en     km
en     km

កម្ពុជាមិនទាន់ឃើញលិខិតសុំដោះលែង James Ricketsonពីប្រមុខការទូតអូស្ត្រាលីនៅឡើយ

Share

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រសួងមិនទាន់បាន ទទួលលិខិត ឬ ព័ត៌មាន អំពីលិខិតរបស់ លោកស្រីរដ្ឋមន្ត្រីការប្រទេសអូស្ត្រាលី សុំអន្តរាគមន៍ដោះលែ ជនជាប់ចោទ James Ricketson នៅឡើយទេ។

នៅពេល វិទ្យុស្ត្រីFM ១០២ សួរថាតើបើទទួលបានលិខិត ពីលោកស្ត្រី Julie Bishop  គឺកម្ពុជានឹងពិចារណាតាមសំណើរឬទេ  លោក ជុំ សន្ទរី មានប្រសាសន៍ថា បើមានលិខិតដូចនេះ ហើយមានការណែនាំទើបលោក អាចបញ្ជាក់បាន។  

បណ្ដាញផ្សាយព័ត៌មានអូស្ត្រាលី ABC បានចុះផ្សាយ នៅថ្ងៃទី៧កុម្ភៈនេះថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ត្រូវបានរាយការណ៍មកថា លោកស្រីបាន សរសេរលិខិត មកកាន់ សមភាគីកម្ពុជា លោកប្រាក់សុខុន ដើម្បីពិចារណា ជួយ ជនជាតិអូស្ត្រាលី គឺលោក James Ricketson បាននៅក្រៅឃុំ។

លោកJames Ricketsonមានអាយុ ៦៨ឆ្នាំ គឺជាអ្នកផលិតភាពយន្ត។ លោកត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួន ក្រោមបទចោទធ្វើចារកម្ម ព័ត៌មាន ដោយសារលោក បង្ហោះ Drone ថតយករូបភាព ក្បួនដង្ហែ ឃោសនារបស់អតីតគណបក្សសង្រ្គោះជាតិ អំឡុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនាឆ្នាំ២០១៧។ 

តាមច្បាប់កម្ពុជា លោក នឹងប្រឈមមុខនឹងទោសព្រហ្មទណ្ឌ រយៈពេល១០ឆ្នាំ។ លោកស្ថិតនៅក្នុងពន្ធនាគារជិត ៨ខែមកហើយ។

តាមប្រភព របស់ABC  រដ្ឋាភិបាលអូស្រ្តាលីមានការព្រួយបារម្ភជាខ្លាំងអំពីសុខភាពរបស់លោក Ricketson ។

គ្រួសាររបស់ បានប្រាប់អ្នកសារព័ត៌មានថា លោកកំពុងដាក់ឃុំក្នុងបន្ទប់មួយមានអ្នកទោសដល់ទៅ ១៤០នាក់ ។ តែយ៉ាងនេះក្ដី នេះគឺជាការអះអាងរបស់ គ្រួសារលោក Ricketson តែមួយភាគីប៉ុណ្ណោះ ខណៈវិទ្យុស្ត្រីមិនទាន់សុំការឆ្លើយតបពីមន្ត្រីពន្ធនាគារបាននៅថ្ងៃនេះ។

បើតាមប្រភពដដែលនេះ អ្វីដែលនាំឱ្យលោកស្រីលោកស្ត្រី Julie Bishop  បង្ហាញឆន្ទៈចង់អន្តរាគមន៍ជួយលោក Ricketson ដោយសារតែពលរដ្ឋអូស្ត្រាលី ជាងប្រាំមួយម៉ឺននាក់ ដាក់ញ្ញតិ្តឱ្យលោកស្រី ជួយដោះលែងអ្នកថតខ្សែភាពយន្តជើងចាស់រូបនេះឱ្យមាន​សេរីភាពវិញ៕  

 

Share

Image
Image
Image