loader

វេណេហ្សូអេឡា៖ម៉ាឌូរ៉ូទៅខ្ចីបុលរុស្ស៊ីខណៈការផលិតប្រេងឆៅធ្លាក់ចុះ៣០ភាគរយក្រោមទណ្ឌកម្មរបស់អាមេរិក

ខណៈសេដ្ឋកិច្ចកំពុងដាំក្បាលចុះជាខ្លាំង ដោយសាររងឥទ្ធិពលនៃការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទំហំនៃការផលិតប្រេងឆៅរបស់ប្រទេសវេណេហ្សូអេឡាបានធ្លាក់ចុះ រហូត ៣០ភាគរយ នៅរយៈពេលខែចុងក្រោយនេះដែលនាំឱ្យប្រធានាធិបតី នីកូឡាស់ម៉ាឌូរ៉ូបន្តរត់ទៅខ្ចីបុលពីប្រទេសរុស្ស៊ីជាថ្មីទៀត។

បណ្ដាញផ្សាយព័ត៌មាន Radio Free Europe បានចុះផ្សាយថា លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតី វេណេហ្សូអេឡា បានប្រញាប់ទៅជួបសមភាគី រុស្ស៊ីផ្លាឌីមៀពូទីន ដោយបានទៅដល់រដ្ឋធានីម៉ូស្គូហើយកាលពីថ្ងៃទី៤ធ្នូ ឆ្នាំ២០១៨នេះ ដែលគេហៅថា ទស្សនកិច្ចខ្ចីបុលប្រទេសរុស្ស៊ីដើម្បីជួយទប់ទល់សេដ្ឋកិច្ចរបស់ប្រទេសលោកកំពុងដាំក្បាលចុះធ្ងន់ធ្ងរ អាចធ្វើឱ្យរបបលោកស្លាប់ទៀតផង។

វិមានក្រឹមឡាំងនិយាយថា លោក ម៉ាឌូរ៉ូ និងសមភាគីរបស់លោក គឺ លោក ពូទីន ពិភាក្សាគ្នាអំពីជំនួយសេដ្ឋកិច្ចរបស់រុស្ស៊ីដើម្បីជួយទប់សេដ្ឋកិច្ចរបស់វេណេហ្សូអេឡាដែលលកំពុងធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ។

ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី  Yury Ushakov បានប្រាប់អ្នកសារព័ត៌មានថា លោកពូទីនកំពុងគិត ថាតើត្រូវជួយទប់សេដ្ឋកិច្ចរបស់វេណេហ្សូអេឡា ដោយវិធីណាខ្លះ។

ប្រទេសរុស្ស៊ីក៏មានភាគហ៊ុនក្នុងការខួងយកប្រេងនៅប្រទេសវេណេហ្សូអេឡាដែរប៉ុន្តែ ក្រុមហ៊ុននោះកំពុងប្រឈមនឹងការបាត់បង់ប្រាក់ចំណូលដោយសារតែក្រុមហ៊ុនប្រេងរបស់វេណេហ្សួអេឡា (PDVSA )បាន ជំពាក់រាប់ពាន់លានដុល្លារ។

ចំណែកឯ ប្រាក់ចំណូលមួយផ្នែកធំបានមកពីការលក់ប្រេង គឺដើម្បីសងបំណុលប្រទេសចិន ដែលបានជំពាក់ចិនប្រាំពាន់លានដុល្លារ។

លោកជំនួយការប្រធានាធិបតីឱ្យដឹងថា ក្នុងជំនួបនេះ លោកពូទីន បានបញ្ជុះបញ្ជូលលោកម៉ាឌូរ៉ូឱ្យមានការចរចានយោបាយជាមួយក្រុមប្រឆាំងឡើងវិញខណៈលោកម៉ាឌូរ៉ូទទូចសុំខ្ចីបុលជាថ្មីទៀតពីរុស្ស៊ី។ មិនទាន់ដឹងថា រុស្ស៊ីព្រមឱ្យលោកម៉ាឌូរ៉ូខ្ចីប៉ុន្មានរយលានដុល្លារទៀតនោះទេ។

