en     km
en     km

កម្ពុជាប្រកាសចូលរួមជាមួយសមភាគីអាស៊ានដើម្បីស្ដារស្ថិរភាពនៅប្រទេសភូមាឡើងវិញ

Share

កម្ពុជាប្រកាសត្រៀមខ្លួនក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយភូមា ក្នុងការវិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ាន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស កម្ពុជាបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមីនាបានរៀបរាបដូចនេះថា ៖ កម្ពុជាបានលើកឡើងក្នុងអន្តរាគមន៍របស់ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀតក្នុងការជួយសម្រួលអោយដើរវិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ាន ពោលគឺតាមមាគ៌ាអាស៊ាន របស់យើង ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ ក្នុងស្មារតីនេះ កម្ពុជាក៏គាំទ្រផងដែរដល់ ការជួយសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន ប្រកបដោយលក្ខណៈវិជ្ជមាន សន្តិភាព និងស្ថាបនា»។

ក្នុងនាមជាមិត្ត និងជាសមាជិកសហគមន៍អាស៊ាន កម្ពុជាក៏ដូចជាគ្រប់រដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ានទាំងមូល កំពុងតាមដានយ៉ាងជិតដិតនូវស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ាឬភួមា ហើយមានការសោកសៅដោយបានឃើញនូវការកើនឡើងនៃអំពើហឹង្សា ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្ស។

តាមសេចក្ដីថ្លែងការណ៍ជាចំហនេះ កម្ពុជា បានសង្កត់ធ្ងន់ ថា ទន្ទឹមនឹងការគោរពគោលការណ៍ស្នូលនៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន កម្ពុជាបានគាំទ្រ «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការវិវត្តនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា» ដែលបានចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ និង «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន» ចេញនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២១ ដែលត្រូវបានធ្វើឡើងក្នុងបំណងដ៏ស្មោះត្រង់ ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសភូមា។

សេចក្តីថ្លែងការណ៍របស់កម្ពុជា បានធ្វើឡើងបន្ទាប់ពីស្ថានការណ៍នៅប្រទេសភូមា មានការវិវត្តកាន់តែធ្ងន់ធ្ងរឡើង ដោយមានអ្នកស្លាប់ក្នុងបាតុកម្មតវ៉ាប្រឆាំងរបបរដ្ឋប្រហារជាង៦០នាក់។

កាលពីថ្ងៃទី៨មីនា ប្រទេសចិន ដែលត្រូវបានមើលឃើញថា មានឥទិ្ធពលខ្លាំងក្នុងតំបន់អាស៊ាន ហើយដែលបាតុករភូមាសង្ស័យថានៅពីក្រោយរដ្ឋប្រហារ របស់ពួកយោធា បានចេញផែនការបីចំណុច ស្នើអោយសុំអោយសមាគមអាស៊ាន ជាពិសេស ភាគីនៃប្រទេសភូមាសម្រប​សម្រួល គ្នាឡើងវិញ។

បាតុកម្មនេះ បានអូសអន្លាយរយៈពេលជាង១ខែមកហើយ បន្ទាប់ពីមានរដ្ឋប្រហារយោធា និងការចាប់ខ្លួនមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ លោកស្រីអ៊ុង សាន ស៊ូជី ដែលឈ្នះក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីឆ្នាំ២០២០។

បើតាមក្រុមសកម្មជនសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ មនុស្សច្រើនជាង ៦០នាក់ហើយ ជាង ១៨០០នាក់ត្រូវបាន ចាប់ឃុំខ្លួន ចាប់តាំងពីការកើតមានព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ។

ប្រទេសក្នុងសមាគមអាស៊ាន ដែលមានឥទ្ធិពល មានដូចជាសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងព្រុយណេដែលជាប្រធានកិច្ចប្រជុំអាស៊ានប្រចាំឆ្នាំ២០២១នេះ បានសមដែងការសោក្ដាយមុនគេ ចុះពោះប្រទេសភូមាធ្លាក់ក្នុងរបបរដ្ឋប្រហារ។ ប្រទេសទាំងនេះ ចង់ឃើញ ភូមាវិលទៅរកប្រជាធិបតេយ្យវិញ ហើយបញ្ឈប់ការបង្ហូឈាម។ សម្រាប់សិង្ហបុរី និង​ឥណ្ឌូនេស៊ី បានប្រកាសថា របបយោធា គឺជារបបខុសច្បាប់៕

ខាងក្រោមនេះជាសេចក្ដីរាយការណ៍របស់កញ្ញាថី ថានិត៖

Share

Image
Image
Image