en     km
en     km

UNICEF​ និង​ក្រសួង​ពាក់ព័ន្ធ​ដាក់​បង្ហាញ​ការ​សិក្សា​ផលិត​នំ​ត្រី​ដើម្បី​ជួយ​កុមារ​ដែល​ខ្វះ​អាហារូប​​ត្ថ​ម្ភ​?

Share

​ភ្នំពេញ​៖​ អង្គការ​ UNICEF​ សហការ​ជាមួយ​ក្រសួងសុខាភិបាល​ ក្រសួងកសិកម្ម​ វិទ្យាស្ថាន​ IRD​ នៃ​ប្រទេស​បារាំង​ និង​សាកលវិទ្យាល័យ​កូ​ភិន​ហា​ហ្គេ​ន​នៃ​ប្រទេស​ដា​ណឺ​ម៉ាក​ បាន​ធ្វើ​បទ​បង្ហាញ​នៃ​លទ្ធផល​ស្ដី​ពី​«​ការ​សិក្សា​អាហារ​បំប៉ន​ផលិត​ក្នុងស្រុក​ដែល​ផ្អែក​លើ​សាច់​ត្រី​ជា​ចំបង​»​។​

food
នំត្រីដែលអង្គការយូនីសេហ្វ និងក្រសួងពាក់ព័ន្ធតាំងបង្ហាញនៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៧ (រូបភាពដោយលោក មាស ប៊ុនលី/UNICEF)

នេះ​គឺជា​ការ​បង្ហាញ​ការ​សាកល្បង​ផលិត​នំ​ត្រី​ ពី​សាច់​ត្រី​ ដើម្បី​ជំនួស​អាហារ​កុមារ​ព្យាបាល​។ ​កម្ម​ពិធី​នេះ​ធ្វើ​ឡើង​ មជ្ឈមណ្ឌល​ជាតិ​ គាំពារ​មាតា​និង​ទារក​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​២២​ កុម្ភៈ​នេះ​។​

​ខណៈ​កម្ពុជា​កំពុង​ចំណាយ​លុយ​ជាង​ ២០​ម៉ឺន​ដុល្លា​ក្នុង​មួយ​ឆ្នាំៗ​ ចាប់ពី​ឆ្នាំ​២០១១​ មក​ដើម្បី​ទិញ​អាហារ​ សម្រាប់​កុមារ​ដែល​មាន​ជំងឺ​កង្វះ​អាហា​រូប​ប​ត្ថ​ម្ភ​។​ នៅ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​សាកល្បង​នៅ​មូលដ្ឋាន​ ពី​ប្រសិទ្ធភាព​របស់​នំ​ត្រី​ ដែល​ជា​ការ​ផលិត​អាហារ​ធ្វើ​ពី​សាច់​ត្រី​ សម្រាប់​ព្យាបាល​និង​បង្ការ​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​កុមារ​ និង​ស្ដ្រី​ក្នុង​ប្រទេស​កម្ពុជា​។​

​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​លោកស្រី​ ដេបូរ៉ា កូមីនីប្រធានយូនីសេហ្វ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ បើ​ទោះជា​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​យ៉ាងណា​ក៏​ដោយ​ប៉ុន្ដែ​បញ្ហា​ កង្វះ​អាហារូបត្ថម្ភ​សម្រាប់​ស្ដ្រី​និង​កុមារ​នៅ​តែ​មាន​បញ្ហា​ប្រឈម​។​  លោកស្រី​ថា​ អង្គការ​ UNICEF​ បាន​ផ្ដួចផ្ដើម​គំនិត​ផលិត​នំ​ត្រី​នេះ​ឡើង​ដោយ​សង្ឃឹមថា​ កុមារ​និង​ស្ដ្រី​ក្នុង​ប្រទេស​កម្ពុជា​អាច​រួច​ផុត​ ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នា​ពេល​អនាគត​។​

bunly
ប្រធានយូនីសេហ្វប្រចាំប្រទេសកម្ពុជា

​លោកស្រី​ អ៊ី​ម៉ា​ន​ ម៉ូ​រូ​កា​៖«​ក្រោយ​ពី​សាកល្បង​អស់​រយៈពេល​ពីរ​ឆ្នាំ​ ឃើញ​ថា​ មានដំណើ​ការ​ដើម្បី​ព្យាបាល​ដល់​កុមារ​ដែល​កង្វះ​អាហារ​រូប​ត្ថ​ម​ធ្ងន់ធ្ងរ​ហ្នឹង​ ហើយ​យើង​ឃើញ​ថា​ នៅ​ថ្ងៃនេះ​យើង​បាន​បង្ហាញ​លទ្ធផល​នេះ​ទៅ​ដល់​សាធារណៈជន​ថា​ វា​ជា​ដំណោះស្រាយ​មួយ​ជួយ​ដល់​ស្ដ្រី​និង​កុមារ​»​។​

​យ៉ាងណា​ ប្រធានយូនីសេហ្វប្រចាំប្រទេសកម្ពុជា ​បន្ថែម​ថា​ ក្រៅ​តែ​ពី​ការ​សហការ​ជាមួយ​ក្រសួង​ គឺ​UNICEF​ ក៏​ត្រូវការ​ការ​ចូលរួម​ពី​វិស័យ​ឯកជន​ផង​ដែរ​ ក្នុង​ការ​សម្រួល​ដល់​ការ​ផលិត​ឲ្យ​មាន​តម្លៃ​សមរម្យ​ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ធម្មតា​ងាយ​ទិញ​យក​ទៅ​ប្រើប្រាស់​។​ ​នំ​ត្រី​នេះ​ បើ​គិត​ពី​ដើមឆ្នាំ​២០១៥​ មក​ដល់​ពេល​នេះ​ គឺ​ចំណាយ​ទៅ​លើ​ការ​ផលិត​អស់​ជាង​ ១០​ម៉ឺន​ដុល្លា​។​

​ចំណែក​លោកស្រី​ ទុង​ រ​ដ្ឋា​វី​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ក្រសួង​កំពុង​សិក្សា​ទៅ​លើ​កុមារ​ជាង​ ៤០០​នាក់​ អំពី​ប្រសិទ្ធភាព​នៃ​នំ​ត្រី​ដើម្បី​ព្យាបាល​ជំងឺ​កង្វះ​អាហារូបត្ថម្ភ​ចំពោះ​ស្រី​និង​កុមារ​។​

​បញ្ហា​កុមារ​កង្វះ​អាហា​រូប​ត្ថ​ម​នេះ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​មាន​ប្រសាសន៍​ថា​ ភាគច្រើន​មិន​ថា​ នៅ​ទីក្រុង​ឬ​ទី​ជនបទ​ទេ​ អត្រា​នៃ​កុមារ​កង្វះ​អាហារូបត្ថម្ភ​នេះ​ប្រហាក់ប្រហែល​គ្នា​ ព្រោះតែ​អ្នក​ទាំងនោះ​ខ្លះ​មិន​ចាប់អារម្មណ៍​លើ​បញ្ហា​នេះ​ និង​ខ្លះ​ទៀត​កង្វះ​ថវិកា​ដើម្បី​ផ្គត់ផ្គង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។

tung-rathavy
លោកស្រី ទុវ រដ្ឋាវី ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក

​លោកស្រី​ ទុង​ រ​ដ្ឋា​វី​ ៖«​ពេល​ខ្លះ​មិនមែន​មក​ពី​គាត់​ក្រ​ទេ​ ជួនកាល​ជីវភាព​គាត់​សមរម្យ​តែ​ការ​បរិភោគ​អាហារ​របស់​គាត់​មិន​ត្រឹមត្រូវ​បាន​ន័យ​ថា​ គាត់​ហូប​អាហារ​មិន​គ្រប់​ ឬ​គុណភាព​អាហារ​មិនល្អ​ ឬ​មិន​ទៀងទាត់​»​។

​ជុំវិញ​ការ​ផលិត​នំ​ត្រី​ ដែល​ធ្វើ​ពី​សាច់​ត្រី​នេះ​លោកស្រី​ ទុង​ រ​ដ្ឋា​វី​ រំពឹង​ថា​ នឹង​អាច​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​កង្វះ​អាហារូបត្ថម្ភ​បាន​ ២៥០០​នាក់​ រហូត​ដល់​ឆ្នាំ​២០២០​។​ យ៉ាងណា​លោកស្រី​ក៏​ទទូច​ដល់​បុរស​ ស្ដ្រី​មុន​ពេល​សម្រេចចិត្ដ​យក​កូន​ ត្រូវ​ធ្វើការ​ពិនិត្យ​សុខភាព​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់​ជា​មុន​សិន​ ដើម្បី​បង្ការ​បញ្ហា​ក្រោយ​ពេល​សម្រាលកូន​។​

​នំ​ត្រី​ ដែល​កំពុង​ដំណើរកា​ផលិត​និង​អនុវត្ដន៍​នា​ពេល​នេះ​ចែក​ចេញ​ជា​អាហារ​បន្ថែម​ពីរ​ប្រភេទ​ខុសៗ​គ្នា​ គឺ​ទី​១​ជា​អាហារ​ព្យាបាល​ ដើម្បី​ព្យាបាល​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួច​ស្រាវ​ និង​ទី​២​ជា​អាហារ​សម្រន់​សម្រាប់​ការពារ​កុមារ​ពី​កង្វះ​អាហារូបត្ថម្ភ​។​ កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​កុមារ​នៅ​តែ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​បើ​តាម​ការ​អង្កេត​ប្រជាសាស្ដ្រ​និ​សុខភាព​កម្ពុជា​ ហៅ​កាត់​ថា​ CDHS​ ឆ្នាំ​២០១៤​ មាន​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ចំនួន​៣២​ភាគរយ​ មា​នប​ញ្ហ​ក្រិស​ក្រិន​ (​កុមារ​មាន​កម្ពស់​ទាប​ពេក​ធៀប​នឹង​អាយុ​)​ ១០​ភាគរយ​មា​នប​ញ្ហ​ខ្វះ​អាហារូបត្ថម្ភ​ន​និង​ចំនួន​២៤​ភាគរយ​ខ្វះ​ទម្ងន់​។​ កង្វះ​អាហារូបត្ថម្ភ​បណ្ដាល​ឲ្យ​កុមារ​ប្រមាណ​ ៤​ពាន់​ ៥​រយ​នាក់​ បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ ប្រហែល​ស្នើ​នឹង​មួយ​ភាគ​បី​នៃ​ចំនួន​កុមារ​ស្លាប់​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​៕

Share

Image
Image
Image