេហ្ស៊ីបគឺជាការគំរាមកំហែងទៅលើស្ថិរភាពជាតិ

Share

ប្រធានាធិបតីបារាំង Emmanuel Macron​ បាននិយាយនៅថ្ងៃអាទិត្យថាស្ថិរភាពរបស់អេហ្ស៊ីគឺកុំពុងតែមានការគំរាមកំហែងយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីAbdel-Fattah El-Sisi ព្រោះតែការវាយបង្ក្រាបគូប្រជែង នយោបាយ ។

ការធ្វើទស្សនកិច្ចចំនួន៣ថ្ងៃនៅប្រទេសអេហ្ស៊ីប ហើយនេះជាថ្ងៃទី១ដែលលោក Macron បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះ ។  លោក Macron បាននិយាយថារបបរបស់លោក El-Sisi​ បានក្លាយទៅជាការគាបសង្កត់ដូច ក្នុងរបបរបស់រដ្ឋាភិបាលលោក Hosni Mubarakដែលកាលនោះគេបានធ្វើការទម្លាក់របបនោះនៅក្នុងឆ្នាំ២០១១។

កំឡុងពេលផ្ដល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៍មាន   លោក Macronបានលើកឡើងថា«ខ្ញុំជឿជាក់ថាស្ថិរភាពនយោបាយ និងការគោរពនូវលទ្ធិប្រជាធិបតេយ្យនឹងកើតមាន ប៉ុន្ដែខ្ញុំគិតថាមានអ្វីមួយកុំពុងតែបានបំផ្លាញ់ស្ថិរភាព។ ក្រុមប្រឆាំងបាននិយាយថាវាគឺមានសភាពអាក្រក់ខ្លាំងណាស់បើប្រៀបធៀបទៅនឹងរបបគ្រប់គ្រងរបស់លោក Mubarak។​ ករណីនេះនឹងកំពុងក្លាយទៅជាគ្រោះថ្នាក់ដ៏ធំមួយសម្រាប់ប្រទេសជាតិ ហើយបានបន្ដនៅលើផ្លូវមួយដែលគ្មានផ្លូវនឹងអាចជួយស្រោចស្រង់បានដូចកាលពីពេលមុនបានឡើយ»។

លោក Macron ថ្លែងថាស្ថានភាពសិទ្ធិមនុស្សមើលទៅកាន់ធ្ងន់ធ្ងរចាប់ ​តាំងតែពីលោក El-Sisiបានទៅធ្វើទស្សនកិច្ចនៅទីក្រុងប៉ារីសនៅក្នុងខែតុលា​ ២០១៧ឆ្នាំទៅមិញនេះ។លោក Macron បន្តថាការចាប់ខ្លួនក្រុមប្រឆាំងពួកកាន់សាសនាអ៊ីស្លាមជ្រុលនិយម ក្រុមប្រឆាំងអ្នកកាន់របបប្រជាធិបតេយ្យដែល អ្នកស្រលាញ់ភេទដូចគ្នា និងអ្នកសារព័ត៍មានគឺជាការព្រួយបារម្ភធ្ងន់ធ្ងរអំពីសិទ្ធិមនុស្សរបស់ប្រទេសនេះ។

ទោះជាយ៉ាងណា លោកប្រធានាធិបតី Macronបានថ្លែងថាវាគឺពេលនេះគេ ចាំបាច់ត្រូវតែជួបពិភាក្សាជាមួយប្រទេសអេហ្ស៊ីប៕

 

 

Share

Image
Image
Image