loader

​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប អង្គព្រះមហាក្សត្រ ​ព្រះបាទ ​នរោត្តម​ សីហ​មុនី​

​ភ្នំពេញ​ ៖​ ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ឆ្នាំ​២០១៨​ នេះ​ មាន​ព្រះ​ជន្ម​គម្រប់​ ៦៥​ យាង​ចូល​ ៦៦​ព្រះ​វស្សា​ ។​ ព្រះ​អង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៤​ បន្ទាប់​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​ ព្រះបាទ​សម្ដេច​ ព្រះ​នរោត្ដម​ សីហ​នុ​ បាន​ដាក់រាជ្យ​ កាលពី​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០០៤​។​ ព្រះរាជាណាចក្រ​កម្ពុជា​ ប្រារព្ធ​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ ព្រះមហាក្សត្រ​ មាន​រយៈពេល​ ៣​ថ្ងៃ​ ដោយ​ចាប់ផ្ដើម​ពី​ ថ្ងៃ​ទី​១៤​ -១៥-១៦​ ខែឧសភា​ ឆ្នាំ​២០១៨​។​

​អត្ថបទ​នេះ​រៀបរៀង​ដោយ​លោក​ នួន​ បូ​រិ​ន​ ជូន​សេចក្ដី​អត្ថាធិប្បាយ​ដោយ​អ្នក​ស្រិ​ អ៊ឹម​ សុ​ខន​ ៖

 

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​

​ព្រះករុណា​ បាន​ព្រះរាជ​សម្ភព​នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​១៩៥៣​។​ ព្រះ​អង្គជា​ព្រះរាជបុត្រ​ របស់​អតីត​ព្រះមហាក្សត្រ​ ព្រះបាទ​សម្ដេច​ ព្រះ​នរោត្ដម​ សីហ​នុ​ និង​សម្ដេច​ព្រះរាជ​អគ្គមហេសី​ នរោត្ដម​ មុនីនាថ​ សីហ​នុ​។​ ទ្រង់​ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្ដេចព្រះ​នរោត្ដម​ សីហ​នុ​ និង​ព្រះ​មាតា​ព្រះ​នាម​ នរោត្ដម​ មុនីនាថ​ សីហ​នុ​ ព្រះ​អង្គ​មាន​ព្រះ​អនុជ​មួយ​ព្រះ​អង្គ​ ព្រះ​នាម​ នរោត្ដម​ ន​រិ​ន្ទ្រ​ពង្ស​ (​សោយ​ទិវង្គត​)​។​

ព្រះបិតា ព្រះមាតា និងព្រះករុណា សម្ដេច សីហមុនី

 

​ក្នុង​អំឡុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ ដោយ​លោក​សេនាប្រមុខ​ លន់​ ន​ល់​ (Lon​ Nol)​ ព្រះ​អង្គ​គង់នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​។​ ក្នុង​ឆ្នាំ​១៩៧៥​ ព្រះ​អង្គ​ទ្រង់​យាង​ចាក​ចេញពី​ទីក្រុង​ ប្រ៉ា​ក​ នៃ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​ និង​បាន​ចាប់ផ្តើម​ការ​សិក្សា​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​ នៅ​ប្រទេស​កូរ៉េ​ខាងជើង​។​ នៅ​ក្នុង​ឆ្នាំ​១៩៧៧​ ព្រះ​អង្គ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់​ប្រទេស​កំណើត​វិញ​។​ ភ្លាមៗ​នោះ​ ខ្មែរក្រហម​ដែល​ឡើង​កាន់​អំណាច​ តាម​រយៈ​សង្គ្រាម​ បាន​ឃុំឃាំង​ព្រះ​អង្គ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ ជាមួយ​ព្រះរាជ​វង្សានុវង្ស​ ព្រម​ជាមួយ​ព្រះ​មាតា​ ព្រះ​បិតា​របស់​ព្រះ​អង្គ​។​ មុន​ពេល​វៀតណាម​លើកទ័ព​ ចូល​វាយប្រហារ​របប​ ប៉ុ​ល​ពត​ខ្មែរក្រហម​នៅ​ថ្ងៃ​៧​ ខែមករា​ ឆ្នាំ​ ១៩៧៩​ ព្រះ​អង្គ​បាន​ភៀស​ព្រះ​កាយ​យាង​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ ជាមួយ​ព្រះ​បិតា​ ព្រះ​មាតា​។​ ក្រោយមក​ព្រះ​អង្គ​បាន​យាង​ទៅ​កាន់​ទី​ក្រុងប៉ារីស​ ដើម្បី​បង្ហាត់បង្រៀន​ រាំ​របាំ​បា​ឡេ​ និង​បាន​ទទួល​ព្រះរាជ​តួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ​។​ ព្រះ​អង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​ជិត​ ២០​ឆ្នាំ​ ក៏​ប៉ុន្តែ​ក្នុងអំឡុងពេល​នោះ​ ព្រះ​អង្គ​ក៏​បាន​យាង​ទៅ​កាន់​ទីក្រុង​ប្រ៉ា​ក​ ជា​រឿយៗ​ដែរ​ ជាទី​ដែល​ព្រះ​អង្គ​ធ្លាប់​បាន​ចំណាយពេល​នៅ​ទីនោះ​ដ៏​យូរ​ក្នុង​ព្រះ​ជន្ម​ក្មេង​វស្សា​។​ ព្រះ​អង្គជា​ព្រះមហាក្សត្រ​តែ​មួយ​គត់​ ដែល​មាន​ព្រះ​សមត្ថភាព​ មាន​ព្រះ​សុ​វ​ណ្ណី​ ជា​ភាសា​ឆែក​ បាន​ច្បាស់លាស់​។​