នៅក្នុងដំណើរទស្សនកិច្ចលើកទីមួយកាលពីខែ តុលាឆ្នាំ ២០១៧ លោកម៉ាឌូរ៉ូក៏បានសុំខ្ចីប្រាក់ពីរុស្ស៊ីដែរ។

វេណេហ្សូអេឡាជាប្រទេសផលិតប្រេងដ៏មួយរបស់ពិភពលោក។ តែការផលិតប្រេងតរបស់ប្រទេសនេះ បានធ្លាក់ចុះជាខ្លាំងនៅរយៈពេលចុងក្រោយនេះ ដោយសារអាមេរិកបិទការធ្វើវិនិយោគមួយចំនួនរបស់ក្រុមហ៊ុនប្រេងអាមេរិក ជាមួយក្រុមហ៊ុនប្រេងវេណេហ្សូអេឡាក្រោមការដាក់ទណ្ឌកម្មដោយសារប្រទេសនេះ រំលោភសិទ្ធិមនុស្ស និងបំបិទសំឡេងនយោបាយរបស់ក្រុមប្រឆាំង។

ករណីនេះ នាំឱ្យពលរដ្ឋវេណេហ្សូអេឡារត់ភៀសខ្លួនទៅនៅប្រទេសជិតខាងជិត៣លាននាក់។ សហភាពអឺរ៉ុបដែលរួមគ្នាជាមួយអាមេរិកបានដាក់ទណ្ឌកម្មលើ់ប្រទេសនេះដែរដោយបានសម្រេចផ្ដល់ជំនួយមនុស្សធម៌ទៅឱ្យជនភៀសខ្លួន ដោយជំនួយបានកើនជាង២០លានដុល្លារ។សម្រាប់អាមេរិកវិញបានផ្ដល់ជំនួយជាង៥៦លានដុល្លារហើយ។

របាយការណ៍របស់មូនិធិរូបិយវត្ថុអន្តរជាតិIFM បានព្រមានថា សេដ្ឋកិច្ចវេណេហ្សូអេឡានិងក្រឡាប់នៅចុងឆ្នាំ២០១៨ឬយ៉ាងយូរដើមឆ្នាំ ២០១៩ ដោយសារតែផលិតផលក្នុងស្រុកមិនអាចលក់ចេញទៅប្រទេសក្រៅ។

តាមប្រភពដដែលនេះ អតីតផលរណាកំពុងហក់ឡើងជិតមួយលានភាគរយហើយនៅលើទីផ្សារវេណេហ្សូអេឡាធ្វើឱ្យក្រដាស់ប្រាក់Bolivars ថោកជាងអាក្រក់បំផុត។ IMF ព្រមានថា ទោះជាខ្ចីបុលច្រើនពាន់លានដុលា្លរក៏មិនអាចទប់សេដ្ឋកិច្ចបានដែរ បើការនាំចេញប្រេងឆៅដាំក្បាលចុះជាខ្លាំង៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អាមេរិកនឹងចំណាយថវិកាពាន់លានដុល្លារជួយពលរដ្ឋម៉ិចស៊ីកូមានមុខរបរក្នុងប្រទេស

សហរដ្ឋអាមេរិកកំពុងតែពិនិត្យការប្ដេជ្ញារបស់ខ្ល[...]

នាយករដ្ឋមន្ត្រីប៊ែលហ្សិក​ថ្វាយសុំព្រះមហាក្សត្ររាជានុញ្ញតឱ្យខ្លួនលាលែងពីតំណែង

នាយករដ្ឋមន្ត្រីនៃប្រទេសប៊ែលហ្សិក លោក Charles [...]

ស្ត្រីនាយករដ្ឋមន្ត្រីបង់ក្លាដេសសន្យាបង្កើនបា្រក់ចំណូលជាតិខ្ពស់ថែមទៀតបើឈ្នះការបោះឆ្នោតជាថ្មីទៀត

លោកស្រី Sheikh Hasina ប្រធានគណបក្សសម្ព័ន្ធអាវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត