loader

លោកប្រាយុទ្ធរួញខ្លួនបន្តិចនៅក្នុងរដ្ឋសភាពហុបក្ស

បាំងកក៖ លោក ប្រាយុទ្ធ ចាន់អូចា ដែលទើបឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីជាប់ឆ្នោត បានបង្ហាញខ្លួន​ជា​លើកដំបូងនៅក្នុងរដ្ឋសភា ពហុបក្ស កើតចេញពីការបោះឆ្នោត កាលពីខែមីនាឆ្នាំ២០១៩។

ក្នុងទឹកមុខញញឹមពព្រាយ ពិតមែន តែ អតីតមេដឹកនាំរដ្ឋប្រហាររូបនេះ មើលទៅ រួញខ្លួនបន្តិចនៅ ចំពោះមុខ តំណាងរាស្ត្រក្រុមប្រឆាំង មករណៈសិរ្យ ប្រជាធិបតេយ្យ ដែលជាក្រុមមតិភាគច្រើន​នៅ​ក្នុងរដ្ឋសភា។​ ការរួញខ្លួនរបស់ នាយករដ្ឋន្ត្រីអាណត្តិថ្មីរូបនេះ គឺនៅពេលនេះ ក្រុមតំណាង​រាស្ត្របក្ស​ប្រឆាំងបានចោទសួរលោកអំពីគោលនយោបាយដឹកនាំប្រទេស មួយដែលប្រកាន់គោល​ការណ៍​ប្រជាធិ​បតេយ្យ។លោកប្រាយុទ្ធទោះជាមិន​ពិបាក​ឆ្លើយមែន តែមើលទៅលោកស្ថិតសម្ពាធមួយរួចទៅហើយ។

បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយថា នៅក្នុងរដ្ឋាភិបាលស៊ីវិលជាលើកដំបូងនោះ  លោកបា្រយុទ្ធបានប្រឈមមុខចំពោះសំនួរពីបក្សប្រឆាំង ជាលើកដំបូងនៅក្នុងសម័យប្រជុំសភាជាតិ កាលពីថ្ងៃព្រហស្បតិ៍ទី២៦កក្កដា។

នៅក្នុងការបើកសម័យប្រជុំរដ្ឋសភាថៃ ដែល លោក ប្រាយុទ្ធ ក្នុងនាមជានាយករដ្ឋមន្ត្រី  បានថ្លែងស្វាគមន៍អ្នកតំណាងរាស្ត្រ។

លោកថ្លែងដូចនេះថា«ខ្ញុំតែងតែនឹកអ្នកទាំងអស់គ្នាជានិច្ច…»។

តែជាការភ្ញាក់ផ្អើលគឺ  ភ្លាមនោះ សមាជិកសភា មកពីគណបក្សប្រឆាំងភឿថៃ បានសួរនាំលោកអំពីឯកសារគោលនយោបាយចំនួន ៦៦ទំព័រ ដែលថាតើ លោកអនុវត្តបានកម្រិតណា។

លោក ប្រាយុទ្ធ បានឆ្លើយតបទៅនឹងបក្សប្រឆាំងវិញដោយសេចក្ដីដើមថា «បាទ! ខ្ញុំនឹងអានវាទៅតាមការចង់បានរបស់អ្នក »។

យ៉ាងណា លោកប្រាយុទ្ធបានប្រាប់អ្នកសារព័ត៌មាន ថា លោកធ្លាប់កាន់តំណែងនេះ ប្រាំឆ្នាំរួចហើយ។ លោកចង់ប្រាប់ថា លោកមិនរឹងខ្លួនពេកទេ។ បែបនេះ លោកធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ក្នុង​ឋានៈ​លោកជានាយករដ្ឋមន្ត្រីលើកនេះ គឺអ្វីៗមិនអាចចេះតែ នឹងឃើញ ធ្វើបាននោះទេ ព្រោះ​ត្រូវ​ទទួល​ខុសត្រូវនៅ ចំពោះមុខសភា ពហុបក្ស។​លោក ប្រាយុទ្ធ ចាន់អូចា បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ។ លោកប្រមុខរាជរដ្ឋាភិបាលដែលមាន១៩គណបក្ស និង ជារដ្ឋបាលងាយប្រឈមនឹងការវាយប្រហារពីក្រុមប្រឆាំងនិងគណបក្សសម្ព័ន្ធភាពចម្រុះ របស់​លោកផ្ទាល់។ យ៉ាងណា លោកសន្យា ដឹកនាំរាជរដ្ឋាភិបាល ក្រោមគោលការណ៍សេរីពហុបក្ស និង​តម្កល់ ផលប្រយោជន៍ជាតិជាធំ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ឆេះព្រៃAmazonរដ្ឋាភិបាលBrazilចោទNGOជាអ្នកនៅពីក្រោយរឿងនេះ

ឆេះព្រៃAmazonរដ្ឋាភិបាលBrazilចោទNGOជាអ្នកនៅពីក្រោយរឿងនេះ

ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩

បណ្ដាញសង្គមTwitter មានការផ្ទុះនូវប្រយោគខ្លីៗព[...]

អ្នកវិភាគ៖វៀតណាមសុំឱ្យអូស្រ្ដាលីផ្ដល់យោបល់រឿងសមុទ្រចិនខាងត្បូងនិង សន្ដិសុខអន្ដរជាតិ

ភាពតានតឹងបាននឹងកំពុងរីកមាឌឡើងនៅសមុទ្រចិនខាងត្[...]

ប្រជាជនក្រុងហុងកុងបង្ហាញកម្លាំងមិនចុះញ៉មក្រុងប៉េកាំង

ចុងសប្ដាហ៍នេះប្រជាជនក្រុងហុងកុងរាប់ម៉ឺននាក់នៅ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត