Post List #4
ស្វែងយល់អំពីជំងឺភ្នែកក្រហម រួមទាំងវិធីសាស្រ្តការពារនិងព្យាបាល
កាលពីថ្មីៗនេះ កម្ពុជាមានការផ្ទុះករណីជំងឺភ្នែកក្រហម ចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។ តទៅនេះកញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងការស្វែងយល់អំពីជំងឺភ្នែកក្រហម រួមទាំងវិធីសាស្រ្តការពារនិងព្យាបាលជំងឺនេះផងដែរ។ យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបង្ហាញថា ជំងឺភែ្នកក្រហមឆ្លង(Conjunctivitis or Pink Eye) ជាការរលាកភ្នាស “ស” នៃភ្នែក ភាគច្រើនបង្កដោយពពួកវីរុស (ជាពិសេស Adeno Virus) និង ពពួកបាក់តេរី (ដូចជា Staphylococcus aureus and staphylococcus) ។ នៅប្រទេសកម្ពុជា គេសង្កេតឃើញច្រើនកើតមានឡើងនៅក្នុងចំណោមសិស្សសាលា និងក្នុងសហគមន៍ ដែលមានអ្នកកើតជំងឺភ្នែកក្រហមឆ្លងនេះនៅរដូវភ្លៀង…
ស្រ្តីមានផ្ទៃពោះត្រូវប្រុងប្រយ័ត្នពីជំងឺហ្ស៊ីកា
ងាកមកព័ត៌មានសុខភាពវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងការស្វែងយល់អំពីជំងឺហ្ស៊ីកា និងវិធីសាស្រ្តការពារការឆ្លងវីរុសហ្ស៊ីកា ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ! ថ្មីៗនេះកម្ពុជាបានរកឃើញករណីជំងឺ ហ្ស៊ីកា កើតលើកុមារីម្នាក់អាយុ ៧ ឆ្នាំនៅខេត្តកំពង់ធំ។ តាមការបង្ហាញរបស់ក្រសួងសុខាភិបាលកម្ពុជា វីរុស ហ្ស៊ីកា នេះឆ្លងមកមនុស្សតាមរយៈមូសខ្លាដែលមានផ្ទុកវីរុស ហ្ស៊ីកា ខាំ ដែលប្រភេទមូសខ្លានេះដូចគ្នានិងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាមនិងគ្រុនឈីក។ បន្ថែមពីនេះ ជំងឺហ្ស៊ីកាអាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាផងដែរ ដ្បិតវីរុសនេះ មានក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់…
ស្វែងយល់អំពីជំងឺរលាកលំពែងស្រួចស្រាវ
លំពែងគឺជាប្រភេទក្រពេញនៃប្រព័ន្ធរំលាយអាហារស្ថិតនៅក្នុងពោះ ដែលមានតួនាទីសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបដែលមិនអាចខ្វះបាន ហើយតួនាទីទាំងនោះរួមមាន ជួយដល់ការរំលាយអាហារ (enzymes digestifs) និងការបញ្ចេញជាតិអរ័ម៉ូនសំខាន់ៗមួយចំនួនទៀត (exocrine et endocrine)។ នេះបើយោងតាមការបង្ហាញពីមន្ទីរពេទ្យកាល់ម៉ែត។ តួយ៉ាង ជំងឺរលាកលំពែង តែងតែកើតមានជាញឹកញាប់ស្មើគ្នាលើស្រ្តីនិងបុរស ហើយជំងឺនេះក៏ចាត់ទុកថាជាជំងឺដែលអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងអាចបណ្ដាលបាត់បង់ជីវិតផងដែរ។ ដូច្នេះជំងឺរលាកលំពែងនេះ គឺទាមទារឲ្យមានការព្យាបាលជាបន្ទាន់ និងត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត (urgence médicale) ។ តើជំងឺរលាកលំពែងស្រួចស្រាវជាអ្វី? យោងតាមគេហទំព័រសុខភាព helloគ្រូពេទ្យ បានបង្ហាញថា ជំងឺរលាកលំពែងស្រួចស្រាវ គឺជាការរលាកភ្លាមៗ ដែលកើតឡើងមានរយៈពេលខ្លី ដែលវាមានកម្រិតចាប់ពីស្រាលទៅដល់ធ្ងន់ធ្ងរ។…
ការទទួលទានតៅហ៊ូអាចជួយកាត់បន្ថយហានិភ័យជំងឺមួយចំនួននិងជំងឺមហារីក
យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិកបានបង្ហាញថា តៅហ៊ូបរិមាណប្រមាណ ១00 ក្រាម មានប្រូតេអ៊ីនប្រមាណ ១០ក្រាម ដែលជាប្រភពប្រូតេអ៊ីនរុក្ខជាតិដ៏ល្អមួយ ដែលអ្នកទទួលទានអាហារបួសយកមកជំនួសសាច់បាន។ បន្ថែមពីនេះ តៅហ៊ូមិនមានកូលេស្តេរ៉ុល ដូចនឹងប្រូតេអ៊ីនសាច់សត្វទេ ហើយតៅហ៊ូក៏សំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយគ្រប់គ្រងកូឡេស្តេរ៉ុលថែមទៀតផង ។ មួយវិញទៀត តៅហ៊ូក៏មានផ្ទុកនូវជាតិសរសៃ វីតាមីន និងសារធាតុចិញ្ចឹមមួយចំនួនរួមមានកាល់ស្យូម ជាតិដែក ម៉ង់ហ្គាណែស ទង់ដែង និងវីតាមីន B5 ផងដែរ (អាស៊ីត pantothenic)។ តទៅនេះគឺជាហេតុផលទាំង ៥ យ៉ាងដែលអ្នកគួរទទួលទានតៅហ៊ូក្នុងអាហារប្រចាំថ្ងៃរបស់អ្នកដែលអាចជួយកាត់បន្ថយហានីភ័យជំងឺនានានិងជំងឺមហារីក៖…
ស្វែងយល់ពីជំងឺរលាកសាច់បំពង់ក
កាលពីថ្មីៗនេះ មានក្មេងស្រីអាយុ១៥ឆ្នាំម្នាក់មានជំងឺរលាកសាច់បំពង់កស្រួចស្រាវ(Tonsils -Amygdales) ដែលជាប្រភេទរលាកចេញភ្នាសខ្ទុះ ស្ទះបំពង់ខ្យល់ និងវិវត្តទៅជារលាកសួតនិងខ្សោយសាច់ដុំសន្ទះទ្រូង ដែលបណ្តាលឱ្យនាងមិនអាចដកដង្ហើមបាន ហើយក្នុងករណីនេះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញបានជួយសង្រ្គោះនាងអស់រយ:ពេល២១ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម ១៦ថ្ងៃនិងបច្ជុប្បន្ននាងបានជាសះស្បើយហើយ។ នេះបើយោងតាមការឱ្យដឹងពីទំព័រហ្វេសប៊ុករបស់ពេទ្យមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ បន្ថែមពីនេះ មន្ទីរពេទ្យក៏បានបញ្ជាក់ថា ជំងឺនេះជាប្រភេទស្មុគ្រស្មាញនិងជាករណីដ៏កម្របំផុត។ រូបភាពនេះមានប្រភពពីមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដូច្នេះ ក្នុងអត្ថបទនេះយើងនឹងលើកយកនូវបុព្វហេតុនៃជំងឺរលាកសាច់បំពង់ក និងវិធីសាស្រ្តបង្ការជំងឺនេះផងដែរ។ ជំងឺរលាកសាច់បំពង់ក គឺជាការឆ្លងមេរោគនៅឯសាច់បំពង់ក ដែលជាទូទៅកើតមានក្នុងវ័យកុមារ ប៉ុន្តែមនុស្សពេញវ័យក៏អាចកើតជំងឺនេះបានដែរ។ ជំងឺនេះមានលក្ខណៈដូចជា ផ្តាសាយ និងសាច់បំពង់កមានឡើងក្រហមនិងហើមផងដែរ។ រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិកMayo ចំពោះរោគសញ្ញាសំខាន់ៗចំពោះកុមារ និងមនុស្សពេញវ័យមានដូចជា ឈឺក…