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

 

​ការ​ឡើង​សោយរាជ្យ​

​នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៤​ ព្រះ​អង្គ​ត្រូវ​ជ្រើសតាំង​ឲ្យ​ឡើង​សោយរាជ្យ​ ដោយ​សមាជិក​ទាំង​ ៩​រូប​ នៃ​ក្រុមប្រឹក្សា​រាជ​ស​ម្ប​តិ្ត​ ក្រោយ​ពី​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ នៃ​ការ​ដាក់រាជ្យ​របស់​សម្តេច​ព្រះបាទ​ នរោត្តម​ សីហ​នុ​ ព្រះ​បិតា​របស់​ព្រះ​អង្គ​។​ ការ​ជ្រើសតាំង​នេះ​ ទទួល​បានការ​យល់ព្រម​ ពី​ក្រុមប្រឹក្សា​រាជ​ស​ម្ប​តិ្ត​ ក្នុង​នោះ​ក៏​មាន​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ឬ​ទ្ធិ​ ដែល​កាលនោះ​ ជា​ព្រះប្រធាន​រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ជា​ព្រះ​រៀម​មាតា​ទីទៃ​ជាមួយ​ព្រះ​អង្គ​ ។​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​សុក្រ​ ២៩​ ខែតុលា​ ឆ្នាំ​២០០៤​។​

​មុន​ឡើង​សោយរាជ​ គឺ​នៅ​ក្នុង​ឆ្នាំ​១៩៩៣​ ព្រះ​អង្គ​ត្រូវ​បាន​តែងតាំង​ ជា​ព្រះរាជ​ប្រតិភូ​កម្ពុជា​ ប្រចាំ​អង្គការ​យូ​ណេ​ស្កូ​ ដែល​មាន​ទីស្នាក់ការ​នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ ជាទី​ដែល​ព្រះ​អង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការ​តស៊ូ​ ធ្វើការ​យ៉ាង​ស្វិតស្វាញ​ និង​ភក្តីភាព​ចំពោះ​វប្បធម៌​កម្ពុជា​។​

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ការ​សិក្សា​

​នៅ​ឆ្នាំ​១៩៥៩​ ដល់​ ១៩៦២​ ព្រះ​អង្គ​ទ្រង់​បាន​ចូល​សិក្សា​ នៅ​សាលា​បឋម​សិក្សា​នរោត្ដម​,​ វិទ្យាល័យ​ដេ​កាត​នៅ​រាជធានី​ភ្នំពេញ​។​ បន្ទាប់​មក​ ព្រះ​អង្គ​ត្រូវ​បាន​ព្រះ​បិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រ៉ា​ក​ (Prague)​ ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​ នៅ​ពី​ឆ្នាំ​១៩៦២​។​ នៅ​ទីនោះ​ព្រះ​អង្គ​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​,​ វិទ្យាល័យ​ និង​សាលា​តូរ្យតន្ត្រី​ ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី​ និង​របាំ​បុរាណ​រហូត​ដល់​ឆ្នាំ​១៩៧៥​។​ នៅ​ក្នុង​ឆ្នាំ​១៩៧៥​ ព្រះ​អង្គ​បាន​ចាក​ចេញពី​ទីក្រុង​ប្រ៉ា​ក​ ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែភាពយន្ត​ នៅ​ប្រទេស​កូរ៉េ​ខាងជើង​ ហើយ​បន្ទាប់​មក​ទ្រង់​បាន​វិល​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧​ គឺ​នៅ​ពេល​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង​។​ តែ​ព្រះ​អង្គ​មក​កម្ពុជា​ ដូច​មក​អោយ​ខ្មែរក្រហម​ឃុំ​ព្រះ​កាយ​៕​

ព័ត៌មានទាក់ទង

ប្រវត្តិសាស្ត្រ៖ល្បិចធ្វើសង្គ្រាមរបស់ស្ដេចកននិងការលួចធ្វើគត់ព្រះបាទច័ន្ទរាជាមិនបានសម្រេច 

ព្រះសេ្ដចកន និងព្រះបាទច័ន្ទរាជា មិនជាប់សែលោហិ[...]

អាជីវករនៅរមណីយដ្ឋានប្រាសាទកោះកេរ្ដិ៍ព្រួយបារម្ភពីកាធ្លាក់ចុះនូវភ្ញៀវទេសចរ

សៀមរាប៖ប្រាសាទកោះកេរ្តិ៍ គឺជា​រាជធានី​ចាស់​បុ[...]

រាជសារព្រះអង្គឌួង៖អាណា្ណមជាមិត្តចិត្តមិនស្មោះចងមិត្តជាមួយកម្ពុជាលុកលុយយកខេត្តកម្ពុជាម្ដងមួយៗ

ប្រវត្តិសាស្រ្ដ៖ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត